ស្រដៀងគ្នាទៅនឹងផលិតផលកសិផលដទៃទៀតដែលមានកំណើនលើការនាំចេញ សម្រាប់តែម្រេចកម្ពុជាច្រើនជាង7400តោនត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិត្រឹមតែរយៈពេល5ខែកន្លងទៅនេះ កើនឡើងជិត200ភាគរយ បើធៀបទៅនឹងឆ្នាំ2020។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានឱ្យដឹងថាម្រេចកម្ពុជាប្រមាណ 7,461 តោនត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយរាប់ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ2021 ដោយតួលេខនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទំហំ 195.20 ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងរបាយការណ៍ដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងរយៈពេល 5ខែដំបូងឆ្នាំ2021 ផលិតផលម្រេចចំនួន 7,461.21តោន (កើនឡើងចំនួន 195.20 ភាគរយ) ត្រូវបាននាំចេញ ដោយក្នុងនោះនាំទៅប្រទេសប៊ែលហ្សិកចំនួន7.56 តោន, សាធារណរដ្ឋឆេកចំនួន 6.10 តោន, ប្រទេសបារាំងចំនួន 13.86 តោន, ប្រទេសអាល្លឺម៉ង់ចំនួន 70.82 តោន, ប្រទេសឥណ្ឌាចំនួន 25 តោន, ប្រទេសជប៉ុនចំនួន 2.18 តោន, ប្រទេសកូរ៉េចំនួន 1.30 តោន, ប្រទេសប៉ូឡូញចំនួន 7.09 តោន, ប្រទេសរុស្សីចំនួន 0.31 តោន, ប្រទេសស៊ុយអ៊ែតចំនួន 1.15 តោន, កោះតៃវ៉ាន់ចំនួន 15 តោន, ប្រទេសអង់គ្លេសចំនួន 1.24 តោន, ប្រទេសអារ៉ាប់រួមចំនួន 0.01 តោន, សហរដ្ឋអាមេរិកចំនួន 1.10 តោន និងប្រទេសវៀតណាមចំនួន 7,308.49 តោន។

ដំណាំម្រេចត្រូវបានដាំដុះនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជារួមមានខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពត និងខេត្តកែប។ ម្រេចកំពតត្រូវបានគេស្គាល់ច្រើនបំផុតជាមួយនឹងតម្លៃខ្ពស់ ហើយដាំនៅក្នុងភូមិសាស្ត្រខែតកំពត និងកែប។ វាត្រូវបានផ្តល់ជូនជាមួយនឹងការចង្អុលបង្ហាញភូមិសាស្ត្រ (GI) ពីសហភាពអឺរ៉ុបក្នុងឆ្នាំ2016 និងពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ2010។ ម្រេចកំពតរបស់កម្ពុជាត្រូវបានចុះបញ្ជីសម្រាប់ការការពារអន្ដរជាតិនៅក្នុងប្រទេសចំនួន 32 ក្រោមច្បាប់ក្រុងហ្សឺណែវនៃកិច្ចព្រមព្រៀងលីសបោន(Lisbon) ។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានឱ្យដឹងថា ម្រេចកំពតនៅតែជាផលិតផលនាំចេញដ៏រឹងមាំសម្រាប់ប្រទេស និងទទួលបានទីផ្សារល្អ បើទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបង្កដោយករណវីរុសកូវីដ-19 ក៏ដោយ ។
លោក ងួន ឡាយ បានមានប្រសាសន៍ថា៖
“ជាធម្មតា ទីផ្សារម្រេចកំពតត្រូវបានជំរុញតាមរយៈការទិញរបស់ភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តក្នុងប្រទេស(មុនពេលកូវីដ) ប្រមាណ30ភាគរយ យើងនាំចេញតែ70ភាគរយទេ។ ប៉ុន្តែ ដោយសារតែចំនួនភ្ញៀវទេសចរបានធ្លាក់ចុះក្នុងកំឡុងពេលមានជំងឺរាតត្បាត ដូច្នេះ ម្រេចប្រមាណ 30ភាគរយត្រូវបង្វែរការចែកចាយនៅក្នុងស្រុកវិញ”

លោកបានបន្ថែមឲ្យដឹងថា បច្ចុប្បន្ន ផ្ទៃដីដាំម្រេចកំពតដែលជាសមាជិករបស់សមាគមមានចំនួន 280ហិកតា និងសមាជិកអ្នកផលិតចំនួន 457គ្រួសារ, សមាជិកជាក្រុមហ៊ុនផលិត លក់ និងវេចខ្ចប់ចំនួន 37ក្រុមហ៊ុន។ ផលិតផល ម្រេចកំពតបាននាំចេញប្រមាណ70តោននៅក្នុងមួយឆ្នាំៗ ហើយតម្រូវការអន្តរជាតិ និងការបញ្ជាទិញនៅតែមានទើបធ្វើឱ្យម្រេចកំពតនៅតែរក្សាបានការនាំចេញជាធម្មតា។
លោក ងួន ឡាយ បានបន្តថា ក្រុមហ៊ុនមួយចំនួនដូចជា Farm Link គឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកនាំចេញម្រេចកំពត ហើយ EU Land and Pepper Investment Co Ltd គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសឆេក ដែលមានជំនាញក្នុងការនាំចេញម្រេចកំពត ក៏បានជួយរក្សាឱ្យបាននូវទីផ្សារនាំចេញម្រេចកំពតរបស់កម្ពុជាផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content