សិក្សាពីដើមចមចំនួន ៤ ដែលអាចបង្កបញ្ហាលំហូរសាច់ប្រាក់ដល់អាជីវកម្មតូចៗ

ភ្នំពេញ ៖ អាជីវកម្មមួយអាចដំណើរការទៅមុខបានលុះត្រាតែមានផែនការអាជីវកម្មជាក់លាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ ជាពិសេសគឺការគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងអាជីវកម្ម។ លំហូរសាច់ប្រាក់ក្នុងអាជីវកម្មប្រៀបដូចជាចរន្តឈាមនៃអាជីវកម្មទាំងមូលដូច្នោះដែរ ប្រសិនបើវាមានសញ្ញាវិជ្ជមាន នោះអាជីវកម្មមានវឌ្ឍនភាពល្អ ប៉ុន្តែបើវាមានបញ្ហា ឬកកស្ទះសាច់ប្រាក់នោះអាជីវកម្មទាំងមូលក៏មានបញ្ហាដូចគ្នា។

បញ្ហាលំហូរសាច់ប្រាក់នេះ ភាគច្រើនកើតចំពោះអាជីវកម្មតូចៗ ដោយសារមិនទាន់មានរចនាសម្ព័ន្ធការងារ និងការរៀបចំច្បាស់លាស់។ ហេតុអ្វីបានជាមានបញ្ហានេះកើតឡើង? សហគ្រិនខ្មែរ បានលើកឡើងពីដើមចមចំនួន ៤ ដែលអាចបង្កឱ្យមានបញ្ហានេះឡើងដូចខាងក្រោម៖

១. ការព្យាករណ៍ហិរញ្ញវត្ថុ ៖ ការព្យាករណ៍ហិរញ្ញវត្ថុ ធ្វើឲ្យម្ចាស់អាជីវកម្មមានភាពងាយស្រួលស្វែងយល់ពីលទ្ធភាពប្រើប្រាស់ហិរញ្ញវត្ថុក្នុងប្រតិបត្តិការ ឬគម្រោងនីមួយៗ ហើយវាក៏មានឥទ្ធិពលលើលំហូរសាច់ប្រាក់របស់អាជីវកម្មផងដែរ។ ក្នុងករណី ការព្យាករណ៍មានភាពខ្វះចន្លោះ នោះលំហូរសាច់ប្រាក់នៃអាជីវកម្មក៏មានបញ្ហា ដោយសារការប្រើប្រាស់ហិរញ្ញវត្ថុមិនចំគោលដៅ ឬប្រើលើសសមត្ថភាព។ បញ្ហាទាំងនោះ អាចបណ្ដាលមកពីម្ចាស់អាជីវកម្មមិនបានជួលអ្នកជំនាញហិរញ្ញវត្ថុច្បាស់លាស់ឲ្យធ្វើការព្យាករណ៍ ឬធ្វើខ្លួនឯងដើម្បីកាត់បន្ថយការចំណាយ។

២. បញ្ហាផ្នែកគណនេយ្យ ៖ គណនេយ្យជាផ្នែកសំខាន់មួយសម្រាប់អាជីវកម្មគ្រប់ទម្រង់ ដោយវាកត់ត្រាទិន្នន័យនៃធនធានអាជីវកម្ម ទាំងបំណុល ធនធាន ការបង់ពន្ធ ចំណូល និងលំហូរសាច់ប្រាក់។ វាក៏បង្ហាញពីស្ថានភាពអាជីវកម្មក្នុងរយៈពេលជាក់លាក់ណាមួយ ដើម្បីជួយម្ចាស់អាជីវកម្មក្នុងការសម្រេចចិត្ត ជាពិសេសការប្រើប្រាស់លុយកាក់។ បើផ្នែកគណនេយ្យមានបញ្ហាណាមួយដូចជា ការបញ្ចូលទិន្នន័យមានភាពខ្វះចន្លោះមិនជាក់លាក់ នោះម្ចាស់អាជីវកម្មមិនដឹងថាគួរប្រើប្រាស់ប៉ុនណាឲ្យត្រឹមត្រូវ ដែលជាបញ្ហាចម្បងនៃបញ្ហាលំហូរសាច់ប្រាក់។

៣. ការគ្រប់គ្រងស្តុក ៖ ការគ្រប់គ្រងស្តុក ជាការធ្វើការបញ្ជទិញទំនិញផ្សេងៗសម្រាប់ផ្គត់ផ្គង់និងប្រើប្រាស់ក្នុងអាជីវកម្ម។ ប្រសិនបើអ្នកទិញច្រើនជាងតម្រូវការនោះ អ្នកនឹងអស់ប្រាក់ចំណាយលើផ្នែកផ្សេងទៀត ប៉ុន្តែបើអ្នកចំណាយតិចជាងតម្រូវការនោះអ្នកមិនអាចបំពេញតម្រូវការបានទាន់ពេល ដែលប៉ះពាល់ដល់អារម្មណ៍អតិថិជន។ ដូច្នេះ ការបញ្ជាទិញឲ្យត្រូវតាមតម្រូវការរបស់អតិថិជន ជាផ្នែកសំខាន់មួយរបស់អាជីវកម្មតូចៗផងដែរ ដោយសារពួកគាត់មិនមានធនធានគ្រប់គ្រាន់សម្រាប់ស្តុកអីវ៉ាន់ច្រើន។ ក្នុងករណីការគ្រប់គ្រងស្តុកមានបញ្ហានោះ ច្បាស់ណាស់ថាលំហូរសាច់ប្រាក់នឹងមានបញ្ហាដូចគ្នា ដោយសារទំនិញក្នុងស្ដុកមិនអាចប្រើប្រាស់បាន ហើយមិនមានប្រាក់ទិញទំនិញបន្ថែម។

៤. មិនមានកញ្ចប់ថវិកាបម្រុង​ ៖ ជាធម្មតា អាជីវកម្មតូចៗមិនសូវមានប្រាក់បម្រុងប្រើប្រាស់ពេលមានបញ្ហាបន្ទាន់នោះទេ ដោយសារដើមទុនតិច ហើយត្រូវប្រើលើសកម្មភាពជាអាទិភាពអស់។ ពេលមានបញ្ហាណាមួយដូចជាម៉ូយជំពាក់ថ្លៃទំនិញ ឬទំនិញចាស់លក់មិនចេញ ក៏បង្កើតជាបញ្ហាកកស្ទះ ដែលប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មទាំងមូលឲ្យដំណើរការយឺត ឬមិនរីកចម្រើន។

ជារួម បញ្ហាទាំង ៤ ខាងលើ ជាបញ្ហាដែលអាជីវកម្មខ្នាតតូចៗភាគច្រើនជួបប្រទះ តែមានបញ្ហាផ្សេងទៀតជាច្រើន ដែលអាចបង្កជាបញ្ហាដល់លំហូរសាច់ប្រាក់ ដែលអ្នកអាចស្វែងយល់តាមរយៈការស្រាវជ្រាវបន្ថែម បើអ្នកមានបំណងចាប់ផ្ដើមអាជីវកម្ម។ យើងសង្ឃឹមថា ការចែករំលែកនេះនឹងជាចំណេះដឹងមូលដ្ឋានខ្លះ ដើម្បីជួយអ្នកក្នុងដំណើរការចាប់ផ្ដើមអាជីវកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ