ក្រសួងទេសចរណ៍ លើកទឹកចិត្តអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ទៅទទួលកម្ចីពីធនាគារ SME

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យដ៏សំខាន់មួយដែលបានផ្តល់នូវការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា និងបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ដើម្បីចូលរួមជំរុញការអនុវត្តស្មារតីនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ លើវិធានការគោលនយោបាយផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យបានជោគជ័យ និងឆាប់រហ័ស ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានដាក់ចេញនូវកម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប (Tourism Financing Scheme for Siem Reap – TFSS) ដើម្បីជួយស្តារ និងលើកស្ទួយស្ថានភាពទេសចរណ៍ក្នុងខេត្តសៀមរាប។

យោងតាម SME Bank បានឱ្យដឹងថា កម្មវិធីផ្តល់កម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប (TFSS)  មានអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៦.៥% និងលក្ខខណ្ឌអនុគ្រោះមួយចំនួនដែលអាចឱ្យប្រតិបត្តិករទេសចរណ៍ទទួលបានហិរញ្ញប្បទានសម្រាប់ការកែលម្អ, ការធ្វើទំនើបកម្ម ឬការពង្រីកខ្លួនបន្ថែម ក៏ដូចជាពិពិធកម្មនៃសេវាកម្មទេសចរណ៍របស់ខ្លួន។

ធនាគារអាចផ្តល់ប្រឹក្សាយោបល់អំពីផែនការអាជីវកម្ម និងស្វែងយល់បន្ថែមពីគម្រោងហិរញ្ញប្បទាននេះ។ ចំពោះទំហំហិរញ្ញប្បទានចាប់ពី ២ម៉ឺន ដល់ ៦០ម៉ឺនដុល្លារអាមេរិក ជាមួយនឹងរយៈពេលហិរញ្ញប្បទានរហូតដល់៨ឆ្នាំ ហើយរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់២៤ខែ និងការសងត្រឡប់មុនកាលកំណត់មិនមានការពិន័យ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានលើកទឹកចិត្តអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់ ដែលខ្វះខាតទុនវិនិយោគ ឬទុនបង្វិល សូមទំនាក់ទំនងទៅធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank )ធ្លាប់បានលើកឡើងនាពេលកន្លងមកថា ៖ កម្មវិធីកម្ចីនេះសម្រាប់សហគ្រាសក្នុងវិស័យគោលដៅស្ថិតនៅខេត្តសៀមរាបដែលបម្រើសេវាកម្មដោយផ្ទាល់ជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, រមណីយដ្ឋាន, ភោជនីយដ្ឋាន,  អាជីវកម្មផលិត និង/ឬលក់វត្ថុអនុស្សាវរីយ៍, ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍, សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍,អាជីវកម្មអភិវឌ្ឍផលិតផលទេសចរណ៍,ការផ្គត់ផ្គង់ផលិតផល និង/ឬសេវាកម្មដទៃទៀតដែលគាំទ្រឧស្សាហកម្មទេសចរណ៍អាចស្នើសុំហិរញ្ញប្បទានរហូតដល់៦០០ពាន់ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៦.៥០%។

លោកបណ្ឌិតបានឱ្យដឹងទៀតថា ៖ កម្មវិធីកម្ចីនេះមានលក្ខខណ្ឌអនុគ្រោះជាច្រើនដូចជា៖រយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់២៤ខែ,មិនគិតថ្លៃសោហ៊ុយរៀបចំឥណទាន មិនមានពិន័យចំពោះការសងត្រឡប់មុនកាលកំណត់ ព្រមទាំងផ្តល់នូវលក្ខខណ្ឌនៃការអនុម័តប្រាក់កម្ចី មានភាពទន់ភ្លន់ជាងឥណទានធម្មតា។     

លោកបណ្ឌិតបានបន្តថា៖កម្មវិធីកម្ចីនេះ នឹងរួមចំណែកក្នុងការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍ខេត្តសៀមរាប ឱ្យត្រឡប់ទៅរកស្ថិរភាព និងមាគ៌ានៃកំណើនប្រកបដោយសក្តានុពល ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមចក្ខុវិស័យនៃប្រមុខរាជរដ្ឋាភិបាល ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធ ក្នុងការជំរុញ ផ្សព្វផ្សាយ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដូចជា ក្រសួងទេសចរណ៍អាជ្ញាធរខេត្តសៀមរាប  សមាគមពាក់ព័ន្ធ និងម្ចាស់អាជីវកម្មដោយផ្ទាល់។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍នាពេលកន្លងមកថា៖ កម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបនឹងជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះដើម្បីបើកដំណើរការអាជីវកម្មឡើងវិញ ក៏ដូចជាធ្វើការកែលម្អ និងធ្វើទំនើបកម្មសេវាទេសចរណ៍ ព្រមទាំងការពង្រីកខ្លួន និងធ្វើពិពិធកម្ម សេវាទេស​ចរណ៍ សំដៅទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមជម្រាបថា៖ ជាទិសដៅយុទ្ធសាស្ត្រ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ជាចម្បងលើការជំរុញវិស័យទេសចរណ៍ឱ្យមានសក្តានុពល និងមានសម្ទុះងើបឡើងវិញ តាមរយៈការដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើនដូចជា៖ផែនការមេអភិ​វឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥,និងកម្មវិធីពិសេសទស្សនាសៀមរាបឆ្នាំ២០២៤,ក៏ដូចជាកម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍សៀមរាប និងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ដូចជា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនិងការកែរលម្អរគុណភាពផ្លូវក្នុងខេត្តជាដើម។ទាំងនេះសុទ្ធតែជាគោលនយោបាយក្នុងគោលដៅជំរុញវិស័យ​ទេសចរណ៍ ដើម្បីធានាចីរភាពនៃការស្តារ និងគាំទ្រវិស័យទេសចរណ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ