ធនាគារជាតិនៃកម្ពុជា ហាមមិនឱ្យប្រើបណ្ណកម្មសិទ្ឋិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចធ្វើជាទ្រព្យធានា

ភ្នំពេញ ៖ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរវាងធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីពេលថ្មីៗនេះឱ្យដឹងថា ភាគីទាំងពីរបានប្រកាសហាមឃាត់ការប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច ធ្វើជាទ្រព្យធានា និងការទប់ស្កាត់ការលក់ដោយបង្ខំនូវបណ្ណកម្មសិទ្ធិទាំងនោះ។ បច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចពិនិត្យមើលតាមប្រព័ន្ធអនឡាញនូវព័ត៌មានលើបណ្ណកម្មសិទ្ធិ ដែលត្រូវបានចុះបញ្ជីជាបណ្ណកម្មសិទ្ធិដីធ្លី របស់សហគមន៍ជនជាតិដើមភាគតិច និងដីជាកម្មសិទ្ធិរដ្ឋ ដែលត្រូវបានហាមឃាត់ដោយច្បាប់ក្នុងការប្រើប្រាស់ជាទ្រព្យធានា។

លោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ នៃសមា​គមធនាគារនៅកម្ពុជាបានឱ្យដឹងថា ដីសហគមន៍ជនជាតិដើមភាគតិច គឺជាកម្មសិទ្ធិសមូលហភាព ហើយសហគមន៍នោះគ្មានសិទ្ធិចាត់ចែងនូវចំណែកណាមួយនៃកម្មសិទ្ធិសមូហភាពដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅឱ្យបុគ្គល ឬក្រុមណាមួយបានឡើយ។ ហេតុដូច្នេះ ការទទួលយកដីសហគមន៍ជនជាតិដើមភាគតិច ជាទ្រព្យធានាគឺផ្ទុយនឹងបញ្ញត្តិនៃច្បាប់ភូមិបាល។ ជាក់ស្តែងរាល់កម្ចីតែងតែមានមានទ្រព្យធានា ជាពិសេសអចលនវត្ថុ​ ប្រសិនជាការយកដីសមូហភាពមកធ្វើជាទ្រព្យធានាឥណទាន ក្នុងករណីមានបញ្ហា ឬជម្លោះកើតឡើងជាយថាហេតុរវាងគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់សេវា និងកូនបំណុល ការដោះស្រាយបំណុលទៅលើទ្រព្យធានាដែលជាដីសហគមន៍ជនជាតិដើមភាគតិចនឹងជួបការលំបាក។

ក្នុងយន្តការនៃកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលដឹកនាំដោយអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងធនាគារជាតិនៃកម្ពុជា បានឯកភាព និងដាក់ចេញនូវការពង្រឹងការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ ដោយក្នុងនោះ​ការមិនទទួលយកបណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជន​ជាតិដើមភាគតិចជា​ទ្រព្យ​ធានា និងទប់​ស្កាត់​ការលក់ដោយ​បង្ខំនូវបណ្ណកម្មសិទិ្ធទាំងនោះ។ ការណីនេះ គឺដើម្បីធានាឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុ មានភាពរឹងមាំ និរន្តរភាព ការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន។

លោក សុខ ចាន់ បញ្ជាក់បន្ថែមថា ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានពង្រីកប្រតិបត្តិការខ្លួន និងគ្របដណ្តប់ស្ទើរតែគ្រប់ឃុំ ក្រុង ស្រុក ខេត្តនិងតំបន់ និងខេត្តដាច់ស្រយាល ជាពិសេសខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ដោយទទួលស្គាល់ថា មានការឆកល្វែងមួយចំនួនចំពោះការផ្តល់សេវាហិរញ្ញវត្ថុ។ ជាក់ស្តែងនៅខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជា ដូចជាខេត្តរតនគិរី ជាដើម។

យោងតាមតួលេខពីក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ខេមបូឌា ការសងត្រឡប់មិនទាន់ពេលរយៈពេល ៣០​ថ្ងៃនៅខេត្តរតនគិរីមានមានប្រមាណជា ៥%នៅឆ្នាំ២០២៣។ ប៉ុន្តែអាត្រានេះនៅមានគុណភាពល្អ និងអាចគ្រប់គ្រងបាន។ ជាធម្មតាការជួបផលលំបាកក្នុងការសងត្រឡប់ឥណទានតែងតែកើតមានឡើង ប្រសិនបើអតិថិជនមានការប្រឈមនូវការប្រែប្រួលប្រាក់ចំណូល ឬប្រាក់ចំណូលធ្លាក់ចុះ ឬចំណូលមិនទៀងទាត់ ដោយសារការជួបប្រទះនូវប្រធានស័ក្តិ ដូចជា កត្តាអាកាសធាតុ រួមមាន គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងជំងឺកូវីដ-១៩ជាដើម។ យ៉ាងណាក្តី ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ និងមានការគាំទ្រពីអាជ្ញាធរខេត្ត គ្រឹះស្ថានធនាគារអាចពង្រីកប្រតិបត្តិការទូលំទំលាយទៅដល់ទីជនបទ ហើយគ្រឹះស្ថានធនាគារមួយចំនួន ក៍បានពង្រីកប្រតិបត្តិការរបស់ខ្លួន និងជាពិសេសបម្រើសេវាដល់បងប្អូនជនជាតិភាគតិចខ្លះៗដែរ។

បន្ថែមពីនេះ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ លើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការពីសំណាក់បងប្អូនជនជាតិដើមភាគតិច សមាគមធនាគារ ក៏បានដាក់ចេញនូវសកម្មភាពមួយចំនួនក្នុងកាលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋនៅខេត្តរតនគិរី ជាពិសេសបងប្អូនជនជាតិភាគតិចផងដែរ ដើម្បីឱ្យពួកគាត់ប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពនិងរីកចម្រើន៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *