ចំណេះដឹង ៖ ភាពខុសគ្នារវាងធនាគារជាតិ និងរតនាគារជាតិ

ធនាគារជាតិនៃកម្ពុជា ៖ ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia) រឺអាចហៅថា ធនាគារកណ្តាល (Central Bank) គឺជាអាជ្ញាធ័ររូបិយវត្ថុជាតិ និងមានតួនាទីត្រួតពិនិត្យប្រព័ន្ធធនាគារ។ ការដើរតួជាអាជ្ញាធររូបិយវត្ថុជាតិនោះសំដៅទៅលើការបោះពុម្ពលុយមកបន្ថែម និងប្រមូលលុយចូលវិញផងដែរករណីលុយច្រើនពេកក្នុងទីផ្សារ លុយរហែក លុយចាស់ជាដើម។ ចំណែកឯតួនាទីត្រួតពិនិត្យប្រព័ន្ធធនាគារសំដៅទៅលើការបង្កើតច្បាប់ បទបញ្ញត្តិចាំបាច់ផ្សេងៗសម្រាប់គ្រប់គ្រងលើវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដូច្នេះទើបយើងឃើញក្រុមហ៊ុនធនាគារឯកជនត្រូវទៅស្នើសុំអាជ្ញាប័ណ្ណបើកអាជីវកម្មពីធនាគារជាតិ។

រូបភាព ៖ ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិកម្ពុជាកាន់គោលនយោបាយធំមួយ គឺគោលនយោបាយរូបិយវត្ថុ (Monetary Policy) សម្រាប់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងក្របខណ្ឌមួយប្រើប្រាស់ការបោះពុម្ពលុយបន្ថែម និងប្រមូលលុយមកវិញដើម្បីធានាស្ថិរភាពតម្លៃប្រាក់រៀលធៀបនឹងដុល្លារលើទីផ្សារក៏ដូចជាធានាស្ថិរភាពទំនិញកុំឲ្យឡើងថ្លៃផងដែរ។ ធនាគារជាតិកម្ពុជាចាប់កំណើតម្តងទៀតនៅថ្ងៃទី10 ខែតុលា ឆ្នាំ1979 បន្ទាប់ពីរបបប្រល័យពូជសាសន៍បានដួលរលំ ហើយបច្ចុប្បន្ន ដឹកនាំដោយទេសាភិបាល ឯកឧត្តម ជា ចាន់តូ (អតីតរដ្ឋមន្ត្រីក្រសួងផែនការ) មាន21 សាខា ក្នុង25 ខេត្ត-ក្រុង។ ជាទូទៅធនាគារជាតិត្រូវបានចាស់ៗហៅថា ធនាគារបង់ក្រហម ដោយសារអតីតអាគារទីស្នាក់ការកណ្តាលនៅម្តុំវត្តភ្នំ តាមផ្លូវព្រះនរោត្តម លាបពណ៌ក្រហម ប៉ុន្តែបច្ចុប្បន្នត្រូវបានដោះដូរទៅអគារថ្មីដែលស្ថិតនៅតាមផ្លូវហាណូយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិតផ្សារទំនើប AEON2។

រតនាគារជាតិ ៖ រតនាគារជាតិ មានឈ្មោះពេញគឺអគ្គនាយកដ្ឋានរតនាគារជាតិ (General Department of National Treasury) ជាអគ្គនាយកដ្ឋានមួយចំណុះក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Ministry of Economy and Finance) ស្របពេលដែលធនាគារជាតិជាស្ថាប័នឯករាជ្យមិនចំណុះក្រោមក្រសួងណាមួយ។ រតនាគារជាតិដើរតួជាសេនាធិការក្រសួងសេដ្ឋកិច្ច ជាបេឡាករ និងជាគណនេយ្យករសាធារណៈរបស់រដ្ឋ (Government’s Accountant)។ ដូច្នេះ រតនាគារជាតិមានតួនាទីចម្បងដូចជា គ្រប់គ្រងគណនីក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំគោលការណ៍បិទបញ្ជីសាធារណៈ ចូលរួមចំណែកអនុវត្តគោលនយោបាយរូបិយវត្ថុ… ជារួមជាអ្នកកត់ត្រា រៀបចំខ្ទង់ចំណាយរបស់រដ្ឋ តែមិនកាន់សាច់លុយទេ។

រូបភាព (រតនាគារជាតិនៃកម្ពុជា)

រតនាគារជាតិធ្លាប់ជាស្ថាប័នមួយដែលមានអំណាចផ្នែករដ្ឋបាល ព្រោះមន្ត្រីចាស់ៗពីដើមពេលបើកប្រាក់ខែត្រូវទៅបើកដោយផ្ទាល់ពីស្ថាប័ននេះគឺមនុស្សទល់នឹងមនុស្ស។ ក្រោយពីមានកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាលដើម្បីពង្រឹងការប្រើប្រាស់ថវិកាជាតិ បច្ចុប្បន្នមន្ត្រីរាជការបើកប្រាក់ខែតាមធនាគារដោយមិនបាច់ជួបមុខគ្នារវាងមនុស្ស និងមនុស្សទៀតទេ៕ (ប្រភព៖ CAMBO FINACE)


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី