Manila Water ផ្គត់ផ្គង់ទឹកស្អាត មានតម្លៃសមរម្យទៅដល់សហគមន៍ដែលមានចំណូលទាប

បរទេស ៖ យោងតាមប្រភពព័ត៌មានពីបរទេសបានលើកឡើងថា នៅឆ្នាំ១៩៩៧ មានតែ ៥៨ ភាគរយប៉ុណ្ណោះនៃប្រជាជនហ្វីលីពីនសរុបដែលទទួលបានសេវាកម្មទឹកស្អាតប្រើប្រាស់សម្រាប់ ហើយមានតំបន់ ២៦ ភាគរយប៉ុណ្ណោះដែលទទួលបានសេវាកម្មទឹកស្អាត ២៤ ម៉ោង។ ភាគច្រើន គ្រួសារដែលមានប្រាក់ចំណូលទាបនៅក្នុងទីក្រុងម៉ានី រស់នៅ​រង​ការ​ខ្វះខាត​បង្ខំ​ឱ្យ​ពួកគេយកទឹកមកផឹក និងចម្អិនអាហារ​ពី​ក្បាលរ៉ូប៊ីនេ​​សាធារណៈ ឬទិញទឹកក្នុងតម្លៃថ្លៃ​នៅតាម​ផ្លូវ ហើយនៅទីតាំងខ្លះ​​ទាញ​យកទឹកប្រើប្រាស់ពីបំពង់ដោយ​ខុស​ច្បាប់​។

លើសពីនេះ កម្រិតទឹកខុសច្បាប់ ឬទឹកមិនទទួលបានប្រាក់ចំណូលបានឈានដល់កម្រិតខ្ពស់រហូតដល់ ៦៣ ភាគរយ ដោយសារលេចធ្លាយពីបំពង់បង្ហូរទឹក។ មិនត្រឹមតែប៉ុណ្ណោះ ពលរដ្ឋទិញទឹកពី​អាជីវករ​តាម​ផ្លូវ​ប្រឈម​នឹង​តម្លៃ​ទំនិញ​ឡើង​ដល់​ ១៦ ដង ខណៈដែលការប្រឈមនឹងហានិភ័យសុខភាពស្ថិតក្នុងកម្រិតខ្ពស់។ ដូច្នេះ ដើម្បីដោះស្រាយស្ថានភាពនេះ Manila Water Company, Inc. បានអនុវត្តគំរូអាជីវកម្មបរិយាបន្ន ដែលត្រូវបានលើកទឹកចិត្តជាចម្បងដោយតំបន់ប្រតិបត្តិការចំនួន ២៣ ដែលត្រូវបានបង្កើតឡើងដោយកិច្ចព្រមព្រៀងសម្បទានតំបន់សេវាកម្ម។ គោលដៅនៃកិច្ចព្រមព្រៀងនេះរួមមានការបង្កើនទឹក, ការដាក់លូ, សម្រេចបានការផ្គត់ផ្គង់ ២៤ ម៉ោង, និងពង្រឹងគុណភាពទឹកស្របនឹងស្តង់ដារបរិស្ថាន។​ ជាមួយគ្នានេះ ដើម្បីអនុវត្តវិធានការទាំងនេះ Manila Water ត្រូវផ្តល់ប័ណ្ណបំណុលប្រតិបត្តិការចំនួន ៧០ លានដុល្លារដែលព្រមព្រៀងឱ្យរដ្ឋាភិបាល​មានសិទ្ធិ​ដក​ប្រាក់​រហូត​ដល់ ៥០ ​លាន​ដុល្លារ​ពី​មូលបត្រ​បំណុលក្នុងករណីដែលខ្លួនមិនអនុវត្តតាមកៅលការណ៍ដែលបានកំណត់។ Manila Water Company បានធ្វើប្រតិបត្តិការលើប្រព័ន្ធទឹករយៈពេល ២៥ ឆ្នាំនៅតំបន់ភាគខាងកើតនៃ Metro Manila ដែលលាតសន្ធឹងលើផ្ទៃដី ១ ៤០០ គីឡូម៉ែត្រការ៉េ ដោយមានប្រជាជនរស់នៅចំនួន ៦,‌១ លាននាក់។

គំរូអាជីវកម្មបរិយាបន្នរបស់ Manila Water មានឈ្មោះថា Tubig Para Sa Barangay (TPSB) ឬទឹកសម្រាប់សហគមន៍ក្រីក្រ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បីផ្គត់ផ្គង់​ទៅ​ដល់​សហគមន៍​​មាន​ប្រាក់​ចំណូល​ទាបដែលអាចឲ្យពួកគេចំណាយលើទឹកស្អាត ខណៈពេលដែលអាចកាត់បន្ថយចំណាយទៅលើទឹកគ្មានគុណភាព និងការតភ្ជាប់ខុសច្បាប់។ គំរូ TPSB បង្កើតភាពជាដៃគូជាមួយរដ្ឋាភិបាលក្នុងតំបន់ (LGUs) និងអង្គការសហគមន៍ (CBOs) ដើម្បីរួមបញ្ចូលពួកគេក្នុងការរចនា និងការអនុវត្តប្រព័ន្ធផ្គត់ផ្គង់ទឹកយ៉ាងសកម្ម។ ការណ៍នេះបានបង្កើនទំនុកចិត្តជាវិជ្ជមានសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ និងជួយធានាឱ្យកម្មវិធីអនុវត្តបានជោគជ័យ និងមាននិរន្តរភាព។ លើសពីនេះ ភាពជាដៃគូទាំងនេះត្រូវបានរៀបចំជាផ្លូវការនៅក្នុងកិច្ចព្រមព្រៀង Memoranda (MoA) ដែលកំណត់ដោយច្បាប់ពីភាគីនីមួយៗនូវតួនាទីហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ពួកគេ។ ជាចម្បង Manila Water ទទួលខុសត្រូវលើការដំឡើងហេដ្ឋារចនាសម្ព័ន្ធ រួមមានដូចជា បំពង់បង្ហូរទឹក និងម៉ែត្រទឹក ខណៈដែលរដ្ឋាភិបាលក្នុងតំបន់ និងក្រុងជួយកាត់បន្ថយការចំណាយដូចជា ការលើកលែងថ្លៃស្នើសុំអនុវត្តគម្រោង ការផ្តល់ប្រាក់ឧបត្ថម្ភ(ក្នុងគម្រោងតូចៗ) និងការចូលរួមផ្តល់កម្លាំងពលកម្មសាងសង់ជាដើម។

គួរកត់សម្គាល់ថា សហគមន៍ គឺជាស្នូលនៃប្រសិទ្ធភាព និងសមាសធាតុសន្សំសំចៃថ្លៃដើមនៅក្នុងគំរូអាជីវកម្មរបស់ Manila Water ហើយ​ការ​ដាក់​ម៉ែត្រ​ទឹក​ក្បែរៗ​គ្នា​នៅ​តាម​ទីសាធារណៈមានភាពកាន់តែងាយស្រួលដល់សហគមន៍អាចគ្រប់គ្រងខ្លួនឯងបាន។ ដូច្នោះហើយ ការប្រើប្រាស់ទឹក និងថ្លៃសេវាកាន់តែមានតម្លាភាព។ សម្រាប់នៅតំបន់ដែលមានចំណូលទាបខ្លាំង ដែលមានបញ្ហាកម្មសិទ្ធិដីធ្លី ការវាស់ស្ទង់ និងកម្មវិធីចែករំលែកតម្លៃត្រូវពង្រឹងការត្រួតពិនិត្យដោយខ្លួនឯង។ ដើម្បីដោះស្រាយបញ្ហានេះ សហគមន៍បានចាត់តាំងបុគ្គលម្នាក់សម្រាប់គ្រប់គ្រង ការប្រមូល ការត្រួតពិនិត្យ និងការថែទាំ។ វិធីសាស្រ្តទាំងនេះជួយបង្កើនទំនួលខុសត្រូវក្នុងមូលដ្ឋាន ដូចជា ពង្រឹងការជួសជុលប្រព័ន្ធ ជំរុញការទូទាត់ឱ្យទាន់ពេលវេលា និងរារាំងការលួចទឹក។ ជាលទ្ធផល វាផ្តល់សេវាកម្មល្អសម្រាប់សហគមន៍ និងតម្លៃទឹកទាប។

នៅឆ្នាំ២០១១ Manila Water បានដាក់បំពង់បង្ហូរទឹកចម្ងាយសរុប ៤ ១៥៦ គីឡូម៉ែត្រ និងបម្រើជូនពលរដ្ឋប្រមាណជាង ៦ លាននាក់ ហើយបុគ្គល ១,៧ លាននាក់ទទួលបានអត្ថប្រយោជន៍ក្រោមកម្មវិធី TPSB។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនទាំងនោះមានសិទ្ធិចូលប្រើប្រាស់ទឹក ២៤ ម៉ោងក្នុងតំបន់ចែកចាយ ៩៩ ភាគរយ ជាមួយនឹងសម្ពាធទឹកខ្ពស់ល្មម និងអាចបើកប្រព័ន្ធទឹកក្នុងផ្ទះបានទៀតផង។ គេសិក្សារកឃើញថា ការធ្លាក់ចុះនៃប្រព័ន្ធទឹកខុសច្បាប់បានធ្លាក់ចុះយ៉ាងខ្លាំងពី ៦៣ ភាគរយក្នុងឆ្នាំ១៩៩៧ ដល់ ១១,២ ភាគរយនៅឆ្នាំ ២០១១។ មានន័យថា កម្មវិធីនេះបានកាត់បន្ថយការចំណាយទាំងក្រុមហ៊ុន និងអតិថិជន ដែលបានតភ្ជាប់ប្រព័ន្ធទឹកធ្លាក់ចុះជាង ២០ ដងពីកាលទិញទឹកពីមុន។ កិច្ចខិតខំប្រឹងប្រែងរបស់ Manila Water សម្រេចបាន ១០០ ភាគរយជាមួយនឹងទឹកស្អាតស្របតាមស្តង់ដារជាតិ និងផ្តល់ផលវិជ្ជមានលើសុខភាពប្រជាជន ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ខណៈដែលករណីជំងឺរាគរូសបានធ្លាក់ចុះដល់ ៥១ ភាគរយចន្លោះឆ្នាំ១៩៩៧ ដល់ឆ្នាំ ២០០៨។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការផ្តល់ឲ្យសហគមន៍មូលដ្ឋានមានឱកាសប្រមូលថ្លៃទឹក ការត្រួតពិនិត្យម៉ែត្រទឹក និង​បំពង់​បង្ហូរទឹក Manila Water បានបង្កើតការងារមានតម្លៃទៅដល់ ៤ ម៉ឺនដុល្លារ និងផ្តល់អត្ថប្រយោជន៍ដល់ ៨៥០ គ្រួសារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងនេះ Manila Water ត្រូវបានទទួលស្គាល់ថាជាអ្នកឈ្នះនៅក្នុងកម្មវិធីប្រកួតប្រជែងលើការច្នៃប្រតិដ្ឋអាជីវកម្មបរិយាបន្ននៅ G20 នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំនៅទីក្រុង Los Cabos ប្រទេសម៉ិកស៊ិចកាលពីមិថុនា ឆ្នាំ២០១២ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ