ទំហំពាណិជ្ជកម្មកម្ពុជា – ថៃ ថយចុះខ្លាំង ខណៈកម្ពុជា​បង្កើនការ​នាំចូលទំនិញពី​សិង្ហបុរី និ​ងម៉ាឡេស៊ី

ភ្នំពេញ ៖ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជាក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៦នេះ ​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ ធ្លាក់​ចុះ​ប្រមាណ ៤២,៤ភាគរយ ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា។

ការធ្លាក់ចុះនៃការនាំចូលទំនិញពីប្រទេសថៃចូលមកកម្ពុជា បានចាប់ផ្ដើម​តាំងពីមានជម្លោះព្រំដែន​រវាងប្រទេសទាំងពីរ រហូតដល់​ផ្ទុះសង្គ្រាមប្រដាប់អាវុធ​ដាក់គ្នា​ចំនួន​២លើក​ ដែលធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុងប្រទេសនិងក្រៅប្រទេស ប្តេជ្ញាធ្វើពហិការឈប់ប្រើប្រាស់​ទំនិញរបស់ថៃ ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា៖ ក្រោយកម្ពុជាកាត់បន្ថយការនាំចូលទំនិញពីថៃ បច្ចុប្បន្ននេះទំនិញដែលមានក្នុងទីផ្សារសម្រាប់បំពេញតម្រូវក្នុងស្រុកគឺភាគច្រើនជាផលិតផលរបស់ខ្មែរ និងមួយចំនួនទៀតនាំចូលពីវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសក្នុងតំបន់ផ្សេងទៀត។

ឯកឧត្តមបានបន្តលើកឡើងថា៖ ប្រេង និងឧស្ម័ន ត្រូវបាននាំមកពីវៀតណាម និងសិង្ហបុរី បន្ទាប់ពីឈប់នាំចូលពីថៃ រីឯគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងទៀត បាននាំចូលពីបណ្តាប្រទេសក្នុងតំបន់ ដូចជា​ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម។

ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ក្រោយមានបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជាបន្តនាំចូលទំនិញមួយចំនួនពីប្រទេសថៃ ប៉ុន្តែចំពោះតែទំនិញណាដែលចាំបាច់បំផុត និងជាតម្រូវការសម្រាប់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្មប៉ុណ្ណោះ ដូចជាគ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត សម្រាប់ដំណើរការផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា។ ចំណែកផលិតផលប្រើប្រាស់ ឬចំណីអាហារ បន្លែ ផ្លែឈើ សាច់ ប្រេងឥន្ធនៈ ដែលធ្លាប់នាំចូលពីថៃនាពេលកន្លងមកនោះ កម្ពុជាបានបិទការនាំចូលចាប់តាំងពីប្រទេសថៃបានបិទច្រកព្រំដែនដោយឯកតោភាគីមកម្ល៉េះ» ។

អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ឌុច ដារិន្ទ បានគូសបញ្ជាក់ថា ការនាំចូលទំនិញពីសិង្ហបុរីមកកម្ពុជា មានកំណើនយ៉ាងគំហុកនៅមួយរយៈពេលចុងក្រោយនេះ គឺត្រូវបានជំរុញដោយកំណើនខ្ពស់នៃការនាំចូលប្រេងឥន្ទនៈ និងវត្ថុធាតុដើមមួយចំនួន ដែលគាំទ្រដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងជាសញ្ញានៃការពង្រីកសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ចំពោះអនាគតនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ អ្នកជំនាញរូបនេះជឿជាក់ថា នឹងបន្តមានកំណើនវិជ្ជមានបន្ថែមទៀត ដ្បិតប្រទេសទាំងពីរស្ថិតក្រោមកិច្ចព្រមព្រៀង RCEP រួមគ្នា ដែលផ្តល់ភាពអនុគ្រោះពាណិជ្ជរវាងគ្នាទៅវិញទៅមក ក្នុងនោះទំនិញកម្ពុជាដែលមានសក្តានុពលខ្ពស់ក្នុងការនាំចេញទៅកាន់សិង្ហបុរី មានដូចជា អង្ករ កសិកម្មកែច្នៃ ផលិត​ផលកាត់ដេរ និងគ្រឿងបង្គុំអេឡិចត្រូនិក​ជាដើម ខណៈការផ្គត់ផ្គង់ពីសិង្ហបុរី មកកម្ពុជាវិញ មានដូចជាវត្ថុធាតុដើម បច្ចេកវិទ្យា និងសេវាហិរញ្ញវត្ថុជាដើម។

គួរជម្រាបថា ៖ ចាប់តាំងពី​មានជម្លោះព្រំដែនជាមួយប្រទេស​ថៃ​ ហើយ​ឈានដល់​ការបិទព្រំដែនគោកជាឯកតោភាគីពីប្រទេសថៃ កម្ពុជា​បាន​បង្វែរ​ការ​នាំចូលទំនិញពីប្រទេស​សិង្ហបុរី និងម៉ាឡេស៊ី ធ្វើឱ្យ​កំណើន​នៃកា​រនាំចូល​ទំនិញពីប្រទេសទាំងពីរ​នេះ​មានអត្រា​កំណើន​ខ្ពស់ ជាក់ស្ដែង ក្នុង​រយៈពេល៣ខែ​ដើមឆ្នាំ២០២៦នេះ កំណើន​នៃការនាំចូលទំនិញពីសិង្ហបុរីកើនឡើងដល់ ២០៥,៩% ខណៈការនាំ​ចូលពីប្រទេស​ម៉ាឡេស៊ី​មានកំណើន ​៤៩,៦% ។ នេះបើតាម​ស្ថិតិ​របស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករ​កម្ពុជា ។

យោងតាមរបាយការណ៍ដដែលនេះ​បានបង្ហាញថា ទំហំទឹកប្រាក់នៃការ​នាំចូលទំនិញពីសិង្ហបុរី​បានកើនឡើងពី ១៧៥លានដុល្លារអាម៉េរិក​ នៅត្រីមាស​ទី១​ ឆ្នាំ២០២៥ ដល់ ៥៣៧លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី១ ​ឆ្នាំ២០២៦នេះ ខណៈការនាំចូលពី​ទំនិញពីប្រទេស​ម៉ាឡេស៊ី ក៏បានកើនឡើងពី ​២១២លានដុល្លារអាម៉េរិក​ក្នុងត្រីមាស​ទី១ឆ្នាំ២០២៥ ដល់ ៣១៧លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី១ឆ្នាំ២០២៦នេះ ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់​​ AMS Economy ថា៖ ការលើកកម្ពស់ផលិតផលក្នុងស្រុក និងការប្រើប្រាស់ក្នុងស្រុកក្នុងស្មារតីជាតិនិយមនេះ វាជាផលល្អមួយសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់យើងដែលកំពុងផលិត។​

អ្នកឧកញ៉ា បានលើកឡើងថា៖

«តាំងពីយើងបិទព្រំដែនមក អាហ្នឹងគឺឱកាសដើម្បីលើកកម្ពស់ និងជំរុញការផលិតសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកហ្នឹងឯង។​ ដូច្នេះ ស្នើសុំអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ក៏ដូចជាការជួញដូរជាប្រាក់រៀលក្នុងស្រុករបស់យើងហ្នឹង»។

អ្នកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្តលើកឡើងថា៖ កន្លងមកនៅតាមតំបន់ព្រំដែនដែលប្រើប្រាស់ប្រាក់ថៃ ឥឡូវប្រែមកប្រើប្រាស់ប្រាក់រៀលវិញ ដូច្នេះវាមិនត្រឹមតែជួយលើកតម្កើងផលិតផលម្ហូបអាហារ និងរបស់ប្រើប្រាស់នោះទេ សូម្បីតែរូបិយវត្ថុរបស់ជាតិ ក៏ត្រូវបានលើកតម្កើង និងជំរុញការប្រើប្រាស់ក្នុងស្រុកផងដែរ។ ការគាំទ្រផលិតផលក្នុងស្រុកមិនត្រឹមតែជាការជំនួសផលិតផលថៃនោះទេ ប៉ុន្តែថែមទាំងជំនួសផលិតផលដែលនាំចូលភាគច្រើនពីបណ្តាប្រទេសផ្សេងៗ ។ ខ្មែរត្រូវនាំគ្នាលើកទឹកចិត្តគ្នា ដើម្បីប្រើផលិតផលក្នុងស្រុកឱ្យបានកាន់តែផុសផុល។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាស ធុន​តូច និងមធ្យម កម្ពុជា (FASMEC) បានលើកឡើងនៅក្នុងពិព័រណ៍ផលិតផលខ្មែរ និងម៉ាកសញ្ញាខ្មែរនាពេលថ្មីៗនេះថា៖

«កាលពីមិនទាន់មានបញ្ហាព្រំដែនកម្ពុជា-ថៃ ផលិតផលខ្មែរមានចំណែកនៅលើទីផ្សារត្រឹមតែប្រមាន២ភាគរយប៉ុណ្ណោះ ប៉ុន្តែក្រោយមានចលនាធ្វើពហិកាមិនប្រើផលិត​ផលថៃចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក បានធ្វើឱ្យសន្ទុះនៃការគាំទ្រមកលើផលិតក្នុងស្រុកកើនឡើងយ៉ាងខ្លាំងរហូតអាចកាន់កាប់បានចំណែកទីផ្សារប្រមាណជាង ៣០ភាគរយ​​»។

លោកឧកញ៉ាបានបន្តថា ៖ បច្ចុប្បន្ននេះ បងប្អូនប្រជាជនខ្មែរភាគច្រើនបានងាកមកគាំទ្រផលិតផលខ្មែរច្រើន ខណៈដែលអ្នកផលិតក៏ខិតខំបង្កើនការផលិតដូចគ្នា​។ ជាក់ស្ដែង ផលិតផលដែលកំពុងចរាចរនៅលើទីផ្សារគឺមានរាប់រយ​ និងឈានជិតដល់ពាន់ប្រភេទ ទាំងប្រភេទផលិតផលសម្រាប់​ប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសផលិតផលក្នុងឧស្សាហកម្មចំណីអាហារដែលជាមុខទំនិញអាទិភាព៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការចុះបញ្ជីរថយន្តអគ្គិសនីថ្មីៗ (BEV) នៅសហភាពអឺរ៉ុបក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើងខ្ពស់ខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/04/2026

ការចុះបញ្ជីរថយន្តអគ្គិសនីថ្មីៗ (BEV) នៅក្នុងទីផ្សារអឺរ៉ុបសំខាន់ៗចំនួន ១៥ កើនឡើង ២៩,៤ ភាគរយ ឬ ៥៦០ ០០០ គ្រឿងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។

រយៈពេល​១ឆ្នាំ​ ខេត្តក្រចេះទទួល​បានសំណើ​សុំ​វិនិយោគចំនួន​១៦គម្រោង​ដែលមានទុន​ប្រមាណជាង​១ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/04/2026

ក្នុងរយៈពេល១ឆ្នាំ ខេត្តក្រចេះ ដែលជាខេត្តមួយក្នុងតំបន់ភូមិភាគឦសាន​ បានទទួល​សំណើ​សុំវិនិយោគ​ចំនួន១៦គម្រោង​ដែលមានទុនសរុបជាង ​១,២ពាន់​លានដុល្លារ​

អ្នកសេដ្ឋកិច្ច ៖ យ៉ាងហោចណាស់ទឹកប្រាក់ជាង ៦០០លានដុល្លារបានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចនាអំឡុងបុណ្យចូលឆ្នាំខ្មែរ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/04/2026

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា យ៉ាងហោចណាស់មានថវិកាសរុបប្រមាណជាង ៦០០លានដុល្លារអាម៉េរិក ត្រូវបានចាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ចសង្គម អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ នៃឆ្នាំ២០២៦

ទំហំពាណិជ្ជកម្មកម្ពុជា – ថៃ ថយចុះខ្លាំង ខណៈកម្ពុជា​បង្កើនការ​នាំចូលទំនិញពី​សិង្ហបុរី និ​ងម៉ាឡេស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/04/2026

ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជាក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៦នេះ ​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​

IMF៖ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៤% នៅក្នុងឆ្នាំ​ ២០២៦​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/04/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរក្សាការព្យាករណ៍របស់ខ្លួន អំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងអត្រា៤ ភាគរយ នៅឆ្នាំ២០២៦ ទោះជាមានវិបត្តិសេដ្ឋកិច្ចសកល រួមទាំងការឡើងថ្លៃនៃតម្លៃថាមពលក៍ដោយ

ភាពតានតឹងនៅមជ្ឈិមបូព៌ា បន្តរុញឱ្យតម្លៃប្រេងឡើងថ្លៃ និងផ្សារហ៊ុនធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/04/2026

តម្លៃប្រេងឡើងថ្លៃ និងទីផ្សារភាគហ៊ុនបានធ្លាក់ចុះ ដោយសារការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ាបន្តរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz

ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា ក្រោយជាង២ទសវត្សរ៍​​ ពេលនេះបង្កើតម៉ាកភីហ្សារបស់ខ្លួន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/04/2026

គ្រប់អាជីវកម្ម ម្ហូបអាហារនិងភេសជ្ជៈ​ របស់ ក្រុមហ៊ុន អ៊ីអេហ្វជី (អិចប្រេស ហ្វូដគ្រុប) (EFG Cambodia) បន្តរីកចម្រើនទៅមុខ។ ពេលនេះ អ្វីថ្មីនឹងលេចឡើងនាពេលឆាប់ៗនេះ។

គ្រួសារមួយ​នៅមណ្ឌលគិរី​ បើ​ក​អាហារ​ដ្ឋានលក់​ម្ហូបប្រចាំ​តំបន់​ ផ្សព្វផ្សាយទេសចរណ៍ និង​រកប្រាក់​បើក​សាលាបង្រៀន​ភាសា​ដល់កុមារ​ក្នុងភូមិ​

ជំនួញ, ព្រឹត្តិការណ៍

• 20/04/2026

គ្រួសារ​មួយ​រស់​នៅភូមិពូរតាំង សង្កាត់​រមនា​ ក្រុង​សែនមនោរម្យ​ ខេត្តមណ្ឌលគិរី បានបើក​អាហារដ្ឋាន លក់​ម្ហូបអាហារប្រចាំតំបន់​ភូមិភាគឦសាន បានជួយផ្សព្វផ្សាយទេសចរណ៍ និងជាពិសេស​យក​ចំណូល

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *