បរទេស៖តម្លៃប្រេងឆៅបានឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលបន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក បានបើកការវាយប្រហារសាជាថ្មីទៅលើនាវាដឹកប្រេងទៅវិញទៅមកយ៉ាងខ្លាំងក្លាមិនធ្លាប់មាន។
នៅព្រឹកថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ តម្លៃប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ៣,៤ ភាគរយ ពោល គឺកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល។ ការឡើងថ្លៃនៃតម្លៃប្រេងឆៅទាំងនេះ ដោយសារអុីរ៉ង់ និងអាម៉េរិក បានវាយប្រហារទៅលើនាវាដឹកប្រេងទៅវិញទៅមកក្នុងកម្រិតដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានចាប់តាំងពីភ្លើងសង្គ្រាមបានផ្ទុះឡើង ដែលធ្វើឲ្យក្ដីរំពឹងលើកិច្ចព្រមព្រៀងសន្តិភាពធ្លាក់ចុះខ្លាំង និងបង្កើនទៅជាក្ដីព្រួយបារម្ភពីការខ្វះខាតថាមពលលើសដើម។ កាលពីថ្ងៃពុធកន្លងទៅនេះ អុីរ៉ង់ បានបញ្ជាក់ថា បានវាយប្រហារនាវាចំនួន ១០ គ្រឿង នៅក្បែរច្រកសមុទ្រ Hormuz ខណៈដែលអាម៉េរិក បានបាញ់ពន្លិចនាវាដឹកប្រេងរបស់អុីរ៉ង់ចំនួន ៥ គ្រឿង។ នេះគឺជាការកើនឡើងនូវភាពតានតឹងយ៉ាងខ្លាំងក្លានៅក្នុងសង្គ្រាមដែលមានរយៈពេល ៦ ខែមកនេះ។ បច្ចុប្បន្ននេះ ការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz បានធ្លាក់ចុះមកក្រោម ២ លានបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយសារតែការវាយប្រហារលើនាវាពាណិជ្ជកម្ម និងនាវាដឹកប្រេងតែងកើតមានជាបន្តបន្ទាប់។
លោក Hamad Hussain អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ក្រុមហ៊ុន Capital Economics បានលើកឡើងថា ហានិភ័យដ៏សំខាន់នោះគឺនៅត្រង់ថា តើការវាយប្រហារថ្មីៗទៅលើនាវាដឹកប្រេងនឹងនាំឱ្យមានការថយចុះនៃសកម្មភាពផ្ទេរប្រេងពីនាវាមួយទៅនាវាមួយទៀតនៅក្នុងឈូងសមុទ្រអូម៉ង់ ឬយ៉ាងណា? សកម្មភាពនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ប្រេងទៅកាន់ទីផ្សារពិភពលោក និងជួយទប់តម្លៃប្រេងកុំឱ្យឡើងថ្លៃល់កម្រិតខ្ពស់។ យ៉ាងណាមិញ ក្រៅពីសង្គ្រាមអាម៉េរិក និងអុីរ៉ង់ ការវាយប្រហាររបស់ក្រុមយេម៉ែន Houthi ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីតនៅសប្តាហ៍នេះ បង្កឱ្យមានអគ្គីភ័យឆេះរោងចក្រ និងកន្លែងផលិតប្រេងផងដែរ។ ជាលទ្ធផល វាបានបង្កើនកម្រិតហានិភ័យឱ្យកាន់តែធំឡើង ដោយសារការវាយប្រហារនេះបានគំរាមកំហែងដល់ការដឹកជញ្ជូនប្រេងឆៅតាមរយៈសមុទ្រក្រហម ដែលជាផ្លូវជំនួសច្រកសមុទ្រ Hormuz ដ៏សំខាន់មួយផងដែរ។
លោកស្រី Daniela Hathorn អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន Capital.com បានលើកឡើងថា ការវាយប្រហាររបស់ក្រុម Houthi ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត មិនត្រឹមតែបង្កជាក្តីបារម្ភពីផលប៉ះពាល់ដល់ការផ្គត់ផ្គង់ពីអុីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដឹកជញ្ជូនជំនួសផ្សេងទៀត ដែលធ្លាប់បានជួយសម្រួលដល់ការដឹកជញ្ជូនប្រេងឆៅចេញពីតំបន់ឈូងសមុទ្រផងដែរ៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content