ដើមខែកុម្ភៈ ទេសចរអន្តរជាតិ ចម្រុះជាតិសាសន៍សរុបជិត ៤ពាន់នាក់បានធ្វើដំណើរតាមកប៉ាល់មកកម្សាន្តនៅក្រុងព្រះសីហនុ និងសៀមរាប

ភ្នំពេញ ៖ នៅក្នុងរយៈពេល២សប្ដាហ៍ដើមខែកុម្ភៈ ឆ្នាំ២០២៤នេះ ទេសចរចម្រុះជាតិសាសន៍សរុបជិត ៤០០០នាក់ ដែលធ្វើដំណើរតាមកប៉ាល់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាខេត្តព្រះសីហនុ និងអង្គរវត្ត ខេត្តសៀមរាប។

តាមរយៈទិន្នន័យដែលបង្ហាញដោយកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍ ឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ  MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ២២៣.៧៤ម៉ែត្រ  ទទឹង ៣១.០០ម៉ែត្រ ជម្រៅ ៧.០០ម៉ែត្រ បានចេញដំណើរមកពីប្រទេសថៃ ហើយបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាពកាលពីថ្ងៃទី១១ ខែកុម្ភៈ។  នាវានេះនាវិកសរុបចំនួន  ៥៤៨នាក់  ស្រី  ១១១នាក់  មាន  ៤៣​សញ្ជាតិ  និងមានភ្ញៀវទេសចរសរុបចំនួន ៧២៦នាក់  ស្រី  ៣៧៣នាក់  មាន ២៩សញ្ជាតិ  (សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺ អាមេរិក ៤៨៣នាក់, កាណាដា ៦៦នាក់ និងចក្រភពអង់គ្លេស ៦៥នាក់) ។

ការចូលចតរបស់កប៉ាល់នេះ មានគោលគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ ក្នុងខេត្តព្រះសីហនុ និងទៅទស្សនាប្រាសាទអង្គរវត្ត ចំនួន ០៦នាក់ ស្រី ០៣នាក់ មាន ០១សញ្ជាតិ។ នាវានេះបានចាកចេញទៅវិញនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤  វេលាម៉ោង  ១៩.៤០នាទី  ឆ្ពោះទៅប្រទេសវៀតណាម។

គួររំលឹកផងដែរកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នាវាទេសចរណ៍ ឈ្មោះ RIVIERA សញ្ជាតិ  MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ២៤០.១៦ម៉ែត្រ  ទទឹង ៣២.២ម៉ែត្រ ជម្រៅ ៧.៤ម៉ែត្រ  ចេញដំណើរមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព  ដែលមាននាវិកសរុបចំនួន  ៧៦៤នាក់  ស្រី  ១៤៤នាក់  មាន  ៤៤សញ្ជាតិ  និងមានភ្ញៀវទេសចរ  សរុបចំនួន ១១៨៣នាក់  ស្រី  ៥៩៦នាក់  មាន  ៣៤សញ្ជាតិ  (សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺ អាមេរិក ៧៥០នាក់ និងកាណាដា ១៧៣នាក់)  ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ។ នាវានេះនឹងចាកចេញទៅវិញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤  វេលាម៉ោង  ១៨.០០នាទី  ឆ្ពោះទៅប្រទេសថៃ។

ដោយឡែកនៅថ្ងៃទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែរនោះ  នាវាទេសចរណ៍ ឈ្មោះ AIDA BELLA សញ្ជាតិអ៊ីតាលីដែលមានប្រវែងបណ្តោយ   ២៥១.៨៩ម៉ែត្រ  ទទឹង ៣៧.៦ម៉ែត្រ ជម្រៅ ៧.៣០ម៉ែត្រ  ចេញដំណើរមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព  ដែលមាននាវិកសរុបចំនួន  ៦២៥នាក់  ស្រី  ១៣១នាក់  មាន  ២៨សញ្ជាតិ  និងមានភ្ញៀវទេសចរ  សរុបចំនួន ១៩៧៦នាក់  ស្រី  ១០២៩នាក់  មាន  ២០សញ្ជាតិ  (សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺ អាល្លឺម៉ង់ ១៨១០នាក់ និងអូទ្រីស ៥១នាក់)  ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ ។នាវានេះបានចាកចេញទៅវិញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤  វេលាម៉ោង  ១៨.០០នាទី  ឆ្ពោះទៅប្រទេសថៃ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី