រយៈពេល​៤ខែ​ ផ្លូវ​ល្បឿនលឿន​ភ្នំពេញ- ក្រុងព្រះសីហនុ​ប្រមូលបានចំណូល​ជិត​១១​លានដុល្លារអាមេរិក​

ភ្នំពេញ ៖ ក្នុង​រយៈពេល​៤ខែកន្លងមក​នេះ ផ្លូវល្បឿនលឿនភ្នំពេញ​ – ក្រុងព្រះសីហនុ ​មានរថយន្តឆ្លងកាត់​សរុប ១,៩​លាន​គ្រឿង ហើយមានរថយន្ត​ ១,៤លាន​គ្រឿង​បានគិតកម្រៃសេវា ដែល​ក្នុង​រយៈពេលនោះគឺក្រុមហ៊ុន​ប្រមូ​ល​​បានចំណូល​ជិត​១១លា​ន​ដុល្លារ​អាមេរិក។ ​នេះបើតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​សាធា​រ​ណការ ​និងដឹកជញ្ជូន។  

តាមសេចក្ដីប្រកាសព័ត៌មានដដែលនេះឱ្យដឹងថា ផ្លូ​វល្បឿនលឿនភ្នំពេញ​ក្រុងព្រះសីហនុ​បានចាប់ផ្ដើម​ដំណើរ​ការ​នៅខែតុលា ឆ្នាំ២០២២ ប៉ុន្តែក្នុងរយៈពេល​មួយខែ​ដំបូង ខាងក្រុមហ៊ុន​បានឱ្យ​ពលរដ្ឋ​បើកបរសាក​ល្បង​ដោ​យ​មិន​គិ​តកម្រៃសេវាឡើយ ​ហើយក៏ចាប់ផ្ដើម​យកកម្រៃសេវា​នៅខែវិច្ឆិកា​ ឆ្នាំ​២០២២ ដែលមកដល់​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ២០២៣ គឺមានរយៈពេល​៤ខែគត់ ហើយទទួលបានចំណូលជិត ១១លានដុល្លារ។​

លោក ​ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ​ Advance បានមានប្រសាសន៍ថា ផ្លូវល្បឿ​​ន​លឿន​ភ្នំ​ពេ​ញ – ក្រុងព្រះសីហនុ​ ជា​ផ្លូវ​ដ៏សំខាន់មួយ​ដែលជួយឱ្យទំនាក់ទំន​ងពាណិជ្ជកម្ម​​រវាង​ភ្នំពេញ និង​ក្រុងព្រះសីហនុ​កា​ន់តែ​មានកំណើនឡើង​បន្ថែមទៀត​​ ហើយក៏មាន​បង​ប្អូន​ប្រជាពលរដ្ឋធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូ​វនេះ​ច្រើន ដោយសារតែ​ប្រើប្រាស់ពេល​វេលា​ខ្លី គឺ​ត្រឹម​តែ​​២ម៉ោ​ង​​ប៉ុ​ណ្ណោះ ។​

លោកបន្តថា ទោះជាយ៉ាងណាក្ដី សម្រាប់ផ្លូវជាតិលេខ​៤ក៏ជាផ្លូវដ៏សំខាន់​មួយផងដែរ ទោះបីជា​ផ្លូវ​ល្បឿនលឿន​ដាក់​ដំ​ណើរការ​ក្ដី ហើយប្រជាពលរដ្ឋ​នឹង​មានជម្រើស​កាន់តែច្រើន​ក្នុងការ​ធ្វើដំណើរ ដូចជា​តាមផ្លូ​វ​ល្បឿន​លឿន​​ស​ម្រាប់អ្នកប្រញ៉ាប់ និង​អាច​តាមផ្លូវ​ជាតិលេខ​៤​សម្រាប់អ្នក​ដែលធ្វើដំណើ​រកម្សាន្ត​មិនសូវ​ប្រញ៉ាប់​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន សម្រេចបានកំណើនសេដ្ឋកិច្ច ៥ភាគរយក្នុងឆ្នាំ២០២៤ ស្របតាមគោលដៅដែលកំណត់ដោយរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2025

ទីក្រុងប៉េកាំងបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចបានកើនឡើងលឿនពេញមួយឆ្នាំ ដោយកើនឡើងពី ៤,៦ ភាគរយក្នុងត្រីមាសទី៣ ដល់ ៥,៤ ភាគរយក្នុងត្រីមាសចុងក្រោយ។ ជាលទ្ធផល កំណើនសេដ្ឋកិច្ចចិនសម្រេចបានក្នុងអត្រាប្រចាំឆ្នាំ ៥​ ភាគរយក្នុងឆ្នាំ ២០២៤។

រាជរដ្ឋាភិបាលប្រកាសលើកលែងពន្ឋ-អាករពិសេស លើការផលិតស៊ីម៉ង់ត៍ក្នុងស្រុករយៈពេល២ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2025

រាជរដ្ឋាភិបាលបានប្រកាសពីការលើកលែងអាករ​ពិ​សេសចំនួន ៥ភាគរយ ​លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកដោយចាត់ទុកជាបន្ទុករបស់រដ្ឋដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិត​ស៊ីម៉ង់ត៍ក្នុងស្រុកឱ្យមានភាពល្អប្រសើរ

តម្លៃប្រេងបន្តឡើងថ្លៃដល់កម្រិតខ្ពស់បំផុតលើសពី ២ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ២,៦៤ ឬ ៨២,០៣ ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២៤។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ៣,២៨ ភាគរយ ឬ ៨០,០៤ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា។

ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញប្រមូលចំណូលបានជាង៤១លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

កំពង់ផែស្វយ័តភ្នំពេញ ប្រមូល​ចំណូល​ដោយ​មិន​ទាន់​ធ្វើ​សវនកម្ម បានជាង ៤១ លានដុល្លារអាមេរិក ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនជាង៣៤ លានដុល្លារ កើនជាង ២០ភាគរយ

ក្រុមហ៊ុនចិន ចង់វិនិយោគលើថ្នាលបច្ចេកវិទ្យាឌីជីថល ជួយជំរុញភាពទាក់ទាញវិនិយោគទុនមកកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

ក្រុមហ៊ុនដ៏ធំមួយរបស់ចិន ចង់វិនិយោគលើថ្នាលបច្ចេកវិទ្យាឌីជីថល ដែលជួយជំរុញការទាក់ទាញវិនិយោគទុននៅព្រះរាជាណាចក្រកម្ពុជា

ឆ្នាំ២០២៤ ទំហំទឹក​ប្រាក់​​​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​​ប្រទេស​កម្ពុជា-ចិនបានកើន​​ដល់​កម្រិត​ខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

តាមទិន្នន័យអគ្គនាយកដ្ឋានគយឆ្នាំ២០២៤ សកម្មភាពនៃការនាំចូលនាំចេញទំនិញរវាងប្រទេស កម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់សរុបជាង ១៥,១៩ ពាន់លានដុល្លារ

ប្រជាកសិករក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំចូលជាសហគមន៍កសិកម្មទំនើប និងប្តូរចិត្តមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

ប្រជាកសិករក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំចូលជាសហគមន៍កសិកម្មទំនើប និងប្តូរចិត្តមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវវៀតណាម

ឆ្នាំ២០២៤ បរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វ័យតភ្នំពេញ មានជាង៤លានតោន កើនជិត១៦%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/01/2025

ឆ្នាំ២០២៤ បរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វ័យតភ្នំពេញ មានជាង៤លានតោន កើនជិត១៦% ខណៈបរិមាណ​កុងតឺន័រ​ឆ្លងកាត់ ​មានជាង៤៨ម៉ឺន TEUs​ កើនជាង​២១%​ ធៀបនឹងឆ្នាំ២០២៣

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ ក្រោយរដ្ឋាភិបាលថៃអនុម័តឲ្យមានច្បាប់កាស៊ីណូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យមានអាជីវកម្មកាស៊ីណូស្របច្បាប់

ធុរជនកម្ពុជា មានឱកាសបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួននៅពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេសចិនលើកទី១៣៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

ធុរជនកម្ពុជា នឹងមានឱកាសបង្ហាញផលិតផល និងសេវាកម្មនៅក្នុងពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេស​ចិនលើកទី១៣៧ ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម លើកកម្ពស់ឱកាសអាជីវកម្ម