ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

បរទេស ៖ កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត ប៉ុន្តែបែរជារងសម្ពាធពីអន្តរជាតិទៅវិញជុំបញ្ហាលើសសមត្ថភាពផលិត។

ផ្អែកតាមសេចក្ដីរាយការណ៍ពី The Business Times បានឱ្យដឹងថា ការនាំចេញរបស់ចិនកាលពីអំឡុងខែឧសភា កន្លងទៅនេះ មានការកើនឡើង ១៩,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០២៥ និងកើនឡើងពី ១៤,១ ភាគរយធៀបទៅនឹងខែមេសា ខណៈអត្រាកើនឡើងក្នុងល្បឿនលឿននេះបានលើសពីការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចប្រមាណ ១៥ ភាគរយ។ កំណើននៃការនាំចេញទាំងនេះត្រូវបានជំរុញដោយការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ជាសកល ដែលធ្វើឲ្យមានតម្រូវការដ៏ច្រើនទៅលើបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត បើទោះបីជាកំពុងមានសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ។

ប្រភពដដែលបានបង្ហាញថា ការនាំចេញឧបករណ៍ដែលដំណើរការទិន្នន័យដោយស្វ័យប្រវត្តិ (កុំព្យូទ័រ, ស៊ែវើរផ្ទុកទិន្នន័យ, និងឧបករណ៍បច្ចេកវិទ្យាសម្រាប់គាំទ្រប្រព័ន្ធទិន្នន័យធំៗ) បានហក់ឡើងខ្ពស់រហូតដល់ ៦៦.១ ភាគរយ ខណៈដែលផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់កើនឡើង ៥០,៩ ភាគរយ ហើយការនាំចេញរថយន្តកើនឡើង ៣៩ ភាគរយ។

លោក Xing Zhaopeng អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់របស់ធនាគារ ANZ បានលើកឡើងថា ការឡើងថ្លៃនៃតម្លៃបន្ទះឈីបបន្តគាំទ្រដល់ទំហំនៃតម្លៃនាំចេញកើនឡើង ដោយត្រឹមតែរយៈពេល ១ខែប៉ុណ្ណោះ តម្លៃឈីបបានឡើងថ្លៃរហូតដល់ប្រមាណ ២០ ភាគរយ ស្របពេលដែលតម្រូវការកំពុងកើនឡើងយ៉ាងខ្លាំងក្លារហូត ១១១ ភាគរយនៅក្នុងខែឧសភា បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

យ៉ាងណាមិញ អ្នកសេដ្ឋកិច្ចចិនបានព្រមានថា ភាពរីកចម្រើនលើការនាំចេញលើសការរំពឹងទុកនៅក្នុងត្រីមាសទី១ អាចនឹងធ្លាក់ចុះនៅត្រីមាសបន្ទាប់ ដោយសារតម្រូវការក្នុងស្រុកចុះខ្សោយ។ ជាលទ្ធផល រដ្ឋាភិបាលទីក្រុងប៉េកាំង និងធនាគារកណ្តាលចិន អាចនឹងត្រៀមបញ្ចេញវិធានការគាំទ្រផ្នែកគោលនយោបាយបន្ថែមទៀតដើម្បីអាចទប់ស្ថានការណ៍អវិជ្ជមានលើសេដ្ឋកិច្ចរបស់ខ្លួន។

ងាកទៅកាន់ទីក្រុងប៉េកាំង កំពុងស្ថិតនៅក្រោមសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង ជុំវិញការពង្រឹងលើការប្រើប្រាស់ក្នុងស្រុក ដោយពួកគេរិះគន់ និងព្រមានថា ការពឹងផ្អែកខ្លាំងរបស់ចិនលើការនាំចូលវត្ថុធាតុដើម និងពាក់កណ្តាលសម្រេចយកមកកែច្នៃ រួចនាំចេញ កំពុងធ្វើឲ្យខូចទ្រង់ទ្រាយពាណិជ្ជកម្មសកល និងរុញប្រទេសសេដ្ឋកិច្ចកំពុងចម្រើនផ្សេងទៀតឱ្យធ្លាក់ចេញពីខ្សែចង្វាក់ផលិតកម្មដែលមានតម្លៃខ្ពស់។

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) បានលើកឡើងនៅក្នុងរបាយការណ៍មួយថា ជិត ៦០ ភាគរយនៃចំណែកទីផ្សារពិភពលោកដែលក្រុមហ៊ុនចិនដណ្តើមបាន គឺដោយសារការឧបត្ថម្ភធនពីរដ្ឋាភិបាលដែលធ្វើឲ្យទំនិញចិនមានតម្លៃថោក។ ស្របពេលជាមួយគ្នានេះ របាយការណ៍ថ្មីមួយរបស់ធនាគារកណ្តាលអាម៉េរិក (Federal Reserve) ក៏បានរកឃើញដែរថា អតិរេកពាណិជ្ជកម្មរបស់ចិន (ការនាំចេញច្រើនជាងការនាំចូល) បានហក់ឡើងខ្ពស់ជាងកម្រិតកំពូលដែលជប៉ុន និងអាល្លឺម៉ង់ធ្លាប់បានឈានដល់កាលពីចុងសតវត្សរ៍ទី២០ ទៅទៀត ហើយវាគ្មានសញ្ញាថានឹងថយចុះនោះទេ។ នេះបញ្ជាក់ថា បញ្ហាលើសសមត្ថភាពផលិតក្នុងវិស័យឧស្សាហកម្មរបស់ចិននឹងបន្តកែប្រែទម្រង់វិស័យផលិតកម្មសកលលោកក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ។ ​ការសម្រុកផលិតទំនិញយ៉ាងគំហុករបស់រោងចក្រចិនរហូតដល់ជន់ជោរពេញទីផ្សារពិភពលោកបែបនេះ អាចនឹងបង្កហានិភ័យធ្វើឱ្យរោងចក្រនៅក្នុងប្រទេសដទៃទៀតដួលរលំ ព្រោះមិនអាចប្រជែងតម្លៃជាមួយទំនិញចិនបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *