កំពង់ស្ពឺ ៖ ស្ករត្នោតកំពង់ស្ពឺ ជាផលិតផលប្រចាំតំបន់មួយរបស់បងប្អូនអ្នកខេត្តកំពង់ស្ពឺដែលសម្បូរទៅដោយដើមត្នោត និងកែច្នៃធ្វើជាស្ករដ៏មានឱជារសឆ្ងាញ់ ផ្អែម ក្លិនឈ្ងុយយ៉ាងពិសេសជាងស្ករនៅតាមតំបន់ដទៃ ខណៈដែលសមាគមស្ករត្នោតកំពង់ស្ពឺក៏កំពុងជំរុញការផ្សព្វផ្សាយ ដើម្បីបង្កើនការលក់ ទាញយកចំណូលបន្ថែមអ្នកផលិតស្ករត្នោតនៅក្នុងតំបន់។

សមាគមស្ករត្នោតកំពង់ស្ពឺ មានទីតាំងស្ថិតក្នុងភូមិអង្គតាប៉ុក ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ការពារ និងផ្សព្វផ្សាយស្នាដៃផលិតករ ក៏ដូចជាគុណភាពស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលក្នុងស្រុក និងផ្តល់ផលប្រយោជន៍ដល់កសិករដែលជាអ្នកផលិត ដ៏ដូចជាអាជីវករដែលជាអ្នកលក់បន្ត ជាពិសេសចូលរួមថែរក្សាសុខភាពអ្នកទទួលទានផងដែរ។
កញ្ញា សុភាវី សមាជិកផ្សព្វផ្សាយ និងទីផ្សាររបស់សមាគមខាងលើនេះបានរៀបរាប់ឱ្យដឹងថា សមាគមមួយនេះបានបង្កើតឡើងកាលពីឆ្នាំ ២០០៨ ដោយបានផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ និងគុណតម្លៃស្ករត្នោតកំពង់ស្ពឺ ដើម្បីអាចជួយដល់កសិករច្រើនរយនាក់ដែលជាអ្នកផលិតជារៀងរាល់ឆ្នាំ តាមរយៈការចុះបណ្ដុះបណ្ដាលពីបច្ចេកទេស ក៏ដូចជាដើរតួជាអ្នកសម្របសម្រួលរវាងអ្នកផលិត និងឈ្មួញដែលអ្នកទិញយកទៅធ្វើជាអាជីវកម្មបន្តផងដែរ។

កញ្ញាបន្តថា ៖
“ខាងសមាគមបានចុះបញ្ជីស្ករត្នោតកំពង់ស្ពឺចូលជាទំនិញសម្គាល់ភូមិសាស្ត្រ ដែលធ្វើឱ្យតម្លៃស្ករត្នោតលើទីផ្សារហាក់មានការកើនឡើង។ ចំណែកតំបន់ក្នុងសហគមន៍អាចផលិតស្ករត្នោតបានប្រមាណ ១៥០-២៥០តោនក្នុងមួយឆ្នាំចេញពីតំបន់របស់សមាគម ហើយសកម្មភាពទាំងនេះក៏ជាការលើកកម្ពស់នៃគុណតម្លៃស្ករត្នោតកំពង់ស្ពឺដែលមានចំនួន ៣ស្រុក គឺស្រុកឧដុង្គ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្ដាល”

ទាក់ទងទៅនឹងលក្ខណៈពិសេសរបស់ស្ករត្នោតកំពង់ស្ពឺ ត្រូវបានកញ្ញា សុភាវី បញ្ជាក់ប្រាប់ថា សមាគមស្ករត្នោតកំពង់ស្ពឺ មានចំណុចសំខាន់ៗមួយចំនួន ដូចជា ភាពអំណោយផលពីកត្តាភូមិសាស្ត្រ ដោយសារតែតំបន់តាំង ៣ ស្ថិតនៅលើប្រភេទដីល្អ មានដើមត្នោតច្រើន ហើយដើម្បីទទួលបានសិទ្ធិផលិតស្ករត្នោតនៅក្នុងសមាគមកំពង់ស្ពឺបាន ត្រូវចុះបញ្ជីនៅសមាគមដើម្បីក្លាយជាសមាជិក ដោយសមាគមមានអ្នកជំនាញធ្វើការតាមដានគុណភាព និងការផលិតរហូតបានលក់លើទីផ្សារ ជាពិសេស ការប្រមូលផលទឹកត្នោត និងការផលិតស្ករ ត្រូវចាប់ផ្ដើមនៅដើមខែធ្នូ ដល់ចុងខែឧសភា ដោយកសិករដែលជាផលិតករត្រូវធ្វើតាមបច្ចេកទេសគិតចាប់ពីការយកទឹកត្នោត រហូតដល់ការការរម្ងាស់ ។
ដោយឡែកសម្រាប់ការរម្ងាស់ទឹកត្នោតគេត្រូវប្រើចង្ក្រានកែច្នៃដែលប្រើអុសតិច ការពារផ្សែង និងកម្ទេចកម្ទីផ្សេងៗចូលទៅក្នុងខ្ទះ ដែលធ្វើឱ្យស្ករមានពណ៌ល្អ។ ចំណែកការរក្សាទុកស្ករត្នោតវិញ គេអាចប្រើជាពាង ឬខាប់ធ្វើពីដីឥដ្ឋ និងធុងជ័ររឹង ដែលត្រូវទុកនៅកន្លែស្ងួតល្អ កន្លែងស្អាត និងឆ្ងាយពីពន្លឺថ្ងៃ។

ទាក់ទងនឹងអតិថិជនវិញ កញ្ញាបានបន្ថែមថា អតិថិជនរបស់ស្ករត្នោតកំពង់ស្ពឺភាគច្រើនជាបងប្អូនក្នុងតំបន់ និងធ្វើការចែកចាយនៅទូទាំប្រទេស។ ទន្ទឹមគ្នានឹងកិច្ចដំណើរការទីផ្សារស្ករត្នោតកំពង់ស្ពឺនេះផងដែរ កន្លងមកសមាគមស្ករត្នោតក៏ធ្លាប់ជួបនូវបញ្ហាប្រឈមផងដែរ ដូចជាការកាប់បំផ្លាញដើមត្នោត និងបាត់បង់ធនធានមនុស្សដែលជាអ្នកផលិត ភាគច្រើនមានវ័យចំណាស់ ចំណែកឯមនុស្សពេញកម្លាំងហាក់មិនចាប់អារម្មណ៍នឹងមុខរបរ ឬជំនាញនេះនោះទេ។
ជាចុងក្រោយ កញ្ញា សុភាវី ក៏សូមអំពាវនាវឱ្យបងប្អូនប្រជាជនខ្មែរទូទៅទាំងអស់បន្តជួយគាំទ្រ និងលើកតម្កើងផលិតផលក្នុងស្រុក ជាពិសេសស្ករត្នោតកំពង់ស្ពឺឱ្យមានទីផ្សារកាន់តែទូលំទូលាយ ក៏ដូចជាថែរក្សាដើមត្នោតឱ្យបានគង់វង្សទាំងអស់គ្នា៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content