ប៉េកាំង ៖ ក្រុមហ៊ុនរដ្ឋចិន ដែលស្ថិតទីក្រុងសិនយ៉ាង (Shenyang) នៃភាគពាយ័ព្យប្រទេសចិន បានទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande Group ដែលមានក្នុងធនាគារ Shengjing តាមរយៈការដេញថ្លៃក្នុងតម្លៃ ៧.៣ប៊ីលានយ័ន ឬប្រហែល ១.០៥ប៊ីលានដុល្លារ។ នេះបើតាមទិន្នន័យនៃវេទិកាដេញថ្លៃរបស់ក្រុមហ៊ុន Alibaba នាថ្ងៃពុធ ទី០៧ ខែកញ្ញា។

កាលពីអំឡុងខែកក្កដា កន្លងទៅ ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេលំដាប់ទី២របស់ចិន និងជំពាក់បំណុលច្រើនជាងគេនោះបាននិយាយថា ក្រុមហ៊ុនដែលជាសាខារបស់ខ្លួននៅក្រុងណានចាង ត្រូវបំពេញកាតព្វកិច្ចបំណុលប្រមាណ ៧.៣ប៊ីលានយ័ន ដោយសារតែមិនអាចបំពេញកាតព្វកិច្ចបំណុលតាមពេលកំណត់ ហើយបានសន្យារសងបំណុល ដោយធានាម្ចាស់បំណុលនូវភាគហ៊ុនចំនួន ១.៣ប៊ីលាននៅក្នុងធនាគារ Shengjing។

ក្នុងវេទិកាដេញថ្លៃភាគហ៊ុនចំនួន ១.៣ប៊ីលាននៅក្នុង ធនាគារ Shengjing ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ត្រូវបានដេញថ្លៃដោយតុលាការប្រជាជននៃក្រុងសិនយ៉ាង ក្នុងតម្លៃដំបូង ៧.៣ប៊ីលានយ័ន។ នៅក្នុងពេលដេញថ្លៃនោះ គឺមិនមានវត្តមានក្រុមហ៊ុនផ្សេងទៀតទេ ពោលគឺមានតែក្រុមហ៊ុនមួយប៉ុណ្ណោះដែលបានដេញថ្លៃយកភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande ក្នុងតម្លៃដំបូង ៧.៣ប៊ីលានយ័ន។ ប៉ុន្តែក្រុមហ៊ុនមួយនេះ គឺជាបណ្តុំនៃក្រុមហ៊ុនចំនួន៧ចូលគ្នា ក្នុងនោះក៏មានក្រុមហ៊ុនគ្រប់គ្រងទ្រព្យរបស់រដ្ឋចិន និងក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យារបស់ចិនផងដែរ។ គួរបញ្ជាក់ថា Evergrande ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេលំដាប់ទី២របស់ចិន ដែលមានបំណុលប្រមាណ ៣០០ប៊ីលានដុល្លារអាមេរិក និង កំពុងជួបនឹងបញ្ហាបំណុលជាមួយអតិថិជនរបស់ខ្លួន ខណៈដែលភាគហ៊ុនចំនួន ១.៣ប៊ីលាន ដែលបានដាក់លក់ចេញនៅពេលនេះ គឺស្មើនឹងប្រមាណ ១៤.៦%នៃភាគហ៊ុនសរុបនៅក្នុងធនាគារ Shenjiang។ ក្រុមហ៊ុន Evergrande បានកាន់កាប់ភាគហ៊ុនចំនួន ៣៦.៤% នៅក្នុងធនាគារ Shenjiang គិតត្រឹមចុងឆ្នាំ២០២០ ហើយភាគហ៊ុននេះ បានដាក់លក់ជាបន្តបន្ទាប់ចាប់តាំងពីក្រុមហ៊ុនធ្លាក់ចូលក្នុងវិបត្តិបំណុលកាលពីពាក់កណ្តាលឆ្នាំ២០២១៕ អត្ថបទដោយ ៖ យ៉ាន អាន

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content