ស្វែងយល់ពីប្រវត្តិរបស់កីឡាអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ ៖ កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាកីឡាដែលត្រូវបានដាក់បញ្ចូលគ្នាជាមួយនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ កីឡានេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយវាត្រូវបានធ្វើឡើងនៅរាល់២ឆ្នាំម្ដង ដូចកីឡាស៊ីហ្គេមដែរ។ កីឡាអាស៊ានប៉ារ៉ាហ្គេម គឺសំដៅលើការប្រកួតកីឡាជនពិការអាស៊ាន ដែលមានបញ្ចូលនូវវិញ្ញាសារខុសៗគ្នា និងមានការរៀបចំជាពិសេសសម្រាប់ជនពិការតែម្ដង។ សម្រាប់ឆ្នាំ២០២៣នេះ កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំទាំងកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងធ្វើឡើងក្រោយកីឡាស៊ីហ្គេមចំនួន២សប្ដាហ៍ ដោយគិត​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៣។ គិតត្រឹមថ្ងៃទី ២៨កុម្ភៈនេះ នៅសល់រយៈពេល ៦៥ថ្ងៃទៀត នឹងដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាស្ថាពរហើយ ។ ហើយបើគេរាប់ទៅដល់​ព្រឹត្តិការណ៍​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម គឺនៅសល់រយៈពេល ៩៤ថ្ងៃទៀត។

បើតាមឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ បានឱ្យដឹងថា កីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជានាពេលខាងមុខនឹងមាន១៣ប្រភេទកីឡា ក្នុងនោះមាន១ប្រភេទជាកីឡាដែលមិនមានមេដាយ (Demonstration sport)។ នៅក្នុងការប្រកួត នឹងមានការចូលរួមពីជនពិការផ្លូវកាយ និងជនពិការផ្លូវ​បញ្ញាក្នុងកម្រិតតិចតួច បើពិការជ្រៅពេកនឹងចូលទៅក្នុងប្រភេទអ្នកដែលលមានពិការភាពសតិ​បញ្ញាធ្ងន់ធ្ងរ គឺធ្ងន់ជាងអ្នកនៅក្នុងប៉ារ៉ាហ្គេម។

ក្នុងនោះផងដែរ ឯកឧត្តម វ៉ាត់​ ចំរើន បានលើកជាឧទាហរណ៍យ៉ាងដូច្នេះថា ៖

“ជាក់ស្ដែងក្នុងកីឡា​នេះ មានអ្នកងងិតភ្នែក អីចឹងបើទាត់បាល់ គឺបាល់នោះមានកណ្ដឹង ហើយគាត់ត្រូវប្រើត្រចៀកស្ដាប់ ដើម្បីទាត់”

គួរបញ្ជាក់ថា អត្តពលិកដែលចូលរួមប្រកួតក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម មានពិការភាពច្រើនប្រភេទ រាប់ចាប់ពីស្ពឹក ពិការខួរក្បាល ពិការភាពចល័ត ពិការភ្នែក រហូតដល់ពិការបញ្ញា។ ព្រឹត្តិការណ៍ ASEAN Para Games ស្ថិតនៅក្រោមបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាអាស៊ានប៉ារ៉ា (APSF) ដោយមានការត្រួតពិនិត្យដោយគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) និងគណៈកម្មាធិកា​រ​ប៉ារ៉ាឡាំពិកអាស៊ី៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច