ក្រសួងកសិកម្ម ជំរុញឱ្យកសិករខិតខំអភិវឌ្ឍន៍វិស័យវារីវប្បកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារ និងលើកកម្ពស់ជីវភាព

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ប្រជាកសិករដែលរស់នៅតាមទីជនបទ ខិតខំអភិវឌ្ឍន៍វិស័យវារីវប្បកម្ម តាមរយៈការចិញ្ចឹមត្រី បង្កង ក្តាម កង្កែប និងប្រភេទសត្វទឹកសាបផ្សេងៗទៀត សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារឱ្យបានកាន់តែច្រើន ខណៈដែលកម្ពុជាផ្អាកការនាំចូលត្រី-សាច់ ពីប្រទេថៃ។

លោក ឡែមផូរ សុថាវរិទ្ឋិ ប្រធានគណៈកម្មការប្រតិបត្តិ សមាគមវារីវប្បកម្មកម្ពុជាមានប្រសាសន៍ថា ក្រោយកម្ពុជាផ្អាកការនាំចូលទំនិញផ្សេងៗពីប្រទេសថៃ រួមមានត្រី សាច់ផងដែរនោះ បានធ្វើឱ្យសកម្មភាពនៃការចិញ្ចឹមត្រីបែបវារីវប្បកម្មមានការកើនឡើង ទាំងលក្ខណៈគ្រួសារ និងអាជីវកម្មខ្នាតមធ្យម។ ចំពោះការចិញ្ចឹមត្រីលក្ខណៈអាជីវកម្ម រួមមានដូចជា ត្រីប្រា ត្រីពោ ត្រីឆ្តោរ ត្រីឆ្ពិន ត្រីទីឡាប់យ៉ា មានការកើនឡើង ដោយសារកសិករមើលឃើញឱកាសទីផ្សារមានភាពទូលំទូលាយ និងលក់ចេញទទួលបានតម្លៃខ្ពស់ជាងឆ្នាំមុន។

លោកបានលើកឡើងដូច្នេះថា ៖

«បរិមាណនៃការដាក់ត្រីក្នុងស្រះមានការកើនឡើងជាងឆ្នាំទៅ ដោយសារអ្នកចិញ្ចឹមគាត់មើលឃើញឱកាសទីផ្សារធំទូលាយក្រោយមានការបិទព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដូច្នេះកសិករគាត់គិតថាឱកាសទីផ្សារមានច្រើន ហើយចំពោះអ្នកចាប់ផ្តើមអាជីវកម្មថ្មី ជីកស្រះថ្មី​ ក៏មានការកើនឡើងដែរ ប៉ុន្តែក្នុងចំនួនតិចតួចនៅឡើយ»។

ជាទូទៅ ចំពោះកសិករដែលចិញ្ចឹមលក្ខណៈអាជីវកម្មខ្នាតមធ្យមត្រូវគេដឹងថា អាចប្រមូលផលបានចន្លោះពី ១តោនឡើងទៅ ដោយឡែក កសិកដ្ឋានធំៗមួយចំនួនអាចប្រមូលផលបានចន្លោះពី ១០តោនទៅដល់ ៣០តោន ។  ដោយឡែក ការលក់ត្រីចេញទៅកាន់ទីផ្សារមានតម្លៃទៅតាមប្រភេទផ្សេងៗគ្នា ដោយត្រីប្រាលក់ចេញក្នុងតម្លៃបោះដុំជាង ៥០០០រៀលក្នុងមួយគីឡូក្រាម និងត្រីពោ លក់ចេញបានតម្លៃ ៦៥០០រៀល ហើយត្រីឆ្តោលក់ចេញបានក្នុងតម្លៃជាមធ្យម ១០ ០០០រៀលក្នុងមួយគីឡូក្រាម។ ជាមួយគ្នានេះ ដើម្បីបំពេញតម្រូវការទីផ្សារ កសិករដែលមានកសិដ្ឋានតូចភាគច្រើនចិញ្ចឹមត្រីតែមួយប្រភេទ ដូចជា ត្រីអណ្តែង​ ត្រីក្រាញ់ ត្រីទីឡាប់យ៉ា ចំណែកកសិដ្ឋានធំចិញ្ចឹមត្រីដល់ទៅ ៥ ទៅ ៦ ប្រភេទ រួមមានដូចជា ត្រីរ៉ស់ ត្រីឆ្តោ ត្រីឆ្ពិន និងត្រីទីឡាប់យ៉ា ជាដើម។

គេនៅចាំបានថា ចាប់តាំងពីឆ្នាំ២០២២ ក្រោយកម្ពុជាជួបវិបត្តិកូវីដ-១៩ បានធ្វើឱ្យកសិករចិញ្ចឹមត្រីមួយចំនួនសម្រេចបោះបង់អាជីវកម្មរបស់ខ្លួន ខណៈដែលទីផ្សារធ្លាក់ថ្លៃ និងមានការនាំចូលត្រីពីក្រៅប្រទេស ជាពិសេសប្រទេសថៃ និងប្រទេសវៀតណាម។

លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម​នៃរដ្ឋបាលជលផលបានទទួលស្គាល់​ថា ក្រោយកម្ពុជាផ្អាកនាំចូលត្រី-សាច់ និងផលិតផលចំណីអាហារពីប្រទេសថៃ បានជំរុញឱ្យកសិករខិតខំងាកទៅរកវិស័យវារីវប្បកម្ម ជាពិសេសការចិញ្ចឹមត្រីប្រា ត្រីរ៉ស់ ត្រីឆ្តោ ខណៈដែលតម្រូវការទីផ្សារមានភាពទូលាយ និងអាចលក់ចេញបានក្នុងតម្លៃខ្ពស់ជាងពេលមុន ហើយកសិករដែលចិញ្ចឹមត្រីបែបវារីវប្បកម្ម ភាគច្រើនជាកសិកររស់នៅជាប់បឹងទន្លេសាប ដូចជា ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិសាត់ បាត់ដំបង ខេត្តកណ្តាល និងកំពង់ចាម។

លោកបញ្ជាក់ថា ៖

«យើងឃើញថា កាលទាហានថៃឈ្លានពានលើកម្ពុជាយើង ហើយការបិទព្រំដែន ធ្វើឱ្យតម្រូវការត្រីក្នុងស្រុកមានរំញោច ដោយសារកសិករចិញ្ចឹមត្រីអាចដឹកទៅលក់នៅខេត្តឆ្ងាយៗនៅជាប់ព្រំដែន ហើយចំពោះកសិករខ្នាតតូច មធ្យម ពួកគាត់ដាក់ត្រីពូជថែមក្នុងបរិមាណច្រើន»។

លោកថា ការចិញ្ចឹមត្រីក្នុងស្រុកមានគុណភាព និងរស់ជាតិឆ្ងាញ់ជាងត្រីនាំចូល ដោយសារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការដៃគូរ ពិសេសអគ្គនាយកដ្ឋានសុខភាព​ និងសុវត្ថិភាពម្ហូបអាហារនៃសហគមន៍អ៊ឺរ៉ុប បានមកជួយរៀបចំការងារ ធ្វើយ៉ាងណាផលិតត្រីមានគុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ទោះចាយ៉ាងណា លោកបានជំរុញដល់ប្រជាកសិករក្នុងស្រុក ខិតខំផលិតត្រីឱ្យបានក្នុងបរិមាណច្រើនថែមទៀត សម្រាប់ផ្គត់ផ្គង់លើទីផ្សារក៏ដូចជាលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

សូមជម្រាបថា គិតមកទល់ឆ្នាំ២០២៥ មានកសិដ្ឋានចិញ្ចឹមត្រីលក្ខណៈអាជីវកម្មសរុបចំនួន ៧៥០កន្លែង ដែលចំនួននេះមិនរាប់បញ្ចូលស្រះចិញ្ចឹមត្រីដែលមិនបានចុះបញ្ជីនៅក្នុងសមាគមនោះទេ។ នៅក្នុងឆ្នាំ២០២៥ កម្ពុជាប្រមូលផលត្រីសរុបចំនួន ៩៦៥ ៧៥៨ តោន ដោយក្នុងនោះមាន ៥០% ជាប្រភេទត្រីចិញ្ចឹមតាមបែបលក្ខណៈវារីវប្បកម្ម៕    


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

Leave a Reply

Your email address will not be published.Required fields are marked *