ភ្នំពេញ ៖ ថ្មីៗនេះ តាមរយៈក្រសួងពាណិជ្ជកម្ម បានរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីស្វែងរកធាតុចូលជាច្រើនពីបណ្តាក្រសួង ឬស្ថាប័នពាក់ព័ន្ធនានាពីវិស័យឯកជន ជាពិសេស ពីសំណាក់អ្នកដាំដុះ អ្នកកែច្នៃ អ្នកនាំចេញ ដើម្បីបង្កើនការដាំដុះ និងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើន។

គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ ទំនងជាអាចអនុម័តផ្លូវការនាចុងឆ្នាំ២០២១នេះ ដោយគោលនយោបាយនេះនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិត នៅក្នុងតំបន់សម្រាប់បម្រើ និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយទៅទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
ការអនុម័តនូវគោលនយោបាយជាតិស្វាយចន្ទីនេះ នឹងបំពេញបន្ថែមនូវតម្លៃរបស់ស្វាយចន្ទី ចំពោះអ្នកដាំដុះលើការអនុវត្តខ្សែចង្វាក់តម្លៃ ផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជាឱ្យមានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងទាំងគុណភាព ព្រមទាំងបង្កើតភាពប្រកួតប្រជែង ក្នុងគោលដៅធ្វើពិពិធកម្មទីផ្សារផងដែរ។

លោក អេង ថុង ប្រធានសហគមន៍សំបូរមានជ័យបានប្រាប់ AMS ថា នៅពេលដែលកម្ពុជាអនុម័តគោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ នឹងទាក់ទាញវិនិយោគិននានាមកបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ខណៈសហគមន៍លោកក៏ចង់បង្កើតសិប្បកម្មកែច្នៃផងដែរដោយកំពុងដំណើរការ (ទាំងការរកដៃគូ និងដើមទុន)។
លោកបានមានប្រសាសន៍ថា៖
«ខ្ញុំមានផ្ទៃដីដាំស្វាយចន្ទីជាង២០០ហិកតាដោយកំពុងរត់ការឱ្យការងារបង្កើតសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យសម្រេចផលនាពេលឆាប់ៗនេះ ព្រោះសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកមានតិចតួចនៅឡើយ។ បច្ចុប្បន្នយើងច្រើនតែនាំគ្រាប់ស្វាយចន្ទីស្រស់ សម្រាប់នាំចេញទៅក្រៅប្រទេស ឯគ្រាប់ស្វាយចន្ទីកែច្នៃរួចនាំចេញមានតិចតួចណាស់ ។ ម៉្យាងវិញទៀត គ្រាប់ស្វាយចន្ទីរបស់កសិករតាមគ្រួសារ(ដែលមិនចូលជាសហគមន៍)នៅមានរាយប៉ាយច្រើននៅឡើយ ដែលលោកសង្ឃឹមថានឹងអាចប្រមូលផលិតផល រួមជាមួយផលិតផល របស់សហគមន៍លោកអាចបង្កើតសិប្បកម្មកែច្នៃបាន»
យោងតាមតួលេខក្រសួងកសិកម្មបានបង្ហាញថា កម្ពុជាបាននាំចេញផលិតផលគ្រាប់ស្វាយចន្ទីប្រមាណ ៨៧៦ ៥២១ តោន ទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២១នេះ ក្នុងនោះការប្រមូលផលគ្រាប់ស្វាយចន្ទីចំនួនប្រមាណ ៣៤០ ភាគរយ ទៅកាន់ទីផ្សារបរទេស ដែលនេះជាការបង្ហាញថា គ្រាប់ស្វាយចន្ទីរបស់កសិករបានជួយសង្គ្រោះសេដ្ឋកិច្ចមួយផ្នែកដោយសារការនាំចេញទៅក្រៅប្រទេស ។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីសរុបជាង ៥០ម៉ឺនហិកតាស្ថិតនៅក្នុងខេត្តចំនួន១០។ របាយការណ៍ សមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញថា ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេ រហូតដល់៩០ ៩៥៩ហិកតា។ ខេត្តក្រចេះ មានផ្ទៃដាំស្វាយចន្ទី ចំនួន៤៧ ៨៥៨ហិកតា, ខេត្តរតនគិរីមាន ៣០ ៤៥៩ហិកតា, កំពង់ចាមមាន ២៤ ៣៦៤ហិកតា, សៀមរាបមាន ២២ ៣០៥ហិកតា, ព្រះវិហារមាន ១៦ ៩៧១ហិកតា, ស្ទឹងត្រែងមាន ១៦ ១៦៤ហិកតា, ត្បូងឃ្មុំមាន ៨ ៣៣៤ហិកតា, មណ្ឌលគិរីមាន ៥ ៦៧៦ហិកតា និងខេត្តកំពង់ឆ្នាំងមានផ្ទៃដាំស្វាយចន្ទី ចំនួន ២ ១២៣ហិកតា។

គួរបញ្ជាក់ថា គ្រាប់ស្វាយចន្ទីគឺជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលសម្បូរទៅដោយជីវជាតិ និងមានរូបរាងដូចតម្រងនោម ហើយត្រូវបានដាំដុះយ៉ាងច្រើនក្នុងប្រទេសយើងតែម្តង។ គ្រាប់ធញ្ញជាតិមួយនេះក៏សម្បូរទៅដោយវីតាមីន C, Folate, K និង E ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនឹងទទួលបានប្រយោជន៍ជាច្រើនចំពោះសុខភាពក្រោយពេលទទួលទានគ្រាប់ស្វាយចន្ទី។
ផ្តល់ភាពរឹងម៉ាំដល់សាច់ដុំ និងសរសៃប្រសាទ ៖ គ្រាប់ស្វាយចន្ទីជាប្រភពដ៏ល្អមួយនៃជាតិម៉ាញ៉េស្យូមដ៏សំខាន់សម្រាប់សាច់ដុំ ឆ្អឹង និងសរីរាង្គក្នុងពោះ។ ជាតិរ៉ែមួយនេះអាចជួយសម្រួលដល់សម្ពាធឈាម ទ្រទ្រង់ដល់មុខងារសរសៃប្រសាទ និងឆ្អឹងកាន់តែរឹងមាំ។
ល្អចំពោះបេះដូង ៖ គ្រាប់ស្វាយចន្ទីល្អបំផុតសម្រាប់បេះដូង ដោយសារតែវាមិនមានកូឡេស្តេរ៉ុលអ្វីទាំងអស់ តែផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដ៏ច្រើន ដែលអាចបន្ថយភាពប្រឈមជំងឺបេះដូង និងជួយបញ្ចុះសម្ពាធឈាមផងដែរ។
បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម ៖ សារធាតុល្អនៅក្នុងគ្រាប់ស្វាយចន្ទី គឺជួយបន្ថយភាពប្រឈមនឹងជំងឺទឹកនោមផ្អែម ដោយសារវាមានជាតិស្ករទាប ហើយក៏ជាអាហារសម្រន់ដ៏មានសុវត្ថិភាពសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content