បច្ចុប្បន្ន មាសត្រូវបានមនុស្សប្រើប្រាស់មិនត្រឹមតែសម្រាប់ការវិនិយោគ និងធ្វើជាគ្រឿងអលង្ការលម្អរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានប្រើនៅក្នុងការផលិតឧបករណ៍អេឡិចត្រូនិកផងដែរ។ ដោយឡែក នៅក្នុងន័យហិរញ្ញវត្ថុ មាសត្រូវបានគេប្រើជាស្តង់ដារនៃតម្លៃសម្រាប់រូបិយប័ណ្ណទូទាំងពិភពលោក។ តម្លៃមាសត្រូវបានបញ្ជាក់ជាតម្លៃរូបិយប័ណ្ណគិតជាដុល្លារអាមេរិក ហើយតម្លៃមាសក៏អាចមានការប្រែប្រួលទៅតាមលក្ខខណ្ឌទីផ្សារផងដែរ។ តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យតម្លៃលោហៈមានតម្លៃប្រភេទមានការប្រែប្រួលជាប់ជាប្រចាំ?

តាមការសិក្សា និងកត់សម្គាល់បានបង្ហាញថាមានហេតុផលជាច្រើនដែលធ្វើតម្លៃមាសមានការប្រែប្រួល ប៉ុន្តែចំណុចសំខាន់ៗ និងមានឥទ្ធិពលចម្បងជាងគេនោះមានចំនួន4ដូចខាងក្រោម ៖
1. វិបត្តិសកល ៖ ជាធម្មតាតម្លៃមាសមានការកើនឡើងនៅពេលដែលប្រជាជនខ្វះទំនុកចិត្តលើរដ្ឋាភិបាល ឬទីផ្សារហិរញ្ញវត្ថុ។ ព្រឹត្តិការណ៍ពិភពលោកច្រើនតែងតែជះឥទ្ធិពលដល់តម្លៃមាស ពីព្រោះមាសត្រូវបានគេមើលឃើញថាជាប្រភពនៃទ្រព្យសុវត្ថិភាពនៅពេលមានវិបត្តិសេដ្ឋកិច្ច ឬវិបត្តិភូមិសាស្ត្រនយោបាយ។ ឧទាហរណ៍ នៅក្នុងវិបត្តិសកលនៃការរីករាលដាលនៃជំងឺកូវីដ-19 កាលពីឆ្នាំ2020 តម្លៃមាសបានកើនឡើងខ្ពស់មិនធ្លាប់មានគឺឡើងដល់តម្លៃ2075ដុល្លារអាមេរិកក្នុងមួយអោន (1អោន = 0,2834គីឡូក្រាម) ក្នុងអំឡុងខែសីហា។
2. អតិផរណា ៖ ហេតុផលទូទៅមួយដែលសេដ្ឋីនៅជុំវិញពិភពលោកទិញ និងរក្សាមាសទុក ព្រោះគេចាត់ទុកមាសជារបស់សម្រាប់ការពារប្រឆាំងនឹងអតិផរណាដែលជាការធ្លាក់ចុះតម្លៃនៃរូបិយប័ណ្ណ។ នៅពេលអតិផរណាកើនឡើង តម្លៃមាសក៏កើនឡើងដូចគ្នាដែរ។ តម្លៃរូបិយប័ណ្ណប្រែប្រួល ប៉ុន្តែតម្លៃមាសអាចនឹងមានស្ថិរភាពក្នុងរយៈពេលវែង។ ដោយសារតែមាសរក្សាតម្លៃនៅក្រៅឆាកនយោបាយ វាមានភាពទាក់ទាញក្នុងការវិនិយោគព្រោះវាមានហានិភ័យទាប។ វិនិយោគិនភាគច្រើនទិញមាសទុកនៅពេលពួកគេជឿជាក់ថាតម្លៃក្រដាសប្រាក់រូបិយប័ណ្ណអាចនឹងធ្លាក់ចុះ។ ជាទូទៅ តម្លៃមាសមានសភាពបញ្ច្រាសទៅនឹងតម្លៃប្រាក់ដុល្លារអាមេរិក ព្រោះតម្លៃលោហៈធាតុនេះគិតជាដុល្លារអាមេរិក។ កាលណាប្រាក់ដុល្លារអាមេរិកកើនតម្លៃ វាធ្វើឱ្យតម្លៃមាសធ្លាក់ចុះ រីឯនៅពេលតម្លៃប្រាក់ដុល្លារចុះថោក វាជំរុញឱ្យតម្លៃមាសឡើងថ្លៃ។

3. តម្រូវការគ្រឿងអលង្ការនិងឧស្សាហកម្ម ៖ មាសមិនត្រឹមតែមានតម្លៃក្នុងការពារហានិភ័យ និងការវិនិយោគដែលមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែមាសក៏ត្រូវបានប្រើនៅក្នុងនាមជាគ្រឿងអលង្ការ និងបម្រើនៅក្នុងវិស័យឧស្សាហកម្មផងដែរ។ នៅឆ្នាំ 2019 តម្រូវការមាសជាងពាក់កណ្តាលគឺជាគ្រឿងអលង្ការដែលមានចំនួនសរុបជាង 4,400តោន (នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក)។ ប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាមេរិក គឺជាប្រទេសចំនួន 3 ដែលមានតម្រូវការគ្រឿងអលង្ការមាសធំជាងគេ ហើយមាសពណ៌ ឬលោហៈធាតុមានតម្លៃនេះគឺជានិមិត្តរូបនៃភាពលេចធ្លោនៃអរិយធម៌មនុស្សលោកស្ទើរតែគ្រប់ជាតិសាសន៍។
ក្រៅពីធ្វើជាគ្រឿងអលង្ការ តម្រូវការមាសប្រមាណ 7.5ភាគរយទៀតត្រូវបានគេប្រើប្រាស់នៅក្នុងវិស័យបច្ចេកវិទ្យានិងឧស្សាហកម្ម។ វាត្រូវបានប្រើក្នុងការផលិតឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចាប់ពីគ្រឿងកុំព្យូទ័ររហូតដល់ប្រព័ន្ធដំណើការ GPS ។
ដូច្នេះតម្លៃមាសអាចរងផលប៉ះពាល់ដោយទ្រឹស្តីមូលដ្ឋាននៃការផ្គត់ផ្គង់ និងតម្រូវការ។ នៅពេលតម្រូវការទំនិញប្រើប្រាស់ដូចជាគ្រឿងអលង្ការ និងគ្រឿងអេឡិចត្រូនិកកើនឡើង តម្លៃមាសអាចនឹងកើនឡើងដូចគ្នាផងដែរ។
4. ផលិតកម្មមាស ៖ អាជីវកម្មរ៉ែមាសសំខាន់ៗនៅលើពិភពលោកមាននៅប្រទេសចិន អាហ្វ្រិកខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសប៉េរូ។ ផលិតកម្មអណ្តូងរ៉ែមាស ផលិតបានមាសប្រហែល 3,260 តោនក្នុងឆ្នាំ2018 កើនឡើងពី 2,500តោនធៀបទៅនឹងឆ្នាំ2010 ក៏ប៉ុន្តែផលិតកម្មរ៉ែមាសមិនបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ឡើយចាប់តាំងពីឆ្នាំ2016មក។ ហេតុផលមួយគឺថា “មាសងាយស្រួល” ត្រូវបានគេជីករ៉ែយកមករួចហើយ។ អ្នករុករករ៉ែឥឡូវនេះត្រូវជីកដីកាន់តែជ្រៅ ដើម្បីទទួលបានរ៉ែមាសដែលមានគុណភាព។ លើសពីនេះទៅទៀតការជីករ៉ែមាសកាន់តែមានបញ្ហាប្រឈមក្នុងការជីកយកដូចជា អ្នករុករករ៉ែត្រូវប្រឈមនឹងគ្រោះថ្នាក់ ហើយវាមានផលប៉ះពាល់បរិស្ថានជុំវិញអណ្តូងរ៉ែថែមទៀត។ កត្តាទាំងនេះធ្វើឲ្យថ្លៃដើមនៃផលិតកម្មអណ្តូងរ៉ែមាសកាន់តែកើនឡើង ហើយទទួលបានផលតិច។ តម្លៃផលិតកម្មមាសមានឥទ្ធិពលលើតម្លៃមាសទាំងអស់នៅលើពិភពលោក។ នៅពេលថ្លៃដើមផលិតកម្មកើនឡើង អ្នករុករករ៉ែមាសត្រូវតែលក់មាសក្នុងតម្លៃថ្លៃ ដើម្បីរកប្រាក់ចំណេញ។
រាល់ចំណុចសំខាន់ៗទាំង4ដូចដែលបានលើកឡើងខាងលើនេះ សុទ្ធតែមានឥទ្ធិពលក្នុងការធ្វើឲ្យតម្លៃមាសប្រែប្រួលដូចបានឃើញនាពេលបច្ចុប្បន្ននេះ៕


ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content