ធនាគារជាតិ​នៃកម្ពុជា ៖ វិស័យ​អចលនទ្រព្យក្នុង​ឆមាសទី​១​ ឆ្នាំ២០២៥ បន្ត​មានកំណើនទាប

ភ្នំពេញ ៖ រហូតមកដល់​ដំណាច់ឆមាសទី១ ឆ្នាំ២០២៥​ វិស័យអចលនទ្រព្យនៅតែបន្តមានកំណើនទាប ដែលអូសបន្លាយតាំងពីវិបត្តិកូវីដ​១៩​ ក្នុងឆ្នាំ២០២០ មកម្ល៉េះ។ ​ជាក់ស្ដែង ក្នុង​ឆមាសទី១​ឆ្នាំ ២០២៥នេះ វិស័យអចលនទ្រព្យ​មានកំណើន​ត្រឹមតែ០,៨​ភាគរយ​ប៉ុណ្ណោះ ។ នេះបើតាមរបាយការណ៍របស់ធនាគារ​ជាតិនៃកម្ពុជា ចេញផ្សាយសម្រាប់​ឆមាសទី១ ឆ្នាំ២០២៥ ។​

យោងតាមធនាគារ​ជាតិនៃ​កម្ពុជា​​បាន​ឱ្យដឹងថា ការកើនឡើង​យឺត​នេះដោយសារតែការ​ធ្លាក់ចុះនៃថ្លៃ ​និងទំហំឥណទាន​សម្រាប់លំនៅឋាន​ ស្របពេលដែល​ការ​វិនិយោគ​ផ្ទាល់ពីបរទេស​នៅក្នុងវិស័យមួយនេះ ធ្លាក់ចុះ ។ សន្ទស្សន៍ថ្លៃលំនៅឋានរួម​ ក៏បានថយចុះជា​មធ្យម ៣,៦ភាគរយ ដែល​ក្នុងនោះនៅរាជធានីភ្នំពេញថយចុះ ៣,៦ភាគរយ និងបណ្ដាខេត្ត​បានថយ​ ៧,១ភាគរយ​ ។​

របាយការណ៍របស់ធនាគារ​ជាតិនៃកម្ពុជា​​បាន​បង្ហាញផងដែរ ពីកំណើន​នៃវិស័យសំណង់​ក្នុងឆមាសទី១​ ដោយមានត្រឹមតែ ០,៧ភាគរយប៉ុណ្ណោះ បើទោះបីជា​ការនាំចូលសម្ភារ និង​បរិក្ខារសំណង់​កើនឡើង​ខ្ពស់ក្ដី ។​ វិស័យ​សំណង់​ក្នុងឆមាសទី១ ឆ្នាំ ២០២៥នេះ គឺមានការ​គាំទ្រ​ដោយសកម្មភាពសាងសង់​សំណង់​ឧស្សាហកម្ម និងសំណង់​ឯកជន​ ខណៈសំណង់​សាធារណៈ​មានកំណើន​យឹត ។ ការនាំចូលសម្ភារសំណង់ និង​បរិក្ខារសំណង់ មានកំណើន​រហូតដល់​ ៤៤,១ភាគរយ ខណៈរយៈពេលដូចគ្នា​កាលពីឆ្នាំ ២០២៤ មានកំណើន២៧,៥ភាគរយ ។

យោងតាមការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន ​CBRE Cambodia បានបង្ហាញឱ្យឃើញថា ចាប់តាំងពីកម្ពុជា​បានជួបប្រទះនឹ​ងវិបត្តិ​កូវី១៩ ក្នុងឆ្នាំ២០២០ គម្រោង​វិនិយោគក្នុងវិស័យសំណង់ដែល​បានអនុម័ត​ក្នុងប្រទេសកម្ពុជា​មានថយចុះជា​បន្តបន្ទាប់​ ជាក់ស្ដែង​ក្នុងឆ្នាំ២០១៩ គម្រោង​វិនិយោគ​ក្នុងវិស័យនេះចំនួន ៤ ៧៩៣គម្រោង ត្រូវ​បានអនុម័ត ហើយចូលមកដល់ឆ្នាំ ២០២០ គម្រោងវិនិយោគ​ក្នុងវិស័យ​សំណង់ដែល​បានអនុម័ត​បានធ្លាក់មកនៅក្រោម​៤០០០គម្រោង ហើយនៅឆ្នាំ ២០២១​បានបន្តធ្លាក់​ចុះមកនៅ​ក្រោម​៣០០០គម្រោង ហើយធ្លាក់​បន្ត​ទៀតនៅមកត្រឹមជាង​១៥០០គម្រោង​ក្នុងឆ្នាំ២០២២ ។ សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ ២០២៤​ គម្រោង​វិនិយោគ​ក្នុងវិស័យសំណង់​ដែលបានអនុម័ត​ចាប់ផ្ដើមឡើង​បន្តិច​ តែនៅឆមាសទី១ឆ្នាំ ២០២៥ គម្រោងវិនិយោគ​ក្នុងវិស័យសំណង់ដែល​បានអនុម័តមានចំនួន ១ ៦០៥​គម្រោង ។

គួរ​បញ្ជាក់ថា បើទោះបីជា​ស្ថានភាពនៃវិស័យអចលនទ្រព្យ​ នៅតែមិនទាន់បានងើបឡើង​វិញ​ដូច​មុនវិបត្តិកូវីដ១៩ ប៉ុន្តែតម្លៃនៃអចលនទ្រព្យខ្លះ​នៅតែ​មិនមានការធ្លាក់​ចុះ​ខ្លាំងនោះទេ ផ្ទុយទៅវិញ​អ ចលនទ្រព្យខ្លះ​ដូចជា​ដីធ្លី និងលំនៅឋាននៅតែមានតម្លៃ​ល្អប្រសើរ គ្រាន់តែការ​ទិញលក់​មានសកម្មភាពថយចុះ ។

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​បាន​បង្ហាញពីទស្សន​ស្រដៀង​គ្នា​ថា ក្នុងពេលដែល​វិស័យអចលនទ្រព្យ​របស់​កម្ពុជា​បន្តពឹងលើ​ការ​វិនិយោគពីខាងក្រៅ​ នៅពេលស្ថានភាពសេដ្ឋកិច្ច​ខាងក្រៅមានបញ្ហា ​ឬមិនទាន់​បានងើបឡើង​នោះ ​វិស័យអចលនទ្រព្យ​នៅកម្ពុជា​នឹងនៅតែបន្តជួប​ប្រទះ​នឹង​បញ្ហា​ ។ ប៉ុន្តែយ៉ាងណាក្ដី តាមរយៈយន្តការ​របស់រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើឱ្យវិស័យអចលនទ្រព្យ​នៅតែអាចដំណើរ​បានទៅមុខ ជាពិសេសការអនុវត្តគោលនយោបាយគាំទ្រពិសេសពីសំណាក់រាជរដ្ឋាភិបាលទៅលើគម្រោងវិនិយោគថ្មី គម្រោងវិនិយោគលើសំណង់ដែលជាប់គាំង និងគម្រោងវិនិយោគដែលមានស្រាប់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *