ក្រសួងកសិកម្ម ជំរុញពង្រឹងផលិតកម្មពូជស្រូវផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបង្កើនច្រវាក់ផលិតកម្មស្រូវអង្ករ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការដោះស្រាយបញ្ហាពូជស្រូវគឺជាយុទ្ធសាស្រ្តមួយរបស់ក្រសួងកសិកម្ម ក្នុងការពង្រឹងផលិតកម្មផ្ទៃក្នុងឱ្យរឹងមាំចាប់ពីឆ្នាំ២០២៣ មុននឹងស្វែងរកទីផ្សារខាងក្រៅបន្ថែម ដើម្បីជំរុញចលនានាំចេញអង្ករ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍បែបននេះនៅ​ក្នុង​ជំនួប​ជាមួយនឹង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​គោល​បំណង​​ផ្តោត​លើ​​ផលិត​​កម្ម​​ពូជ​​ស្រូវ និង​​ការ​​នាំ​​ចេញ​​អង្ករ កាល​ពី​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០២២កន្លងទៅ ដែលសហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ស្នើ​ឱ្យ​ក្រសួង​កសិកម្ម​ជួយ​ជំរុញ​ខ្សែ​ច្រវាក់​ផលិត​កម្មក្នុង​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ ទៅ​ទីផ្សារ​ដែល​មាន​សក្ដា​នុពល ជា​ពិសេស​ទីផ្សារ​ថ្មីៗ ដើម្បី​ផ្ដល់​ប្រាក់់​ចំណូល​ជូន​ដល់​កសិករ។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យវិស័យឯកជន ឬក្រុមហ៊ុននាំចេញ ធ្វើកិច្ចសន្យាជាមួយកសិករនៅតាមតំបន់នីមួយៗរៀងខ្លួន ដើម្បីផ្គត់ផ្គង់ពូជទៅតាមតម្រូវការទីផ្សារ តែត្រូវផ្តល់តម្លៃសមរម្យមួយឱ្យថោកជាងតម្លៃពូជបច្ចុប្បន្ន។ គម្រោង ផលិតពូជស្រូវនេះ នឹងជំរុញធ្វើយ៉ាងណាឱ្យទទួលបានពូជស្រូវ ដែលសុទ្ធល្អ ចាប់ពីខែឧសភា ឆ្នាំ២០២៣ទៅ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម  ឌិត ទីណា បានទទួលស្គាល់ថាការងារជាអាទិភាពចំពោះមុខ គឺផែនការសកម្ម​ភាពស្ដីពីការជំរុញផលិតកម្ម និងការប្រើប្រាស់ពូជស្រូវដែលមានគុណភាពល្អក្នុងបរិមាណទាប តែផ្ដល់ទិន្នផលស្រូវខ្ពស់។ ការជ្រើសរើសពូជក៏ត្រូវអត្រាដុះខ្ពស់ ធំលឿន មានកម្លាំងខ្លាំង ធន់នឹងជំងឺ និងសត្វល្អិត ទុំស្រុះគ្នាល្អ និងមានអត្រាលាយគ្រាប់ពូជផ្សេង និងគ្រាប់ខ្មៅចង្រៃទាប ដែលនឹងរួមចំណែកឱ្យស្រូវអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារ។

ឯកឧត្តម  ឌិត ទីណា ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីធានាថា ពូជស្រូវសុទ្ធដែលប្រជាកសិករផលិតបាន នឹងមានទីផ្សារទទួលទិញយកទៅដាំដុះបន្ត ហើយភាគីពាក់ព័ន្ធគួរសិក្សាអំពីប្រភេទអង្ករដែលជាតម្រូវការនៅលើទីផ្សារអន្ដរជាតិ ហើយជំរុញការផលិតស្របទៅតាមតម្រូវការជាក់ស្ដែង។

ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា សម្រាប់កែច្នៃនាំចេញ មានបញ្ហាប្រឈម ដោយសារបញ្ហាកង្វះគ្រាប់ពូជសុទ្ធ បានធ្វើឱ្យការផ្គត់ផ្គង់របស់កសិករ មកកាន់រោងម៉ា​  ស៊ីនកិនស្រូវ ជាពិសេសអង្ករសែនក្រអូប និងផ្ការំដួល ដូច្នេះ លោកស្នើឱ្យមានរៀបចំយុទ្ធសាស្រ្ត និងផែនការជំរុញផលិតកម្មពូជក្នុងទ្រង់ទ្រាយធំ ដែលមានការចូលរួមពីគ្រប់ភាគី ដោយផ្តោតលើប្រភេទពូជណាខ្លះ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារបាន។

លោកឧកញ៉ា ហ៊ុន ឡាក់ បានមានប្រសាសន៍ថា ៖

“បញ្ហា​ប្រឈម​មួយ​ចំនួន ចំពោះ​កសិករ​ដែល​បាន​ប្រើ​ប្រាស់​ពូជ​តំណ​គ្នា ។ ពូជ​ក្លាយ ដែល​ធ្វើ​ឱ្យទិន្នផល​ស្រូវ​ទាប ហើយ​ភាព​សុទ្ធ​នៃ​គ្រាប់​អង្ករ​ ត្រូវ​ធ្លាក់​ចុះ”

អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្គរ​កម្ពុជា លោក​ស្រី គឹម ស្រីរ័ត្ន បានលើកឡើង​ថា​ ការរៀប​ចំ​យុទ្ធសាស្ត្រ​ស្រូវ​អង្ករ​ក្នុង​ដំណាក់​កាល​ថ្មី ២០២៣-២០៣០ និង​ស្នើ​ឱ្យគ្រប់​ភាគី​ធ្វើ​ការ​រួម​គ្នា ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ផ្ទៃ​ដី​ដាំ​ដុះ​ស្រូវ​ឡើង​វិញ និង​ស្នើសុំ​ឱ្យ​ក្រសួង​កសិកម្ម ​ត្រូវ​រៀប​ចំ​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​ទៅ​កាន់​កសិករ លើ​ជំនាញ​បច្ចេក​ទេស​ដាំ​ដុះ ការ​ប្រើ​ប្រាស់​ជី ថ្នាំ​ពុល​កសិកម្ម និង​ពូជ ក្នុង​កម្រិត​ទ្រង់​ទ្រាយ​ធំ តាម​រយៈ​ការ​ផលិត​វីឌីដេអូ​ផ្សព្វ​ផ្សាយនិង​សុំ​ឱ្យ​ក្រសួង​​កសិកម្ម​ត្រូវ​រៀប​ចំ​ការ​ចុះ​បញ្ជី​ចំនួន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ទៅ​ប្រទេស​ចិន​បន្ថែម​ទៀត ទោះ​បី​ជា​ការ​ងារ​នេះ ត្រូវ​បាន​ឯកភាព​ជា​គោល​ការណ៍​ពី​អគ្គនាយកដ្ឋាន​កសិកម្មរួច​ហើយ​ក៏​ដោយ។

លោក​ស្រី បញ្ជាក់​ថា កាល​ពី​ឆ្នាំ​មុនៗ ខាង​សហព័ន្ធ​មាន​អង្ករ​សែន​ក្រអូប និង​អង្ករ​រំដួល ដែល​ភាព​សុទ្ធ ត្រូវ​បាន​ធ្លាក់​ចុះ​ដោយ​សារ​កត្តា​កសិករពេល​ខ្លះ​ពួកគាត់​បាន​ប្រើ​ប្រាស់​ពូជ​ស្រូវ​ដ​ដែលៗ​ច្រើន​ដង​ពេក ដោយ​មិន​បាន​ទិញ​ពូជ​ល្អៗ​ពី​កន្លែង​លក់ ឬ​មួយ​ក៏​ពួកគាត់​ដាំ​ដុះ​ទៅ វា​មាន​ការ​ឆ្លង​ពី​ពូជ​មួយ​ទៅ​ពូជ​មួយ​ទៀត។ដូច្នេះ​ហើយ​វា​ធ្វើ​ឱ្យគុណភាព​អង្ករ​ឆ្នាំ​មុនៗ មាន​ការ​ធ្លាក់​ចុះ។

លោក​ស្រី គឹម ស្រីរ័ត្នមានប្រសាសន៍ថា៖

“យើង​ចង់​ឱ្យក្រសួង​ ​ផ្តោត​ទៅ​លើ​ការ​ផលិត​ស្រូវ​ពូជ​ ដែល​មាន​គុណភាព​ល្អ សុទ្ធ​ល្អ ហើយ​ចែក​ចាយ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ឬ​មួយ​កសិករ​សហគមន៍ណា ដែល​គាត់​អាច​យក​ទៅ​ធ្វើ​ស្រូវ​ពូជ ហើយ​បន្ត​ទៅ​ទៀត​បាន ដើម្បី​យើង​កិន​ជាអ​ង្ករ​មកបាន​ភាព​សុទ្ធ ​មាន​គុណ​ភាព​ល្អ មាន​តម្លៃ​សម​រម្យ”

ពីសហព័ន្ធវអង្ករកម្ពុជាបានបង្ហាញទិន្នន័យ ក្នុងការនាំចេញ អង្ករកម្ពុជា រយៈពេលប្រាំបួនខែនៃឆ្នាំ២០២២នេះ មានចំនួន ជិត៤៥ម៉ឺនតោន គិតជាទឹកប្រាក់ជាង២៨៦លានដុល្លារអាមេរិក ទៅកាន់គោលដៅចំនួន៦០ប្រទេស ដែលក្នុងនោះមានតំបន់មជ្ឈិមបូព៌ាផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ