ដៃគូពាណិជ្ជកម្មសំខាន់ៗនៅអាស៊ីកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ពីអត្រាន្ធគយថ្មី ១៥% របស់អាម៉េរិក

បរទេស៖ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាម៉េរិកនៅអាស៊ីកំពុងប្រឈមនឹងភាពមិនច្បាស់លាស់នៃគោលនយោបាយពន្ធគយ បន្ទាប់ពីតុលាការកំពូលរបស់អាម៉េរិកបានសម្រេចថា ពន្ធគយដែលប្រកាសដោយប្រធានាធិបតី Donald Trump គឺខុសច្បាប់ ដែលនឹងត្រូវសើរើឡើងវិញ នេះបើយោងតាមការរាយការណ៍ពី BBC។

បន្ទាប់ពីសេចក្តីសម្រេចពីតុលាការកំពូលអាម៉េរិកកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតី Trump នឹងដាក់ពន្ធសកលក្នុងអត្រាថ្មី ១៥% លើទំនិញនាំចូល។ កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ គយអាម៉េរិកបានអះអាងថានឹងបញ្ឈប់ការប្រមូលពន្ធដែលភ្ជាប់ទៅនឹងគោលនយោបាយពាណិជ្ជកម្មហត្ថលេខីដោយលោក Trump។ នេះ​ជា​ការ​វាយ​ប្រហារ​ដ៏​ធំ​មួយ​ចំពោះ​រដ្ឋាភិបាល​អាស៊ីគិតចាប់ពី​​ឥណ្ឌា​រហូត​ឥណ្ឌូណេស៊ី ដែល​បាន​ចំណាយ​ពេល​ជាច្រើន​ខែ​ដើម្បី​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ជាមួយនឹងកិច្ចសន្យាវិនិយោគរាប់ពាន់លានដុល្លារនៅអាម៉េរិក។ ប្រទេសសេដ្ឋកិច្ចតូចៗភាគច្រើននៅអាស៊ីត្រូវមានការប្រុងប្រយ័ត្នដើម្បីមិនធ្វើឱ្យលោក Trump ខកចិត្ត ជាពិសេសរបៀបដែលពួកគេត្រូវមានទំនាក់ទំនងខ្លាំងជាមួយរដ្ឋបាលរបស់លោក។ យ៉ាងណាក៏ដោយ បើទោះបីជាអត្រាពន្ធថ្មីនេះហាក់ដូចជាទទួលបានជ័យជំនះសម្រាប់បណ្តាប្រទេសអាស៊ីជាច្រើនដែលពីដំបូងឡើយរងផលប៉ះពាល់ពីពន្ធខ្ពស់នោះក្ដី ប៉ុន្តែភាពមិនប្រាកដប្រជាសំខាន់ៗនៅតែមាន។

លោក Adam Samdin មកពីក្រុមហ៊ុន Oxford Economics បានលើកឡើងថា បើទោះជាប្រទេសនានាជ្រើសរើសការចរចាដើម្បីទទួលបានពន្ធទាបក៏ដោយ ប៉ុន្តែនៅចុងបញ្ចប់នោះ រដ្ឋបាលអាម៉េរិកនៅតែអនុវត្តពន្ធក្នុងអត្រាខ្ពស់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាជាមួយអាម៉េរិកក្នុងរយៈប៉ុន្មានខែថ្មីៗនេះ មិនមានកិច្ចព្រមព្រៀងច្បាស់លាស់ស្របទៅនឹងច្បាប់នៃកតិកាសញ្ញាប្រពៃណីនោះទេ ដែលត្រូវធ្វើការផ្លាស់ប្តូរបន្ថែមទៀត។

កាលពីថ្ងៃអាទិត្យ តំណាងពាណិជ្ជកម្មអាម៉េរិក លោក Jamieson Greer សង្ឃឹមថា ការផ្លាស់ប្តូរនេះនឹងប៉ះពាល់ដល់កិច្ចពិភាក្សារបស់ទីក្រុងវ៉ាស៊ីនតោនជាមួយប្រទេសចិន និងមេដឹកនាំលោក Xi Jinping នោះទេ។ គោលបំណងនៃកិច្ចប្រជុំនេះជាមួយប្រធានាធិបតី Xi មិនមែនដើម្បីប្រយុទ្ធគ្នាអំពីពាណិជ្ជកម្មនោះទេ​ ប៉ុន្តែដើម្បីរក្សាស្ថិរភាពធ្វើឱ្យមានប្រាកដថា ចិននៅរក្សាជំហររបស់ខ្លួនក្នុងការទិញផលិតផលកសិកម្មអាម៉េរិក យន្តហោះ Boeings និងទំនិញផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះ អាម៉េរិកកំពុងពិភាក្សាជាមួយប្រទេសដែលបានធ្លាប់បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាល Trump។

យ៉ាងណាមិញ រដ្ឋាភិបាលទូទាំងតំបន់អាស៊ីកំពុងវាយតម្លៃលើការប្រកាសចុងក្រោយបង្អស់នៃពន្ធរបស់អាម៉េរិក។ ជាមួយគ្នានេះ ស្របពេលដែលប្រទេសចិនត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Trump នៅដើមខែមេសាខាងមុខនេះ ពួកគេកំពុងវាយតម្លៃយ៉ាងទូលំទូលាយអំពីខ្លឹមសារ និងផលប៉ះពាល់នៃសេចក្តីសម្រេចនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ចិនតែងតែប្រឆាំងលើទម្រង់នៃការដំឡើងពន្ធឯកតោភាគី ហើយបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មទេ ខណៈដែលការគាំពារនិយមមិនអាចទៅដល់ណាឆ្ងាយនោះទេ។​​ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនក៏បានលើកឡើងដែរថា ទីក្រុងតូក្យូ នឹងត្រួតពិនិត្យដោយប្រុងប្រយ័ត្ននូវខ្លឹមសារនៃសេចក្តីសម្រេចនេះ និងឆ្លើយតបដោយសមរម្យ។

លោក Itsunori Onodera នាយកប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យសេរីរបស់នាយករដ្ឋមន្ត្រី Sanae Takaichi ជប៉ុន បានលើកឡើងពីក្ដីព្រួយបារម្ភថា អត្រាពន្ធថ្មីនេះនឹងធ្វើឲ្យប្រទេសផ្សេងៗព្យាយាម​ចៀស​ឆ្ងាយ​ពី​អាម៉េរិក​។ បន្ថែមពីនេះ រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង លោក Kim Jung-kwan បានលើកឡើងថា ភាពមិនច្បាស់លាស់កំពុងកើតឡើងលើការសងប្រាក់វិញ ដែលបានបង់រួចហើយពាក់ព័ន្ធនឹងកិច្ចចរចាពន្ធពីលើកមុនៗ។ ដោយឡែក កាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ កោះតៃវ៉ាន់បានលើកឡើងថា បើទោះបីជាផលប៉ះពាល់លើកោះមានកម្រិតក៏ដោយ ប៉ុន្តែរដ្ឋាភិបាលនឹងតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍន៍ និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអាម៉េរិក។

សិង្ហបុរី ដែលទទួលរងនូវការដំឡើងអត្រាពន្ធគយពី ១០% ទៅអត្រាថ្មី ១៥% កំពុងតាមដានស្ថានការណ៍ និងជួបជាមួយមន្ត្រីអាម៉េរិកក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជាក់ពីរបៀបពន្ធថ្មីដែលត្រូវអនុវត្ត។ ក្រសួងពាណិជ្ជកម្មរបស់សិង្ហបុរី បានបង្ហាញពីភាពជឿជាក់ថា ទំនិញមួយចំនួន ដូចជាឱសថ គ្រឿងអេឡិចត្រូនិក និងថាមពល នឹងមិនទទួលឥទ្ធិពលពីវិធានការថ្មីនេះទេ។

សូមបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ បណ្តាប្រទេសនៅអាស៊ីភាគច្រើនបានកសាងសេដ្ឋកិច្ចរបស់ពួកគេដោយផ្អែកលើការនាំចេញទៅកាន់អាម៉េរិក ប៉ុន្តែត្រូវបានរងការវាយប្រហារដោយពន្ធគយរបស់លោក Trump កាលពីខែមេសា ឆ្នាំ២០២៥។ ជាក់ស្តែង ឥណ្ឌូណេស៊ី និងសហរដ្ឋអាម៉េរិក ទើបតែបញ្ចប់កិច្ចព្រមព្រៀងមួយកាលពីសប្តាហ៍មុន ដើម្បីទទួលបានការបន្ទាបពន្ធពីអត្រា ៣២% មកត្រឹម ១៩% ជាថ្នូរនឹងការអនុគ្រោះដល់ការចូលនៃទំនិញអាម៉េរិកទៅកាន់ទីផ្សាររបស់ខ្លួនក្នុងអត្រាពន្ធសូន្យ។

លោកស្រី Sandra Alday មកពីសាកលវិទ្យាល័យ Sydney បានវិភាគថា អត្រាពន្ធថ្មីនេះទំនងជានឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ីជាងគេ ដោយសារភាគច្រើនពឹងផ្អែកលើការនាំចេញទៅកាន់អាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ អត្រា​ពន្ធគយ ១៥% ត្រូវបានអនុវត្តជាសកលនឹងធ្វើឲ្យផលប៉ះពាល់គឺកាន់តែស្មុគស្មាញ ជាពិសេសប្រទេសមួយចំនួនទៀត ដូចជា ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលយល់ព្រមលើកិច្ចព្រមព្រៀងពន្ធ ១០% ជាមួយនឹងអាម៉េរិក។​ ជាលទ្ធផល ផលិតផលបរទេសនៅអាម៉េរិកនឹងមានតម្លៃថ្លៃជាងមុន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា បង្ហាញបច្ចេកវិទ្យា AI ថ្មី ប្រជែង ChatGPT ដោយពុំចាំបាច់ប្រើអ៊ិនធឺណេត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/02/2026

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះបានបង្ហាញនូវលទ្ធផលអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយរបស់ខ្លួនដែលសូម្បីតែទូរស័ព្ទដៃធម្មតាក៏អាចប្រើប្រាស់មុខងារ AI មួយចំនួនបានដោយមិនចាំបាច់ភ្ជាប់ជាមួយនឹងប្រព័ន្ធអ៊ិនធឺណេតនោះឡើយ

ដៃគូពាណិជ្ជកម្មសំខាន់ៗនៅអាស៊ីកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ពីអត្រាន្ធគយថ្មី ១៥% របស់អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/02/2026

បន្ទាប់ពីសេចក្តីសម្រេចពីតុលាការកំពូលអាម៉េរិកថា ពន្ធគយដែលប្រកាសដោយប្រធានាធិបតី Donald Trump គឺខុសច្បាប់ អត្រាថ្មី ១៥% លើទំនិញនាំចូលនឹងត្រូវបានអនុវត្តជាសកល

ការិយាល័យធុរកិច្ចប្រទេសរុស្ស៊ី BRICS House ផ្តើមបង្ហាញវត្តមាននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/02/2026

ការិយាល័យធុរកិច្ចរុស្ស៊ី (BRICS House) ដែលមានសមាជិករហូតដល់ចំនួន ១០ប្រទេសនោះ បានសម្រេចបង្កើតទីស្នាក់ការរបស់ខ្លួននៅកម្ពុជា ស្ថិត ក្នុងអគារពាណិជ្ជកម្ម និងសហកម្មសិទ្ធិ Time Square តំបន់បឹងកេងកង រាជធានីភ្នំពេញ

តំបន់ប៉ែកខាងត្បូង ក្នុងខណ្ឌដង្កោ​ កំពុងប្រែក្លាយពីតំបន់ស្ងាត់ទៅ​ជា​តំបន់​លំនៅឋាន​ដ៏ទាក់ទាញ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/02/2026

តំបន់ព្រៃស ដែលពីមុនគ្រាន់តែជា​វាលស្រែ និងមិនសូវ​មានភាពទាក់ទាញ បានប្រែក្លាយទៅជាតំបន់ដែលមានសក្ដានុពល និងកិច្ចអភិវឌ្ឍន៍គម្រោងលំនៅឋានដ៏មមាញឹក​

កម្ពុជា-កូរ៉េ ពិភាក្សាគ្នារកដំណោះស្រាយរួម ដើម្បីពង្រីកទំហំពាណិជ្ជកម្ម ខណៈឆ្នាំ២០២៥ សម្រេច​បាន ៩២៣ លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/02/2026

មន្ត្រីជាន់ខ្ពស់កម្ពុជា និងប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃក្រុង Incheon (ICCI) សាធារណៈរដ្ឋកូរ៉េ​ បានជជែកអំពីការវិវឌ្ឍនៃកិច្ចទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែរឹងមាំ

អាម៉េរិក សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងយល់ព្រមរក្សាពន្ធនាំចូលពីឥណ្ឌូនេស៊ីត្រឹម ១៩%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/02/2026

សហរដ្ឋអាមេរិកបានចុះហត្ថលេខាធ្វើសេចក្តីសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមួយ ដោយទីក្រុងវ៉ាស៊ីនតោនយល់ព្រមរក្សាពន្ធ ១៩% លើការនាំចូលពីឥណ្ឌូណេស៊ី

ពលរដ្ឋខ្មែរនៅក្រៅប្រទេសបង្កើនការនាំយកផលិតផលខ្មែរទៅលក់នៅតំបន់អឺរ៉ុប អាម៉េរិក និងកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/02/2026

ប្រជាពលរដ្ឋ​ខ្មែរដែល​កំពុង​រស់​នៅ​ក្រៅប្រទេស បាន​​បង្កើន​ការនាំយក អង្ករ គ្រឿងទេស គ្រាប់ស្វាយចន្ទី និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ​មួយចំនួនទៀតទៅលក់នៅតំបន់អឺរ៉ុប អាម៉េរិក និងកាណាដា

រដ្ឋាភិបាលបន្តផ្តល់គោលការណ៍ពិសេសដល់គម្រោងវិនិយោគចំនួន ៣៥ មានទុនសរុប ១៥៦លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/02/2026

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានពិនិត្យលើសេចក្ដីស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីដល់គម្រោងវិនិយោគចំនួន ៣៥ ក្រោមទំហំទុនសរុបប្រមាណជាង ១៥៦ លានដុល្លារអាម៉េរិក

ទាំងតម្លៃមាស និងប្រេង បន្តឡើងថ្លៃដល់កម្រិតខ្ពស់​ ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/02/2026

តម្លៃមាស និងប្រេង បានបន្តឡើងថ្លៃដល់កម្រិតខ្ពស់មិនធ្លាប់ក្នុងរយៈពេលជិត ៧ខែជាប់គ្នា ដោយសារតែភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់កាន់តែកើនកំដៅ មិនទាន់រកច្រកចេញនៅឡើយ

ឥណ្ឌា ជោគជ័យក្នងនាមជាម្ចាស់ផ្ទះនៃវេទិកា World AI Impact ដំបូងបំផុតនៅទីក្រុងញូវដេលី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/02/2026

ប្រទេសឥណ្ឌា ក្នុងនាមជាមហាយក្សក្នុងតំបន់ ក៏ដូចជាពិភពលោក ទាំងវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា បានទទួលភាពជោគជ័យយ៉ាងធំធេងក្នុងការរៀបចំព្រឹត្តិការណ៍វេទិកាស្តីពីផលប៉ះពាល់នៃបច្ចេកវិទ្យា AI

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *