ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាម៉េរិក ប្រតិកម្មទៅនឹងការដាក់ពន្ធ ២៥ ភាគរយរបស់ Donald Trump

បរទេស៖ យោងតាមប្រភពព័ត៌មានពី Al Jazeera បានរាយការណ៍ថា ដៃគូពាណិជ្ជកម្មសំខាន់ៗជាច្រើនរបស់សហរដ្ឋអាម៉េរិកបានរិះគន់ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតី លោក Donald Trump ក្នុងការដំឡើងអត្រាពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម។

កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានបញ្ជាក់ថា អាម៉េរិកនឹងយកពន្ធ ២៥ ភាគរយពីប្រទេសទាំងអស់មិនថាមកពីណាទេដោយគ្មានករណីលើកលែង។ ការយកពន្ធគយនេះនឹងចូលជាធរមាននៅថ្ងៃទី១២ ខែមីនា ហើយវិធានការនេះនឹងប៉ះពាល់ដល់ការនាំចូលរាប់លានតោនពីប្រទេសផ្សេងៗដូចជា កាណាដា ប្រេស៊ីល ម៉ិកស៊ិក និងកូរ៉េខាងត្បូង ដែលភាគច្រើនមិនបង់ពន្ធនាំចូលសហរដ្ឋអាម៉េរិកកាលពីមុន។ ដៃគូពាណិជ្ជកម្មរបស់អាម៉េរិកជាច្រើនបានប្រតិកម្មបន្ទាប់ពី Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិប្រកាសពន្ធ ២៥ ភាគរយលើដែកថែប និងអាលុយមីញ៉ូម ដែលជាមធ្យោបាយកាត់បន្ថយការនាំចូល ការលើកទឹកចិត្តដល់ការវិនិយោគ និងការពង្រីកផលិតកម្មដែកថែបក្នុងស្រុក។

សម្រាប់អាជីពនយោបាយរបស់ Trump ភាគច្រើនលោកតែងទទួលបានការរិះគន់ប្រឆាំងនឹងផលប៉ះពាល់នៃពាណិជ្ជកម្មសេរី ជាមួយនឹងទស្សនៈថា កិច្ចព្រមព្រៀងជាមួយបរទេសគឺជាកិច្ចព្រមព្រៀងអាក្រក់ដែលទាញយកផលប្រយោជន៍ពីសហរដ្ឋអាម៉េរិក។ យ៉ាងណាមិញ ការប្រកាសពន្ធរបស់ Trump បានជំរុញឱ្យមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចកើតមាន និងវិធានការប្រឆាំងគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មសំខាន់ៗ។

កាលពីថ្ងៃអង្គារ មេដឹកនាំរបស់ប្រទេសម៉ិកស៊ិក កាណាដា និងសហភាពអឺរ៉ុបបានរិះគន់ចំពោះវិធានការនេះថា មិនសមហេតុផល ហើយពួកគេនឹងឆ្លើយតបទៅអាម៉េរិកជាមួយនឹងវិធានការផ្ទាល់ខ្លួនរបស់ពួកគេ។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការអឺរ៉ុប បានលើកឡើងថា គាត់មានការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការដាក់ពន្ធលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់អឺរ៉ុប។ យ៉ាងណាមិញ សហភាពអឺរ៉ុបនឹងធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ សហភាពអឺរ៉ុបចាត់ទុកថា ពន្ធនេះមិនសមហេតុផល និងបានព្រមានថា ពួកគេនឹងបង្កើតវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងសមាមាត្រទៅវិញ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិក លោក Marcelo Ebrard បានលើកឡើងថា ពន្ធគយថ្មីនេះមិនសមហេតុផល ខណៈដែលនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានលើកឡើងថា ពួកគេមិនអាចទទួលយកបាននោះទេ។ លោក Trudeau បានបញ្ជាក់ថា លោកនឹងធ្វើការជាមួយរដ្ឋបាល Trump ដើម្បីបញ្ជាក់ពីផលប៉ះពាល់អវិជ្ជមាននៃពន្ធគយ។ កាណាដាមានចំណែកជិត ៨០ ភាគរយនៃការនាំចូលអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក។ ដែកថែប និងអាលុយមីញ៉ូមរបស់កាណាដាត្រូវបានប្រើប្រាស់នៅក្នុងឧស្សាហកម្មសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាម៉េរិក មិនថាវាជាវិស័យការពារជាតិ ការកសាងនាវា ការផលិត ថាមពល រថយន្តនោះទេ។ យ៉ាងណាមិញ នាយក​រដ្ឋមន្ត្រី​រូបនេះអះអាងថា ប្រសិនបើ​កាណាដារងសម្ពាធនោះ ខ្លួននឹង​ឆ្លើយតបទៅវិញដោយយក​ពន្ធ​សងសឹក​។ ​ប្រសិន​បើ​ពេលនោះមកដល់​ពិតមែន កាណាដានឹង​ឆ្លើយ​តប​ទៅវិញដោយ​រឹង​មាំ និង​ច្បាស់​លាស់ ដើម្បីក្រោកឈរការពារកម្មករ និងឧស្សាហកម្ម​កាណាដា។ ទន្ទឹមនឹងនេះ ប្រទេសប្រេស៊ីលមានការភ្ញាក់ផ្អើលចំពោះការដាក់ពន្ធរបស់ Trump ដោយលើកហេតុផលថា ការដំឡើងពន្ធនឹងមិនផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *