ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា អាស៊ីអាគ្នេយ៍ងាយរងគ្រោះដោយវិបត្តិថាមពលដោយសារតែកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការក្នុងតំបន់ ហើយគួរតែធ្វើពិពិធកម្មប្រភពថាមពល ដែលមានន័យថាត្រូវពឹងផ្អែកលើប្រភពថាមពលផ្សេងៗគ្នា។
លោក Fatih Birol ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានថ្លែងប្រាប់សារព័ត៌មានសិង្ហបុរី CNA កាលពីថ្ងៃអង្គារទី ២៥ ខែតុលា ថា អាស៊ីអាគ្នេយ៍គួររៀនពីវិបត្តិដែលកំពុងកើតឡើងនៅអឺរ៉ុប ដោយសារតែការពឹងផ្អែកខ្លាំងលើថាមពលរបស់រុស្ស៊ី ដែលធ្វើឱ្យខ្លួនប្រឈមមុខនឹងការចំណាយខ្ពស់ និងបញ្ហាផ្គត់ផ្គង់លើថាមពល។

លោកថ្លែងយ៉ាងដូច្នេះថា ៖
“អឺរ៉ុបបានធ្វើកំហុសមួយ ទោះបីជា IEA បានគូសបញ្ជាក់ និងព្រមានជាច្រើនឆ្នាំមកហើយថា មិនគួរពឹងផ្អែកលើប្រភពផ្គត់ផ្គង់ដ៏សំខាន់តែមួយ សម្រាប់អ្វីក៏ដោយ។ ហ្គាស និងប្រេងភាគច្រើន [ដែលអឺរ៉ុបនាំចូល] មានប្រភពសំខាន់តែមួយគត់ គឺ រុស្ស៊ី”
គួរបញ្ជាក់ថា សហភាពអឺរ៉ុបកំពុងតែជួបនឹងវិបត្តិថាមពលធ្ងន់ធ្ងរ ដោយសារតែការផ្គត់ផ្គង់របស់រុស្ស៊ីធ្លាក់ចុះ។ វិបត្តិនេះ ផ្ដើមចេញពីទណ្ឌកម្មបិទការនាំចូលប្រេងរបស់ប្លុកប្រឆាំងរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន និងការផ្អាកការផ្គត់ផ្គង់ហ្គាសរបស់ក្រុងម៉ូស្គូ ដែលអឺរ៉ុបចោទថាជាការយកថាមពលធ្វើជាអាវុធគំហែងកំហែងប្លុករបស់ខ្លួន។ បច្ចុប្បន្ននេះ អឺរ៉ុបកំពុងតែប្រវេប្រវា ស្វែងរកប្រភពថាមពលជំនួសរុស្ស៊ី។ អ្វីដែលសំខាន់ជាងនេះទៀតនោះ លោក Birol បានបន្ថែមថា អាស៊ីអាគ្នេយ៍គួរតែវិនិយោគបន្ថែមទៀតលើថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែករយៈពេលវែងរបស់ខ្លួនលើឥន្ធនៈហ្វូស៊ីល ដែលងាយនឹងបង្កើតបញ្ហាប្រឈម ដោយសារតែការប្រែប្រួលនៃតម្លៃ និងឥទ្ធិពលអាក្រក់លើសេដ្ឋកិច្ច។

លោក Birol បានគូសបញ្ជាក់ថា៖
“វា (ឥន្ធនៈហ្វូស៊ីល) គ្រប់គ្រងដោយក្រុមហ៊ុននាំចេញថាមពលធំៗមួយចំនួន ហើយដោយសារតែហេតុផលនយោបាយ ឬហេតុផលផ្សេងទៀត ក្រុមហ៊ុនទាំងនោះអាចនឹងផ្លាស់ប្តូរចិត្តរបស់ពួកគេ ដោយបង្កើនតម្លៃ។ ហើយសេដ្ឋកិច្ចរបស់អ្នក នឹងងាយរងគ្រោះទាំងស្រុងចំពោះតម្លៃខ្ពស់”
ប្រធាន IEA ដែលបានបន្តថា ដំណោះស្រាយដ៏ល្អបំផុតក្នុងកាលៈទេសៈបែបនេះ គឺការងាកទៅរកជម្រើសថាមពលស្អាត ដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងជីវថាមពល និងការប្រើប្រាស់យានយន្តដូចជារថយន្តអគ្គិសនីជាដើម។
លោកបន្ថែមថា ការប្រើប្រាស់ថាមពលស្អាត មិនត្រឹមតែជួយលើការផ្គត់ផ្គត់ប្រភពថាមពលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយដល់ការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងជំរុញដំណោះស្រាយថាមពលស្អាតសម្រាប់ហេតុផលគោលនយោបាយឧស្សាហកម្មផងដែរ៕ អត្ថបទដោយ ៖ ហួន ឌីណា

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ការពិភាក្សាអំពីបុគ្គលដែលអាចជំនួសលោក Volodymyr Zelensky ក្នុងតំណែងប្រធានាធិបតីអ៊ុយក្រែន កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump បានលើកឡើងពីតម្រូវការឱ្យមានការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសអ៊ុយក្រែន

រុស្ស៊ីដាក់ឱ្យប្រើប្រព័ន្ធ AI ថ្មី សម្រាប់បង្កើនសមត្ថភាពដ្រូនយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ថ្មីមួយ ដើម្បីផ្តល់វីដេអូពីសកម្មភាពប្រយុទ្ធជាក់ស្តែងដល់ក្រុមអ្នកផលិតដ្រូនក្នុងស្រុក សម្រាប់យកទៅហ្វឹកហាត់ប្រព័ន្ធ AI របស់ដ្រូនយោធា

កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ភ្នំពេញ ៖ ជាការឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលបង្កឡើងពី El Niño ក្រសួងឧស្សាហកម្ម បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សហការជិតស្និទ្ធជាមួយភាគីជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អាតឱ្យបានរឹងមាំ ពង្រឹងសន្តិសុខទឹកស្អាត ខណ:ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹកទុកសម្រាប់ប្រើក្នុងរដូវប្រាំងខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងសេចក្ដីប្រកាសផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ដោយផ្អែកលើការតាមដាន និងវិភាគលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើន
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
រដ្ឋធានីបាគូ ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 13/10/2026
ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content