តូក្យូ ៖ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននៅត្រឹមប៉ុន្មានខែចុងក្រោយនេះត្រូវបានគេមើលឃើញថាមានកំណើនប្រមាណជា ២.២ ភាគរយនៅត្រីមាសទី ២ ឬចុងឆមាសទី១ ឆ្នាំ២០២២ ដោយសារតែសកម្មភាពចាយវាយរបស់ពលរដ្ឋក្នុងស្រុកមានសន្ទុះកើនឡើង ក្រោយពេលដែលវិបត្តិរាតត្បាតកូវីដ-១៩ត្រូវបានថមថយបន្តិច។

កាលពីក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២២ តួលេខផ្លូវការបានប្រកាសថា ផលិតផលក្នុងស្រុកសរុប (GDP) មានកំណើនត្រឹមតែ ០.១ ភាគរយប៉ុណ្ណោះ ដោយក្នុងនោះមានការចូលរួមពីវិស័យឯកជនតាមរយៈការចាយវាយ និងទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃនានាស្មើនឹងពាក់កណ្តាលនៃចំនួន GDP សរុប ជាពិសេស ការចំណាយរបស់ប្រជាជនជប៉ុន តាមរយៈការទទួលទានអាហារ ការលំហែកាយ និងការធ្វើដំណើរជាដើម បន្ទាប់ពីមានការបន្ធូរបន្ថយនូវការរឹតបន្តឹងវិធានការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩នៅក្នុងខែមីនា។

លទ្ធផលចុងក្រោយរហូតមកដល់ត្រីមាសទី២ ឬចុងឆមាសទី១ ឆ្នាំ២០២២កន្លងទៅនេះ ជាលទ្ធផលកំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនត្រូវបានងើបឡើងវិញរហូតដល់ប្រមាណ ២.២ភាគរយ ដែលចំនួននេះបានឡើងហួសពីការរំពឹងទុក។ ទោះបីជាយ៉ាងណាក៏ដោយ មហាអំណាចសេដ្ឋកិច្ចទី៣របស់ពិភពលោកមួយនេះនៅតែមានភាពប្រឈមមុខទៅនឹងភាពមិនច្បាស់លាស់ក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចខ្ពស់ប្រចាំឆ្នាំនោះទេ ខណៈដែលបញ្ហាធំៗកំពុងកើតមានឡើងដូចជា វិបត្តិសេដ្ធកិច្ចដោយការកើនឡើងនូវអតិផរណា ឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់ ការធ្លាក់ចុះនៃប្រាក់យ៉េន និងការរីករាលដាលឡើងវិញនៃការឆ្លងមេរោគកូវីដ-១៩ក្នុងស្រុក ដែលបានកើនឡើងដល់ប្រមាណ ២ សែនករណីក្នុងមួយថ្ងៃនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយការព្យាករនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២២ ពីអត្រា ២.៤ ភាគរយ មកនៅត្រឹម ១.៧ ភាគរយតែប៉ុណ្ណោះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content