វិស័យឧស្សាហកម្ម រំពឹងរួមចំណែកប្រមាណ ៨.៥ ភាគរយនៃកំណើន GDP ក្នុងឆ្នាំ២០២៤ និងប្រមាណ ៨.៦ ភាគរយនៅឆ្នាំ២០២៥

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសន្និបាតប្រចាំឆ្នាំបានបង្ហាញថា​ លទ្ធផលការងារនៃតម្លៃផលិតផលឧស្សាហកម្មសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២៤ មានលើសពី១៥ ពាន់លានដុល្លារអាមេរិក ដោយជិត៤ពាន់លានដុល្លារអាមេរិកត្រូវបានបែងចែកទៅទីផ្សារក្នុងស្រុក និងជាង១១ ពាន់លានដុល្លារអាមេរិកសម្រាប់ក្រៅស្រុក និងបានរំពឹងថារួមចំណែកប្រហែល ៨.៥ ភាគរយនៃកំណើន GDP ក្នុងឆ្នាំ២០២៤ និងប្រមាណ ៨.៦ ភាគរយនៅឆ្នាំ២០២៥។

នៅក្នុងវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០២៤ មានរោងចក្រធំៗចំនួន ២.៤២៥ កំពុងដំណើរការ ក្នុងនោះមានរោងចក្រទើបបង្កើតថ្មីចំនួន ៣២៦ និងរោងចក្រចំនួន ២៦ ដែលបានបិទ។ ក្នុងនោះកម្លាំងពលកម្ម មានចំនួនសរុបជាង ១.១ លាននាក់ ដែលមាន ៨៥០,០០០ ជាស្ត្រី ស្មើនឹង៧៣ ភាគរយ កើនឡើង ១១,​០០០ បើធៀបនឹងឆ្នាំ២០២៣។

ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា សមិទ្ធផល និងវឌ្ឍនភាពរបស់ក្រសួងក្នុងឆ្នាំ២០២៤ បានបង្ហាញថា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងអភិវឌ្ឍប្រកបដោយចីរភាព ធ្វើពិពិធកម្ម និងលើកកម្ពស់ស្តង់ដារទំនួលខុសត្រូវបរិស្ថាន និងសង្គមខ្ពស់។

ឯកឧត្តមបានបន្តថា ៖

«សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងរង្វង់ ៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៤ និងប្រមាណ ៦,៣ ភាគរយក្នុងឆ្នាំ២០២៥ ដូចដែលបានគូសបញ្ជាក់នៅក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ដោយក្នុងនោះ វិស័យឧស្សាហកម្ម ត្រូវបានគេរំពឹងថានឹងរួមចំណែកប្រហែល ៨.៥ ភាគរយនៃកំណើន GDP ក្នុងឆ្នាំ២០​២៤ និងប្រមាណ ៨.៦ ភាគរយនៅឆ្នាំ២០២៥»។

ដោយឡែក របាយការណ៍ ក៏បានបង្ហាញថា តំបន់សេដ្ឋកិច្ចពិសេសក្នុងឆ្នាំ២០២៤ មានតំបន់ប្រតិបត្តិការសរុបចំនួន៣០ នៅទូទាំង១២រាជធានី និងខេត្ត កើនឡើងចំនួន៤ តំបន់ ឬច្រើនជាង១៥ ភាគរយ។ ក្នុងចំណោមនោះ សួនឧស្សាហកម្មមានតំបន់ប្រតិបត្តិការចំនួន២០ នៅក្នុងរាជធានី និងខេត្តចំនួន៥ កើនឡើងចំនួន៣ តំបន់ ឬ១៧ ភាគរយបើធៀបនឹងឆ្នាំ២០២៣។

ប្រភពវិនិយោគក្នុង និងក្រៅស្រុកក្នុងឆ្នាំ២០២៤ មានចំនួន៣២ប្រភព កើនឡើងចំនួន២ប្រភព ឬជាង៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ។ ទាក់ទងនឹងទុនវិនិយោគ ការវិនិយោគសរុបក្នុងវិស័យឧស្សាហកម្មមានចំនួនជាង ២០ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ១០ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ទុនវិនិយោគក្នុងស្រុកមានចំនួនជិត៤ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ១៩ភាគរយនៃការវិនិយោគសរុប។

ឯកឧត្តម រដ្ឋមន្ត្រី បានបន្តទៀតថា ដើម្បីជំរុញវិស័យឧស្សាហកម្ម និងសេវាកម្ម ក្រសួងបានផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ឧស្សាហកម្ម 4.0 ស្របតាមនិន្នាការពិភពលោក ការរៀបចំសម្រាប់សេដ្ឋកិច្ចឌីជីថល ទាញយកឱកាសពង្រីកទីផ្សារអាជីវកម្មបច្ចេកវិទ្យា ជំរុញការស្រាវជ្រាវ និងនវានុវត្តន៍។ ក្រសួងក៏បានប្តេជ្ញាចិត្តក្នុងការជំរុញភាពជាសហគ្រិន និងគាំទ្រដល់ការរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យម ដោយបន្តកិច្ចខិតខំប្រឹងប្រែង រួមមានការរៀបចំសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីបង្កើតការ​ងារថ្មី ក៏ដូចជាការអភិវឌ្ឍ និងកែសម្រួលក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិផងដែរ ដែលគំនិតផ្តួចផ្តើមទាំងនេះមានគោលបំណង គាំទ្រដល់ការចាកចេញដោយជោគជ័យរបស់កម្ពុជា ពីក្រុមប្រទេសអភិ​   វឌ្ឍន៍តិចតួច (LDC) ត្រឹមឆ្នាំ២០២៩៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

Leave a Reply

Your email address will not be published.Required fields are marked *