ក្រសួងពាណិជ្ជកម្ម ប្រកាសសម្ពោធកម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថល

ភ្នំពេញ ៖ ជាជំនួយក្នុងការជួយដោះស្រាយនូវឧបសគ្គមួយចំនួនដែលតែងកើតមាននៅក្នុងដំណើរប្រតិបត្តិការអាជីវកម្មធុនតូច និងមធ្យម រដ្ឋាភិបាលតាមរយៈ​ក្រសួងពាណិជ្ជកម្មបានអនុញ្ញាត និងប្រកាសដំណើរការកម្មវិធីបណ្តុះបណ្តាលស្ដីពីអាជីវកម្មបែបឌីជីថល​។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង ដែលបានចូលរួមជាអធិបតីនៅក្នុងកម្មវិធីតាមរយៈប្រព័ន្ធវីដេអូ(Zoom) ដែលនិងមានសិក្ខា​កាម​ចូលរួមសរុបជិត២០០នាក់បានថ្លែង “កម្មវិធីបណ្តុះ​បណ្តាលស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម” គឺមានសារសំខាន់​បំផុត ដែលអាចជួយសម្រួលដល់អាជីវកម្មស្ទើរគ្រប់ប្រភេទ។

លោកជំទាវបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលនេះ គឺជាផ្នែកមួយដ៏មានសារៈសំខាន់នៃគម្រោង Go4eCAM ដែល​ក្រសួង​ពាណិជ្ជកម្ម​កំពុង​អនុវត្ត ហើយកម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹង និងលើកកម្ពស់សហគ្រិនភាព​របស់សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជាក្នុងការចូលរួមការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេស តំបន់ និងលើ​ពិភព​លោក។

លោកជំទាវ តឹករ៉េត កំរង បានបញ្ជាក់ពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មរួមមាន ច្បាប់ស្ដីពីកិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់​ស្ដី​ពីពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជ​កម្ម​តាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោង Go4eCAM ដែលដឹកនាំ និងអនុវត្តដោយ​ក្រសួង​ពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម នៅតែចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុ អង្គការUNDP Cambodia សហគ្រិនខែ្មរ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា​ក្នុងការអនុវត្ត​កម្មវិធី​បណ្តុះបណ្តាលនេះទទួលបានជោគជ័យ និងផ្ដល់ផ្លែផ្លាដល់​សហគ្រាសធុនតូច និងមធ្យមនៅ​កម្ពុជា។

អាជីវកម្មបែបឌីជីថល (Digital Business) នេះមិនមែនជាគោលដៅអាជីវកម្ម ឬមិនសំដៅទៅលើអាជីវកម្មដែលពឹង​ផ្អែក​ទាំងស្រុង តែទៅ​លើបច្ចេកវិទ្យា​ទំនើបនោះទេ ប៉ុន្តែវាគឺជាដំណើរការអាជីវកម្មមួយ ដែលចាំបាច់ត្រូវធ្វើឱ្យគ្រប់ផ្នែកនៃដំណើរ​ការ​ផលិត​ផលិតផល ឬសេវា​កម្ម​មានល្បឿនលឿនជាងមុន ហើយអាចអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចរៀបចំផែនការយុទ្ធសាស្ត្រទុកជាមុន ដើម្បី​ទាញ​យក​លទ្ធផល ដែល​ល្អប្រសើរជាងមុនផងដែរ។ ជាមួយគ្នានេះដែរអាជីវកម្មសហគ្រាសធុនតូច និងមធ្យមប្រភេទនេះ ត្រូវការឱ្យមានការច្របាច់បញ្ចូលគ្នាចំណុចសំខាន់ចំនួន3 គឺមនុស្ស​ត្រូវធ្វើកា​រ​ការគ្រប់​គ្រង​ព័ត៌មាន ដោយស្វ័យប្រវត្តិ និងទំនាក់ទំនងវៃឆ្លាតតាមបែបឌីជីថល។ ការធ្វើអាជីវកម្មបែបឌីជីថលនេះ គឺជាការ​ច្នៃប្រឌិតខ្ពស់ និងត្រឹមត្រូវ​នឹងអាច​ផ្តល់មកវិញនូវភាពជោគជ័យ ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជា៖បង្កើនចង្វាក់ផលិតកម្ម កាត់បន្ថយថ្លៃដើមនៃ​ប្រតិបត្តិការបង្កើន​អត្ថប្រយោជន៍​ជូនអតិថិជនលទ្ធភាពក្នុងការបង្កើតទីផ្សារថ្មី និងពង្រឹងយីហោអាជីវកម្ម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)