សម្ដេចធិបតី ដាក់ចេញនូវគោលនយោបាយពង្រឹងខ្សែក្រវាត់បៃតង សំដៅបង្កើនផលិតផលវិស័យទេសចរណ៍

កែប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធវិស័យទេសចរណ៍​ដោយផ្ដោតលើការពង្រឹងខ្សែក្រវាត់បៃតង ដើម្បីជំរុញសកម្មភាព និងបង្កើតផលិតផលវិស័យទេសចរណ៍ថ្មី ខណៈដែលប្រជាកសិករ ក៏ដូចជាប្រជានេសាទក្នុងសហគមន៍ជាអ្នកផ្គត់ផ្គង់នៅនឹងកន្លែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅបានថ្លែងថា វិស័យទេសចរណ៍មានលក្ខណៈខុសពីឧស្សាហកម្មត្រង់ថា ផលិតក្នុងស្រុកប្រើប្រាស់ក្នុងស្រុក គឺបង្កើតទីណា បម្រើសេវាកម្មនៅទីនោះ។

កាលពីពេលកន្លងទៅថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញគោលការណ៍ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដោយផ្ដោតលើការពង្រឹងខ្សែ​ក្រវាត់បៃតង ដែលមានន័យថា ពង្រឹងសកម្មភាព និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីគាំទ្រដល់វិស័យទេស​ចរណ៍នៅនឹងកន្លែង ។ ផលិតផលនាំចូលត្រូវកាត់បន្ថយដោយកុំចាំបាច់យកបន្លែមកពីខាងក្រៅ ដោយខិតខំធ្វើយ៉ាងណាឱ្យប្រជាកសិករ ប្រជានេសាទ ជាអ្នកផ្គត់ផ្គង់នៅនឹងកន្លែងតែម្តង ពោលគឺដើម្បីធ្វើយ៉ាងណាជំរុញការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង» ដោយសម្តេចធិបតី បានលើកអំពីលក្ខណៈពិសេស៣យ៉ាង ក្នុងចំណោមលក្ខណៈ​ ពិសេសជាច្រើនរបស់វិស័យទេ​សចរណ៍ មានដូចជា៖ ១- វិស័យទេសចរណ៍នាំឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង ២- ការរីកចម្រើនខាងវិស័យទេស​ចរណ៍ បណ្តាលឱ្យវិស័យដទៃៗទៀត មានការរីកចម្រើនផងដែរ ៣- វិស័យ ទេ​ស​ចរណ៍ជួយលើក កម្ពស់កិត្តិនាមរបស់ប្រទេសជាតិ ក៏ដូចជាមរណីយដ្ឋានគោលដៅនានា តាមរយៈបង្កើនភាពជឿជាក់ និងទាក់ទាញដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ។

ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង» ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ ដោយបង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា ដើម្បីទាក់ទាញ និងទទួលបាននូវភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ឱ្យកាន់តែមានចំនួនច្រើនទ្បើងថែមទៀត ។

សម្តេចធិបតី ក៏បានបន្តទៀតថា រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យ​ទេស​​​ចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន ។

ជាមួយគ្នានេះ ក៏ធានាបាននូវការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ, ជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្សវប្បធម៌ និងការការពារបរិស្ថាន, ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ រួមចំណែកដល់ការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និងឈានសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានេះទៀតសោត មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និងការគ្រប់គ្រងឱ្យបានម៉ត់ចត់ ដោយ​សម្តេច បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ អនុវត្តដូចជា៖ ១- បន្តថែរក្សាបរិយាកាសសុខសន្តិភាពពាសពេញ ផ្ទៃប្រទេសឱ្យបានឋិតឋេរ ២- សូមអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ រួមគ្នារក្សាឱ្យបាននូវកិត្តិនាមស័ក្តិសមជា «តារារះនាទិសនារតី» និងជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ៣- បន្តផ្តល់អាទិភាព ដល់ការអភិវឌ្ឍតំបន់ឆ្នេរ ពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ៤- បន្តជំរុញការផលិត ផលិតផលទេសចរណ៍ឱ្យបានសម្បូរបែប ផ្គត់ផ្គង់ដល់ទេសចរ សម្រាប់ជំរុញ «ការនាំចេញនៅនឹងកន្លែង» ។ ៥- បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរនៅគ្រប់គោលដៅទេសចរណ៍ និងមិនត្រូវធ្វើឱ្យតំបន់គោលដៅទេសចរណ៍ ក្លាយជាតំបន់ជ្រកកោននៃការប្រើប្រាស់គ្រឿងញៀន និងអំពើឧក្រិដ្ឋកម្មផ្សេងៗឡើយ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​

សេដ្ឋកិច្ចចិន បង្ហាញសញ្ញាចុះខ្សោយក្នុងខែសីហា ដោយសារការលក់រាយក្នុងស្រុក និងការវិនិយោគលើអចលនទ្រព្យបន្តដាំក្បាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

បរទេស៖ ផ្អែកតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS បានបង្ហាញថា សេដ្ឋកិច្ចចិន បានបង្ហាញសញ្ញាចុះខ្សោយកាលពីអំឡុងខែសីហាកន្លងទៅនេះ ដោយសារតែការលក់រាយក្នុងស្រុក ព្រមទាំងការវិនិយោគលើវិស័យអចលនទ្រព្យបន្តធ្លាក់ចុះខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ អគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS ចេញផ្សាយទិន្នន័យថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៥,២ ភាគរយបើធៀបនឹង ៤,៥ ភាគរយក្នុងខែកក្កដា

អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/09/2026

បរទេស ៖ អាហ្វ្រិកខាងត្បូង កំពុងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ជាមួយឥណ្ឌាលើវិស័យសំខាន់ៗជាច្រើន ដូចជា រ៉ែយុទ្ធសាស្ត្រ ឧស្សាហកម្មបៃតង ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល ខណៈដែលបច្ចុប្បន្ននេះ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាហ្វ្រិកខាងត្បូង ដោយក្នុងនោះមានក្រុមហ៊ុនឥណ្ឌាជាង ១៥០ បានបណ្តាក់ទុនសរុបលើសពី ១០ ពាន់លានដុល្លារ

ទុន​ ​២០០ ​លាន​ដុល្លារ​ ជំរុញ​កម្ពុជា​ឆ្ពោះទៅ​គោលដៅ​នាំចេញ​អង្ករ​ ១ លាន​តោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ការ​បង្កើន​ទុន​បង្វិល​ដល់​ ​២០០ ​លាន​ដុល្លារ​របស់​ធនាគារ​អភិវឌ្ឍន៍ ​និង​កសិកម្ម ​(​ARDB​)​ ​កំពុង​បង្កើន​ក្តី​សង្ឃឹម​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ក្នុង​ការ​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ ​១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៦

រដ្ឋាភិបាលសម្រុកចែក​បណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង ​និង​ចុះបញ្ជីរួច​ជូនប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បីប្រើប្រាស់​តាម​ការ​ចាំបាច់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/09/2026

ភ្នំពេញ ៖ បន្ទាប់ពីបានវាស់វែង និងចុះបញ្ជី​រួច រាជរដ្ឋាភិបាល​ដែលមានក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់​ ជា​សេនាធិការបាន​សម្រុកចែក​វិញ្ញាបនបត្រ ឬបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋ​តាមបណ្ដាខេត្ត​ដែលបានបញ្ចប់ការ​វាស់វែង និង​ចុះបញ្ជី​រួចរាល់ជាស្ថាពរ ជាក់ស្ដែង ​កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន នគរូបនីយកម្ម និងសំណង់​ រួមជាមួយនឹង​មន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប​ទៀត បាន​ចុះប្រគល់បណ្ណជូនពលរដ្ឋ​ក្នុងខេត្ត​គោលដៅជាច្រើន។​ យោងតាម ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញ AI នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំពុងជំរុញការចែករំលែកបច្ចេកវិទ្យា ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងក្រុម BRICS

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​ លោកជំទាវ​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​

ចិន បង្ហាញគោលបំណងពង្រឹងតួនាទីមាស និងប្រាក់យ័នរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/09/2026

បរទេស ៖ នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញពីគោលបំណងពង្រឹងនូវតួនាទីរបស់មាសនៅក្នុងពិភពលោក ខណៈដែលខ្លួនកំពុងបង្កើនស្តុកទុកមាសដ៏សន្ធឹកសន្ធាប់ និងចង់ជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ(លុយយ័ន)ឱ្យកាន់តែច្រើនឡើង ព្រមទាំងទទួលយកប្រព័ន្ធទូទាត់ប្រាក់ជម្រើសថ្មីៗផងដែរសម្រាប់សមាជិក និងដៃគូពាណិជ្ជកម្មដែលបានចូលរួម។ អត្ថបទមួយដែលបានចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានសរសេរថា ប្រទេសចិន នៅតែបន្តបង្កើនការស្តុកទុកមាសរបស់ខ្លួន ព្រមទាំងខិតខំពង្រីកឥទ្ធិពលទីផ្សារនៃការប្រើប្រាស់ប្រាក់យ័ននៅលើឆាកអន្តរជាតិឱ្យកាន់តែទូលាយ ដើម្បីអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដែលកំពុងក្ក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព