ភ្នំពេញ ៖ ថ្មីៗនេះទីផ្សារលក់ទំនិញតាម Online ជាពិសេសគ្រឿងក្រអូប គ្រឿងសម្អាងជាដើមតែងទទួលបានការពេញនិយមយ៉ាងក្រាស់ក្រែល ថែមទាំងមានដំណាងចែកចាយជាច្រើនទៀតផង។ ដោយឡែក បងប្អូនប្រហែលជាមិនសូវឃើញពីការលក់សម្លៀកបំពាក់ច្នៃម៉ូដខ្លួនឯង បង្កើតម៉ាកខ្លួនឯង និងមានតំណាងចែកចាយនោះទេ។
កញ្ញា ផានី សុផារក្សា ជាម្ចាស់ម៉ាក (Brand) R&R ដែលជាម៉ាកសម្លៀកបំពាក់បង្កើតឡើងដោយកញ្ញាផ្ទាល់ទៅលើការច្នៃម៉ូដ ហើយបញ្ជូនទៅកាន់រោងចក្រនៅប្រទេសថៃដើម្បីកាត់ដេរចេញជាផលិតផលសម្រេច។
កញ្ញាបានរៀបរាប់ប្រាប់ឱ្យដឹងថា កញ្ញាបានបញ្ចប់ការសិក្សានៅ Setec Institute និងធ្លាប់ធ្វើជា Designer ហាត់ការនៅក្រុមហ៊ុនមួយ។ ទន្ទឹមនឹងនោះ ដោយសារតម្រូវការជីវភាព កញ្ញាក៏បានឆ្លៀតពេលលក់គ្រឿងក្រអូបតាមបណ្ដាញសង្គម(Facebook)ផង និងធ្វើការក្រុមហ៊ុនផង ហើយការលក់នោះគ្រាន់តែជាធ្វើជាដំណាងចែកចាយរបស់គេ លក់ផលិតផលរបស់គេតែប៉ុណ្ណោះ។ ការធ្វើការផង និងរកស៊ីផង កញ្ញាមិនអាចរត់រួចនោះទេ ហើយក៏សម្រេចចិត្តរើសយកមុខរបរមួយដែលមានភាពម្ចាស់ការលើខ្លួនឯងវិញ។
ដោយបានឃើញពីបទពិសោធន៍របស់បងស្រីរបស់ខ្លួនដែលជាអ្នករកស៊ីខាងនៅប្រទេសថៃ ហើយបានយកប៉ាន់គំរូសម្លៀកបំពាក់ខ្លះមកផ្ទះផងនោះ កញ្ញាក៏បានចាប់អារម្មណ៍សួរនាំព័ត៌មានលម្អិតទាក់ទងនឹងទំនិញម៉ាកផ្ទាល់ខ្លួន (Brand) ហើយបន្ទាប់មកកញ្ញាក៏បានសាកល្បងលក់ក្នុងទំហំប្រមាណ ៥០០ឈុត គឺលក់ឱ្យតែរួចថ្លៃដើមឱ្យគេសិនក្នុងជំហានដំបូង។ ប៉ុន្តែជាលទ្ធផលក្នុងការលក់គឺទទួលបានផលចំណេញគ្រាន់បើ ដែលជាហេតុធ្វើឱ្យកញ្ញាចាប់អារម្មណ៍កាន់តែខ្លាំងលើអាជីវកម្មមួយនេះ។
លើសពីនេះ ដោយហេតុតែកញ្ញាជានិស្សិតជំនាញផ្នែក Design ស្រាប់ ហើយមានបងស្រីជាអ្នករកស៊ីក្នុងវិស័យនេះផងដែរនោះ កញ្ញាក៏បានធ្វើការពិភាក្សារឿងកាត់ស្តុក កុងត្រា ព័ត៌មានផ្សេងៗ ជាមួយខាងរោងចក្រនៅប្រទេសថៃ។
កញ្ញាបានប្រាប់ទៀតថា បើយកឥវ៉ាន់ស្រាប់ពីខាងរោងចក្រថៃ ម៉ូដដែលចេញមកគេយកទៅចែកចាយផ្សេងៗទៀត តែបើយើងច្នៃខ្លួនឯង យើងធ្វើកុងត្រារក្សាសិទ្ធិម៉ូដរបស់យើងជាមួយខាងរោងចក្របាន។ កញ្ញាក៏បានពិគ្រោះជាមួយអ្នកម្ដាយ និងបងស្រីជាដៃគូ ក៏បានសម្រេចចិត្តថា ធ្វើកម្ចីធនាគាក្នុងស្រុកមួយដើម្បីចាប់ផ្ដើមមុខរបរនេះ។
ការចាប់ផ្ដើមដំបូង យុវតីរូបនេះបានប្រាប់ AMS ថា គេត្រូវការដើមទុនប្រមាណជាង 1 ម៉ឺនដុល្លារ ដោយសារសម្លៀកបំពាក់1 ឈុតត្រូវបញ្ជាទិញចាប់ពី 1,500 ទៅ 2,000 ឈុតទើបខាងរោងចក្រគេធ្វើឱ្យ។ ការលក់ដំបូង កញ្ញាទទួលបានលទ្ធផលដែលមិនគួរឱ្យនឹងស្មានដល់ក្នុងចំនួន 1,500ឈុត កញ្ញាលក់អស់ក្នុងរយៈពេលតែ 5ថ្ងៃប៉ុណ្ណោះ។ ដោយមើលឃើញពីសម្ទុះនៃការគាំទ្ររបស់អតិថិជន និងមានបទពិសោធន៍ធ្វើជាដំណាងចែកចាយផងនោះ កញ្ញាក៏បានចាប់ផ្ដើមធ្វើជាតារាងតម្លៃសម្រាប់អ្នកចង់យកទៅចែកចាយបន្ត ដោយអ្នកអាចយកពី5ឈុតក្នុងតម្លៃ 45ដុល្លា 10ឈុតមានតម្លៃ 80ដុល្លា និងតម្លៃបោះដុំផ្សេងៗទៀត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content