ក្រសួងកសិកម្មជំរុញឱ្យមានការរក្សាស្ថិរភាពតម្លៃស្រូវ​តាមរយៈការធ្វើកិច្ចសន្យាកសិកម្មឱ្យកាន់តែច្រើន

ភ្នំពេញ ៖ ជាយុទ្ធសាស្ត្រដើម្បីអាចរក្សាស្ថិរភាពតម្លៃស្រូវរបស់ប្រជាកសិករឱ្យមាននិរន្តរភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ សហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា បានជំរុញឱ្យមានការធ្វើកិច្ចសន្យាកសិកម្មឱ្យបានកាន់តែច្រើន ហើយកិច្ចសហការរវាងកសិករ – ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងជាឈ្មួញទិញស្រូវនេះ ធ្វើឡើងឆ្លើយតបនឹងផែនការរបស់រោងម៉ាស៊ីនកិនស្រូវ ដែលត្រូវការស្រូវគុណភាពស្របតាមទីផ្សារផងដែរ ។

រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម យ៉ង សាំងកុមារ បានលើកឡើងថា ក្រសួងកំពុងជំរុញការពង្រឹង និងពង្រីកសហគមន៍កសិកម្មដើម្បីដោះស្រាយបញ្ហាទីផ្សារ ទុន ជី ពូជ បច្ចេកទេសកាត់ច្រូត និងសម្ងួតស្រូវជូនកសិ​ករគ្រប់រូប ជាពិសេសការធ្វើកិច្ចសន្យាកសិកម្ម ដើម្បីរក្សាស្ថិរភាពនៃតម្លៃជូនកសិករ។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា ៖

“ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករលើផែនការផលិត និងកិច្ចសន្យាកសិកម្មនេះ នៅខេត្តបាត់ដំបងមានរោងម៉ាស៊ីនចំនួន៧ បានត្រៀមសហការជាមួយសហគមន៍កសិករលើកិច្ចសន្យាជាមួយបរិមាណស្រូវ ២១០០០ តោន។ ជាមួយនឹងការសម្របសម្រួលឱ្យកសិកររាប់ពាន់ ឬរាប់ម៉ឺន និងឈានទៅដល់រាប់សែននាក់ឱ្យសហការគ្នាដោយឈរលើគោលការណ៍ និងស្តង់ដាររួម ដើម្បីផ្សាភ្ជាប់មកទីផ្សារជាការងារលំបាក ប៉ុន្តែវាសំខាន់សម្រាប់កសិករខ្នាតតូច និងវិស័យកសិកម្មនៅកម្ពុជា”

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានគូសបញ្ជាក់ថា ការងារសំខាន់ គឺការរៀបចំ និងគាំទ្រដល់សហគមន៍កសិកម្ម ដើម្បីរៀបចំផែនការឱ្យឆ្លើយតបនឹងផែនការកិច្ចសន្យាកសិកម្មនេះ ហើយក្រៅពីនេះត្រូវរួមគ្នាធ្វើការកសាងសហគមន៍កសិកម្ម និងកិច្ចសន្យាកសិកម្មឱ្យបានល្អប្រសើរ។

តបទៅនឹងគោលបំណងខាងលើនេះ តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង បានលើកឡើងថា ចំពោះការងារកិច្ចសន្យាកសិកម្មនេះ គឺជាការងាររួមរវាងក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករ ដើម្បីជំរុញ និងធានាបន្ថែមជួយធានាបន្ថែម ជាពិសេសជួយដល់កសិករដែល ក្នុងការផ្តល់ព័ត៌មានច្បាស់លាស់ទាក់ទងនឹងព័ត៌មានទីផ្សារ និងតម្លៃស្រូវជាដើម ។

លោកបានបន្ថែមថា កិច្ចសហការគ្នា គឺជាកំលាំងចលករ ក្នុងការជំរុញបន្ថែមទៀតទៅលើការងារដែលបានអនុវត្តនាពេលកន្លងមកទាក់ទងនឹងការធ្វើកិច្ចសន្យាកសិកម្ម ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកនាំចេញ ទាំងបញ្ហាពូជស្រូវ និងបរិមាណដែលរោងម៉ាស៊ីនមានតម្រូវការ។

លោក លន់ យ៉េង បានបញ្ជាក់ថា ៖

“បច្ចុប្បន្ននេះ កសិករមានជម្រើសច្រើនណាស់លើការលក់ស្រូវ ដោយគាត់អាចលក់ដោយខ្លួននៅលើទីផ្សារ ដូចជាលក់ឱ្យរោងម៉ាស៊ីនកិនស្រូវក៏បាន លក់ឱ្យឈ្មួញនាំចេញទៅវៀតណាមផ្ទាល់ក៏បាន ទៅតាមតម្លៃទីផ្សារដែលគាត់ត្រូវការ។ ប៉ុន្តែយើងចង់ឱ្យអនុវត្តការធ្វើកិច្ចសន្យាកសិកម្មឱ្យបានច្រើន ដើម្បីធានាបាននូវតម្លៃសមរម្យមួយដែលអាចទទួលយកបានជៀសវាងផលិតស្រូវបានតែគ្មានទីផ្សារ ឬលក់បានក្នុងតម្លៃទាប”

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រសួងកសិកម្ម បានចូលរួមជួយជ្រោមជ្រែងយ៉ាងច្រើន ជាពិសេសចាប់តាំងពីរដ្ឋមន្រ្តីក្រសួងកសិកម្មថ្មីមកកាន់តំណែង ដោយលោកមានការយកចិត្តទុកដាក់លើការធ្វើកិច្ចសន្យាកសិកម្ម ឬ Contract Farming នេះ។ ក្រសួងកសិកម្ម ក៏កំពុងដឹកនាំការកសាងប្រព័ន្ធពូជស្រូវ ដោយសហការគ្នារវាងកសិករតាមរយ:សហគមន៍ និងសហភាពកសិកម្មអ្នកផលិតស្រូវ និងកិច្ចសន្យាកសិកម្ម ជាមួយរោងម៉ាស៊ិនកិនស្រូវ រួមជាមួយនឹងកិច្ចសហការជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។ ជាមួយគ្នានេះ គម្រោងដែលសហព័ន្ធស្រូវអង្ករ ចង់នាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិឱ្យបានមួយលានតោន ក្នុងពេលខាងមុខនេះ គឺត្រូវផ្តើមចេញពីការធ្វើកិច្ចសន្យាកសិកម្មនេះហើយ ដែលជំរុញឱ្យគម្រោងនេះទទួលបានជោគជ័យ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ