បរទេស ៖ បង់ក្លាដេស ត្រូវបានគេស្គាល់ថាជាប្រទេសដែលទទួលរងគ្រោះខ្លាំងជាងគេនូវចំពោះមុខលើបញ្ហាបម្រែបម្រួលអាកាសធាតុរបស់ពិភពលោកដោយជារៀងរាល់ឆ្នាំផ្ទៃដីដល់ទី១ភាគ៤នៃប្រទេសត្រូវបានលិចលង់ដោយសារទឹកជំនន់ និងធ្វើឲ្យបាត់បង់ជីវិតមនុស្ស រួមទាំងសត្វជាច្រើនផងដែរ។

ក្រៅតែផលប៉ះពាល់ជារៀងរាល់ឆ្នាំហើយនោះ អ្នកជំនាញបានព្យាករណ៍ទុកថានៅឆ្នាំ២០៥០ខាងមុខនេះ បង់ក្លាដេស នឹងអាចបាត់បង់ផ្ទៃដីដល់ទៅ១៧ភាគរយចូលទៅក្នុងទឹកថែមទៀតផងដែលវានឹងធ្វើឲ្យផលិតភាពក្នុងការបង្កបង្កើនផលរបស់ប្រទេសនឹងបាត់បង់រហូតទៅដល់៣០ភាគរយនៅក្នុងពេលជាមួយគ្នានេះ។

មានដំណោះស្រាយជាច្រើនដែលបានកំពុងដំណើរការ និងសាកល្បងដើម្បីអាចផ្តល់ក្តីសង្ឃឹមឡើងវិញជូនកសិករជនជាតិបង់ក្លាដេសដែល កំពុងព្រួយបារម្ភចំពោះបញ្ហាដ៏សំខាន់មួយនេះ ពោលគឺមិនត្រឹមតែចំពោះពួកគេនៅពេលបច្ចុប្បន្នឡើយ ថែមទាំងចំពោះកូនចៅរបស់ពួកគេនៅជំនាន់ក្រោយៗទៀតផង។

មួយក្នុងចំណោមកិច្ចខិតខំទាំងនោះ កសិករបង់ក្លាដេសបានធ្វើឲ្យអ្នកជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ ការប្រើប្រាស់បច្ចេកទេសគួរឲ្យចាប់អារម្មណ៍មួយតាមរយៈការបន្តធ្វើចំការដំណាំបែបបណ្តែតទឹក។ បច្ចេកទេសអាចផ្តល់ទិន្នផលបានច្រើនជាងការធ្វើកសិកម្មផ្ទាល់នឹងដីទៀតពីព្រោះថា «ចំការបណ្តែតទឹក» គឺជាចំការដែលមានទឹកគ្រប់គ្រាន់ និងសារធាតុចិញ្ចឹមដ៏ច្រើនរួចជាស្រេចដែលមានពីធម្មជាតិ។
ទោះបីជាយ៉ាងណាក្តីបច្ចេកវិទ្យា «ចំការបណ្តែតទឹក» នេះគឺមិនមែនជារឿងថ្មីនោះឡើយ ពីព្រោះវាគឺជាវិធីសាស្ត្រដែលកសិករបង់ក្លាដេសធ្លាប់បានអនុវត្តអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ជាពិសេសនៅក្នុងតំបន់ដែលឧស្សាហ៍កើតមានទឹកជំនន់។
ការរៀបចំ «ចំការបណ្តែតទឹក» មានភាពងាយស្រួលដោយកសិករកាត់យកដើមកំប្លោកចាស់ៗយ៉ាងច្រើនទៅគរពីលើគ្នាកំរាស់ដល់ទៅ១ម៉ែត្រចូលទៅក្នុងទឹកដើម្បីអាចបង្កើតបានទៅជាក្បួនដែលអាចអណ្តែតលើទឹក ហើយក៏ជាទីកន្លែងដែលអាចឲ្យពួកគេធ្វើការដាំដុះនៅពីលើនោះបានតែម្តង។ ចំការបណ្តែតទឹករបស់បង់ក្លាដេសអាចនឹងក្លាយទៅជាគំរូធ្វើកសិកម្មថ្មីសម្រាប់បណ្តាប្រទេស និងតំបន់ផ្សេងទៀតលើពិភពលោកដែលកំពុងជួបបញ្ហាទឹកជំនន់ ឬខ្វះខាតដីដាំដំណាំពីព្រោះថាចំការបែបនេះអាចធ្វើការដាំដុះបានបន្លែដំណាំច្រើនប្រភេទរួមទាំងត្រសក់ល្ពៅ និងល្ហុងទៀតផង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content