កំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-គីហ្សូណា) សម្រេចបានការសាងសង់ជាង៤៣% គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៦ខាង​មុខ​

ភ្នំពេញ ៖ គិតត្រឹម​ចុងខែមីនា ឆ្នាំ២០២៥នេះ គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិលេខ​៧ ពី​រង្វង់​មូល​ស្គន់​ទៅ​ដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ​ខេត្តកំពង់ចាម ប្រវែង​៤៥,៥គីឡូម៉ែត្រ​ សម្រេច​បាន​សមិទ្ធផល​ប្រមាណ​៤៣ភាគរយហើយ ដោយនឹង​បញ្ចប់​ទាំង​ស្រុង​នៅ​អំឡុ​ងឆ្នាំ ២០២៦ខាងមុខនេះហើយ ។

យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​​ បានឱ្យដឹងថា ផ្អែក​តា​មស​ន្ទុះ​ល្បឿន និងភាពមមាញឹកនៃការដ្ឋាន កំណាត់ផ្លូវដ៏សំខាន់នេះ នឹងសម្រេចវឌ្ឍនភាពក្នុងអំឡុងឆ្នាំ២០២៦ ​​ខាង​មុខ លឿនជាងផែនការដែលបានគ្រោងទុក ។

ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ឱ្យដឹងថា គិតត្រឹមដើមសប្ដាហ៍ទី៣ នៃខែមីនា ឆ្នាំ២០២៥ គម្រោងពង្រីក និងលើកក​ម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង (ស្គន់-កំពង់ចាម)ប្រវែងសរុប ៤៥,៥០ គីឡូម៉ែត្រ (PK000+000 – PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ការអនុវត្ត​គម្រោ​ង​ស​ម្រេចបានលទ្ធផលជារួម ៤៣ភាគរយ​ហើយ ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយ​ត្រូវសា​ងសង់ស្ពានថ្មីតូច-ធំ ចំនួន៨(ស្មើប្រវែងសរុប ១៥៦ម៉ែត្រ) ជួសជុលស្ពានតូច-ធំ(ចាស់)​ចំនួន​​៧ស្ពា​ន​(ស្មើ​ប្រវែងសរុប ១១៦ម៉ែត្រ) លូរំដោះទឹកភ្លៀង លូរំដោះទឹកកខ្វក់ និងជាបរិក្ខារចរាចរណ៍នានា។

ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយ​សម្រួ​លកា​​រធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និង​សក​ម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។ ខ្សែផ្លូវនេះតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅ​ទិ​ស​ដៅ​រាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប និងត​ភ្ជាប់​ទៅ​​តាម​​ប​ណ្ដាញ​ផ្លូវសំខាន់ៗផ្សេងៗទៀត។

កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និង​ត​ភ្ជាប់​ជា​មួយផ្លូវ ៧១C,ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦ ផ្លូវជាតិលេខ៧៨ ឆ្ពោះ​ទៅ​កាន់​ខេ​ត្ត​ស្ថិតនៅភូមិភាគឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី និងភ្ជាប់ជាមួ​យ​ប​ណ្តា​ញ​ខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ(GMS)ផងដែរ ។

បើតាម​ឯកឧត្តម​ លឹម ស៊ីដេនីន រដ្ឋ​លេខាធិការ​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​បាន​មាន​ប្រសាសន៍ថា ចាប់ពីដើម​ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើ​របានស្រួលជាងមុន ដោយគម្រោង​បាន​ស​​ម្រេ​ច​នូវការ​ក្រាល​ថ្ម​ និ​ងចាក់កៅស៊ូ​បានបណ្ដើរៗហើយ ហើយក៏បាន​រៀបចំសួន​ច្បារ​កណ្ដាល​ផ្លូវជា​បន្ត​ប​ន្ទា​ប់ ប៉ុន្តែខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង សូមអំពាវនាវដល់អ្នក​ប្រើប្រា​ស់​កំ​ណា​ត់​ផ្លូវ​ជា​តិ​លេ​ខ​៧​(​ស្គន់-កំ​ពង់ចាម)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បី​​ធា​នា​សុវ​ត្ថិ​ភា​​ព​ខ្លួន​ឯ​ង និងអ្នកដទៃ និងបើកបរ​ក្នុ​ង​ល្បឿ​ន​ស​មល្ម​ម​ដែ​ល​​ជា​ផ្នែ​ក​មួ​យ​ជួ​យ​កា​ត់​ប​ន្ថយ​​កា​រ​ហុ​យ​ធូលី​លើ​​បង​ប្អូ​ន​ប្រជាពលរដ្ឋនៅតាមដងផ្លូវ ។

ភ្នាក់ងារ​អចលនវត្ថុ​មួយ​រូប​ប្រចាំខេត្តកំពង់ចាម លោកស្រី ក្រី ម៉ាយ៉ាន​ បានលើកឡើងថា គម្រោងផ្លូវ​ជាតិ​លេខ​​៧ អាច​នឹង​ធ្វើឱ្យ​មានការទាក់ទាញ​ការ​វិនិយោគ​តាមបណ្ដោយផ្លូវជាតិនេះបន្ថែម ជាពិសេសគម្រោង​វិនិយោគ​លើ​រោងចក្រ និងឃ្លាំង​ស្តុកទំនិញ ។ ​តាមរយៈនេះដែរ ក៏នឹងជំរុញឱ្យ​តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវ​មួយ​នេះ​មានសន្ទុះ​មួយកម្រិត​ផងដែរ ប៉ុន្តែ​ស្រ​បនឹ​ងបច្ចុប្បន្ននេះ ​ស្ថានភាពអចលនទ្រព្យ​នៅមិនទាន់ប្រសើរទូទាំងប្រទេស ​ក៏ដូចជា​ស្ថានភាពសេដ្ឋកិច្ចពិភពលោក​នៅមិនទាន់​ប្រសើរ​នោះ ការ​ទិញលក់​ក៏ដូចជាការ​វិនិ​យោ​​គ​លើអចលនទ្រព្យ​តាមបណ្ដោយផ្លូវជាតិលេខ​៧ ក៏ដូចជា​កំពង់ចាមទាំង​មូល​នៅតែមិនទាន់​មានស​កម្ម​ភាព​កើនឡើង​ខ្លាំង​នៅឡើយទេ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *