វារីវប្បករធ្លាប់ទុកស្រះចិញ្ចឹមត្រីចោល ងាកមកចិញ្ចឹមត្រីឡើងវិញ ក្រោយតម្លៃត្រីលក់បានខ្ពស់ជាងមុន

ភ្នំពេញ ៖ សមាគមវារីវប្បករកម្ពុជា​បានឱ្យដឹងថា វារីវប្បករដែលបានទុកស្រះចិញ្ចឹមត្រីចោលបន្ទាប់ពីប្រមូលផលកាលពីខែមេសាកន្លងទៅដោយសារតម្លៃត្រីចុះថោកខ្លាំងពេកនោះ បានងាកមកចិញ្ចឹមត្រីឡើងវិញហើយកាលពីខែកក្កដា ក្រោយពីតម្លៃត្រីមានភាពល្អប្រើសើរជាងមុន។

លោក ឡែមផូរ  វរិទ្ធិ មន្រ្តីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា កាលពីអំឡុងខែមីនា និងមេសា ដើមឆ្នាំកន្លងទៅ មានវារីវប្បករប្រមាណពី៥០ ទៅ៦០ភាគរយ បានសម្រេចចិ​ត្តទុកស្រះឱ្យទំនេរចោលក្រោយប្រមូលផលរួច​ ដោយមិនមានការសម្អាត និងដាក់កូនត្រីចិញ្ចឹមបន្តនោះទេ ដោយសារតែ​តម្លៃត្រីទាបខ្លាំងពេក ដែលធ្វើឱ្យពួកគាត់មិនអាចចំណេញបាន ប៉ុន្តែស្ថានភាពនេះបានប្រែប្រួលចាប់តាំងពីខែកក្កដារហូតមក។

លោក វរិទ្ធិ បានប្រាប់ដូច្នេះថា ៖

«នៅអំឡុងពេលមុនបោះឆ្នោត នៅខែកក្កដា តម្លៃត្រី​ចាប់ផ្តើមកើនឡើងវិញខ្លាំង ដោយត្រីប្រាធ្លាប់តែមួយគីឡូក្រាម ៤ ០០០ រៀល បាន​ឡើងដល់ ៥ ២០០រៀល, ត្រីឆ្តោមួយគីឡូក្រាម ៩០០០រៀល ឡើង១២ ០០០រៀល។ ហេតុដូចនេះ អ្នកដែលធ្លាប់សម្រេចចិត្តថាផ្អាកចិញ្ចឹមត្រី​ បែរជាងាកមកចាប់ផ្តើម​រក​​កូនត្រី ដើម្បីចិញ្ចឹមតទៀ​ត។ ប៉ុន្តែ វារីវប្បករបានជួបការលំបាកខ្លះ ដោយសារតែផុតខែដែលសម្បូរកូនត្រីពូជ (ខែឧសភា ឬមិថុនា) ដែល​ធ្វើឱ្យវារីវប្បករយើងពិបាករកទិញកូនត្រីពូជមកដាក់។ ដូចនេះ អ្នករកពូជបានក៏ចិញ្ចឹម អ្នកខ្លះទៀតរកមិនបាន ក៏មិនបានចិញ្ចឹមដែរ ដោយអ្នកដែលរកកូនត្រីមកចិញ្ចឹមបានមានប្រហែលពាក់កណ្តាលនៃអ្នកធ្លាប់ផ្អាកចិញ្ចឹម»។

បើតាម​មន្រ្តីអភិវឌ្ឍន៍សមាគមដដែលនេះ​ ការប្រមូលផលត្រីនៅកម្ពុជាតែងធ្វើឡើងនៅអំឡុងខែមេសា ឬឧសភា ដោយ​សារតែពេលវេលានោះលែងមានទឹក ដូច្នេះត្រូវតែលក់ចេញ។ ដោយឡែកអ្នកចិញ្ចឹមត្រី​ក្នុងខែកក្កដា ឬខែ​សីហា​ គឺយកត្រីដែ​លធំល្មម (ទំហំ១០ លី) មកចិញ្ចឹមបន្ត។

លោកបានអះអាងថា ៖

«មកទល់ពេលនេះ តម្លៃត្រីនៅល្អ ចុះត្រឹម១០០រៀល ទៅ២០០រៀលប៉ុណ្ណោះ ដែលអាចឱ្យកសិ​ក​រនៅតែចំណេញបាន។ បរិមាណដែលវារីវប្បករចិញ្ចឹមនៅក្នុងចុងឆ្នាំនេះ (ខែវិច្ឆកា និងធ្នូ) ខ្ញុំគិតថា វានឹងមិនខ្វះទេ បូកផ្សំនឹងត្រីធម្មជាតិខ្លះ យើងមិនបាច់នាំចូលទេ»។

លោក ចាន់ សុវណ្ណ វារីវប្បករចិញ្ចឹមត្រីប្រានៅខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា លោកទើបតែចាប់ផ្តើមដាក់កូនត្រីចិញ្ចឹមវិញ កាលពីពាក់កណ្តាលខែកក្កដាកន្លងទៅ​ ដោយសារតែលោកទទួលបានព័ត៌មានថា តម្លៃថ្លៃបានកើនឡើងខ្ពស់ ដែលជាឱកា​សល្អសម្រាប់ការចិញ្ចឹមឡើងវិញ។

លោកបានបន្ថែមថា មូលហេតុដែលលោកបានផ្អាកចិញ្ចឹមនាពេលកន្លងទៅ (ឆ្នាំមុន) ដោយសារតែតម្លៃត្រីទាបពេក ដែលធ្វើ​ឱ្យការ​ចិញ្ចឹមរបស់លោកមិនត្រឹមតែមិនចំណេញទេ តែ​ថែមទាំងខាតទៀតផង។ ហេតុដូចនេះ លោកចង់ទុកស្រះចោល ២ ទៅ៣ឆ្នាំសិន ដើម្បីរង់ចាំមើលតម្លៃត្រីនៅលើទីផ្សារ។

លោក ចាន់ សុវណ្ណ បានប្រាប់ថា ៖

«ខ្ញុំផ្អាកចិញ្ចឹមជាង១ឆ្នាំហើយ មកពីកាលណោះ ត្រីថោកពេក រកតែថ្លៃដើ​មមិនបានផង មានលុយឯណាទៅបង់ធនាគារ។ តែកាលខែ​កក្កដា ខ្ញុំមើលពីព័ត៌មានតម្លៃត្រីលើទីផ្សារ ឃើញថាបានថ្លៃគួរសម ទើបសម្រេចចិញ្ចឹមវិញទៅ។ បើតម្លៃដូចរាល់ថ្ងៃនេះ យើងអាចចំណេញបានសមរម្យ»។

បើតាមសមាគមវារីវប្បករកម្ពុជា កាលពីដើមខែវិច្ឆកា ឆ្នាំ២០២៣ សន្ទស្សន៍តម្លៃត្រីស្រស់នៅកសិដ្ឋាន ឬស្រះចិញ្ចឹមមួយចំនួនក្នុងខេត្តគោលដៅទាំង៦ នៅក្នុងខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ ខេត្តសៀមរាប និង ខេត្តបាត់ដំបង រួមមាន ត្រីរ៉ស់តម្លៃ ៦០០០រៀល ទៅជាង ៧ ០០០រៀល/១គីឡូក្រាម ត្រីអណ្តែងរឹង តម្លៃជាង ៤០០០រៀល ទៅ ៥០០០រៀល/១គីឡូក្រាម។

ត្រីទីឡាប់ព្យាក្រហមតម្លៃ ៨០០០រៀល ទៅ ៩៥០០រៀល /១គីឡូក្រាម ត្រីឆ្ពិនតម្លៃ​ ៨៥០០រៀល/១គីឡូក្រាម ត្រីពោ តម្លៃ៦០០០រៀល ទៅ ៧៥០០រៀល/១គីឡូក្រាម ត្រីប្រា តម្លៃជាង ៥០០០រៀល/១គីឡូក្រាម ត្រីឆ្តោ តម្លៃ ១០៥០០រៀលទៅ ១២៥០០រៀល/១គីឡូក្រាម និងត្រីក្រាញ់តម្លៃ ៦០០០រៀល ទៅ៧៥០០រៀល/១គីឡូក្រាម៕ អត្ថបទដោយ CPA ៖ វណ្ណ សុជាតា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *