នៅក្នុងរយៈពេល1ឆ្នាំដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញ) គិតចាប់ពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2020 រហូតដល់ថ្ងៃទី15 ខែមិថុនា ឆ្នាំ2021នេះ មានកំណើនរហូតដល់ជិត 7,000 ក្រុមហ៊ុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2021នេះបានបញ្ជាក់ថា រយៈពេល1ឆ្នាំនៃការដាក់ឱ្យដំណើរការនេះ មានការស្នើសុំចុះបញ្ជីអាជីវកម្មសរុបចំនួន 6,974 សំណើ ដោយក្នុងនោះពាក្យស្នើសុំដែលបានអនុម័តមានចំនួន 6,164សំណើ និងពាក្យស្នើសុំដែលកំពុងត្រួតពិនិត្យមានចំនួន 810សំណើ ដោយមិនមានពាក្យស្នើសុំណាមួយដែលបានបដិសេធឡើយ។ សម្រាប់ការស្នើសុំបញ្ជីអាជីវកម្មសរុបចំនួន 6,974 សំណើនេះមានទំហំដើមទុនសរុបសម្រាប់ក្រុមហ៊ុនដែលទទួលបានការចុះបញ្ជីមានប្រមាណ10,787ទ្រីលានរៀល ឬស្មើនឹងប្រមាណ 2,631 លានដុល្លារ។
នៅក្នុងទិន្នន័យនៃសេចក្ដីប្រកាសដដែលបានបង្ហាញថា ក្នុងរយៈពេល1ឆ្នាំនៃការដាក់ឱ្យដំណើរការនេះមានសមិទ្ធផលសង្ខេបស្តីពីការចុះបញ្ជីតាមវិស័យរួមមាន៖1-អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ (38.11ភាគរយ) 2-សកម្មភាពអចលនទ្រព្យ (10.29ភាគរយ) 3-កម្មន្តសាល(8.53ភាគរយ) 4-សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ(8.47ភាគរយ) 5-សកម្មភាពវិជ្ជាជីវៈវិទ្យាសាស្ត្រ និងបច្ចេកទស(7.06ភាគរយ) 6-វិស័យផ្សេងៗ(27.55ភាគរយ)។

សម្រាប់ទំហំវិនិយោគតាមវិស័យរួមមាន៖1-ការសាងសង់(27.27ភាគរយ) 2-សកម្មភាពអចលនទ្រព្យ (15.52ភាគរយ ) 3-អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ(15.40ភាគរយ) 4-កម្មន្តសាល13.75ភាគរយ)5-សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង(8.94ភាគរយ) និងទី6-វិស័យផ្សេងទៀត(19.12ភាគរយ)។
សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានដំណើរការដោយរលូន និងទទួលបានប្រកបដោយផ្លែផ្កានេះ ជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការតម្រង់ទិសដោយការយកចិត្តទុកដាក់ខ្ពស់ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការចូលរួមយ៉ាងសស្រាក់សស្រាំ ព្រមទាំងកិច្ចសហការដែលមិនអាចខ្វះបានរបស់ក្រសួង-ស្ថាប័នផ្សេងៗទៀត រួមមាន ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ថ្នាលចុះបញ្ជីនេះបានដាក់ឱ្យប្រើប្រាស់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-19 ដែលបានសម្រួលឱ្យការងារចុះបញ្ជីអាជីវកម្មនៅកម្ពុជាប្រព្រឹតិ្តទៅដោយរលូន ហើយជាជំហានបន្ទាប់ការដាក់ឱ្យដំណើរការដំណាក់កាលទី2នឹងអនុញ្ញាតឱ្យធុរជនអាចស្នើសុំអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រពីក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះនឹងត្រូវដាក់ចេញអនុវត្តក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content