ចំណេះដឹង ៖ ស្វែងយល់ពីបច្ច័យវិជ្ជមាន និងហានិភ័យនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ

ភ្នំពេញ ៖ តាមបទពិសោធ និងឧត្តមានុវត្តន៍អន្តរជាតិ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ បានផ្តល់បច្ច័យវិជ្ជមានជាច្រើនដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។

យោងតាមគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហរិញ្ញវត្ថុកម្ពុជា ២០២៣​-២០២៨ បានឱ្យដឹងថា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុអាចធ្វើប្រជាធិបតេយ្យកម្ម ការទទួលបាននូវសេវាហិរញ្ញវត្ថុ ជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងលើកកម្ពស់គុណភាពនៃសេវាហិរញ្ញវត្ថុកាន់តែប្រសើរជាមួយនឹងការកាត់បន្ថយការចំណាយ និងពេលវេលា ។

ក្នុងការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុជំរុញវិមជ្ឈការ និងការធ្វើពិពិធកម្មហិរញ្ញវត្ថុ ការលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃសេវាហិរញ្ញវត្ថុ និងការពង្រឹងអធិបតេយ្យភាពក្នុងវិស័យហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រមួយចំនួន។

ក្នុងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុទាមទារនូវការអភិវឌ្ឍបរិសា្ថនសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Regulatory Sandbox) ការធ្វើពិពិធកម្មសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ការជំរុញនវានុវត្តន៍ ឬធុរកិច្ចថ្មីបច្ចេកវិទ្យាហិរញ្ញវត្ថុ ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬមន្ទីរពិសោធន៍នវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការផ្ដួចផ្ដើមគំនិតនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងទៀត។

យ៉ាងណាមិញ បច្ចេកវិទ្យាហិរញ្ញវត្ថុក៏អាចបង្កហានិភ័យផងដែរដល់ស្ថិរភាពវិស័យសេដ្ឋកិច្ច ក៏ដូចជា អធិបតេយ្យភាពក្នុងវិស័យហិរញ្ញវត្ថុ និងសង្គម។ ក្នុងនោះ បច្ចេកវិទ្យាហិរញ្ញវត្ថុអាចបង្កហានិភ័យដល់វិស័យសេដ្ឋកិច្ចតាមរយៈកត្តាមួយចំនួន រួមមានដូចជាការគ្របដណ្ដប់ទីផ្សារមួយភាគធំដោយក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួនតូច ការកើនឡើងនៃការប្រើប្រាស់ទ្រព្យឌីជីថល (Digital Asset) និងការកើនឡើងជាគំហុកនៃគ្រឹះស្ថានផ្តល់ឥណទាន ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល និងសេវា ឬផលិតផល បច្ចេកវិទ្យាហិរញ្ញវត្ថុដទៃទៀត ដែលមិនមែនជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

បច្ចេកវិទ្យាហិរញ្ញវត្ថុក៏អាចបង្កហានិភ័យដល់អធិបតេយ្យភាពក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសជុំវិញការទូទាត់សងប្រាក់ឌីជីថល។ តួយ៉ាង ប្រសិនបើប្រទេសមួយពឹងផ្អែកស្ទើរតែទាំងស្រុងលើក្រុមហ៊ុនអន្តរជាតិ ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សម្រាប់ការផ្តល់សេវាទូទាត់សងប្រាក់ឌីជីថល អធិបតេយ្យភាពក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសនោះនឹងអាចទទួលរងនូវការគំរាមកំហែង។ ចំពោះហានិភ័យដល់សង្គម បច្ចេកវិទ្យាហិរញ្ញវត្ថុអាចនាំឱ្យមានកង្វះបរិយាបន្នហិរញ្ញវត្ថុ តាមរយៈភាពលំអៀងនៃក្បួនដោះស្រាយ (Algorithmic Bias) និងការផ្តល់ប្រាក់កម្ចីបែបប្រថុយប្រថាន (Predatory Lending Practices) ដែលការណ៍នេះនឹងនាំឱ្យមានផលអវិជ្ជមានដល់ប្រជាជនដែលងាយរងគ្រោះ ដូចជា ស្ត្រី ប្រជាជនក្រីក្រ មនុស្សចាស់ និងប្រជាជនរស់នៅតំបន់ដាច់ស្រយាលជាដើម។ ចំពោះសន្តិសុខ និងឯកជនភាពទិន្នន័យ ទិន្នន័យមួយចំនួនដែលអ្នកប្រើប្រាស់គិតថាមិនជាប់ពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ ដូចជាប្រវត្តិនៃការស្វែងរកព័ត៌មានលើបណ្តាញអ៊ីនធឺណិត អាកប្បកិរិយាក្នុងការប្រើប្រាស់បណ្ដាញសង្គម និងព័ត៌មានទាក់ទងនឹងផ្លូវចិត្ត ត្រូវបានយកទៅប្រើប្រាស់ ឬរកចំណូលដោយមិនមានការអនុញ្ញាតពីអ្នកប្រើប្រាស់។

ទន្ទឹមនឹងដំណើរការទាញយកអត្ថប្រយោជន៍ និងការកាត់បន្ថយហានិភ័យនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ, ប្រទេសក្នុងតំបន់ និងសកលលោក បាន និងកំពុងអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុទៅតាមម៉ូឌែលដែលអាចមានលក្ខណៈខុសៗគ្នា។ ដូចនេះ ដើម្បីជាម៉ូដែលរួមដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅឆ្នាំ២០២០ Ehrentraud et al. បានបង្កើតម៉ូដែលដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអាចជាកម្មវត្ថុនៃការចាប់យកការកែសម្រប និងការជំរុញនវានុវត្តន៍បន្ថែមតាមការចាំបាច់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *