អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

បរទេស ៖ ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់ ខណៈអ្នកជំនាញបានព្យាករណ៍ពីជម្រើសមួយចំនួនដែលអាចនឹងដាក់ទៅលើសេដ្ឋកិច្ចអ៊ីរ៉ង់។

កាលពីថ្ងៃសុក្រ ចុងសប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ពស់ទៅលើការវាយប្រហារសេដ្ឋកិច្ចអ៊ីរ៉ង់ឱ្យធ្ងន់ធ្ងរ ខណៈដែលរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានប្រកាសថា វ៉ាស៊ីនតោន នឹងដាក់ចេញនូវវិធានការប្រឆាំងនឹងក្រុងតេអេរ៉ង់ ឲ្យបានយ៉ាងឆាប់រហ័សបំផុតនៅសប្តាហ៍នេះ។

គួរកត់សម្គាល់ដែរថា ទាំងអាម៉េរិក អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប បានអនុវត្តការដាក់ទណ្ឌកម្មលើការហាមឃាត់ពាណិជ្ជកម្ម និងការបង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៧០ មកម្ល៉េះ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ ការរំលោភសិទ្ធិមនុស្ស និងការគាំទ្រក្រុមប្រដាប់អាវុធ។ ដោយឡែក ចាប់តាំងពីផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ានាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មក វ៉ាស៊ីនតោនបានបន្ថែមទណ្ឌកម្មលើផ្នែកនាវាចរណ៍ ថាមពល និងហិរញ្ញវត្ថុ ព្រមទាំងបានធ្វើសកម្មភាពបិទផ្លូវទឹកទៀតផង។ ការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស (OFAC) របស់ក្រសួងរតនាគារអាមេរិក បានបង្ហាញថា អាម៉េរិក បានដាក់ទណ្ឌកម្មលើបុគ្គលដែលមានឥទ្ធិពល រួមទាំងនាវា និងយន្តហោះសរុបជាង ១ ០០០ ករណី ចាប់តាំងពីលោក ត្រាំ បានចូលកាន់តំណែងជាលើកទីពីរ។ វិធានការនាពេលថ្មីៗនេះបានកំណត់គោលដៅលើក្រុមនាវាដឹកប្រេងសម្ងាត់របស់អ៊ីរ៉ង់ ក្រុមហ៊ុនធានារ៉ាប់រងនាវាចរណ៍ បុគ្គល និងអង្គភាពដែលជួយសម្រួលដល់ការទិញអាវុធរបស់អ៊ីរ៉ង់ និងទីផ្សារប្តូរប្រាក់ឌីជីថល​ ឬ គ្រីបតូ ពាក់ព័ន្ធនឹងអ៊ីរ៉ង់ប្រមាណជា ៥០០ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ អ្នកជំនាញបានព្យាករណ៍ថា រដ្ឋបាល លោក ត្រាំ អាចពិចារណាសាកល្បងជម្រើសថ្មីបន្ថែមផ្សេងទៀតចំនួន ៥ សម្រាប់បន្ថែមសម្ពាធលើអ៊ីរ៉ង់ រួមដូចជា ៖

១. ការដាក់ទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងឯករាជ្យរបស់ចិន៖ ចិនទិញប្រេងជាង ៨០ ភាគរយពីអ៊ីរ៉ង់ ហើយរោងចក្រតូចៗទាំងនោះជាអ្នកស្រូបយកប្រេងច្រើនជាងគេ ដោយពួកគេអាចប្រឈមនឹងទណ្ឌកម្មបន្ទាប់បន្សំពីអាម៉េរិក។

២. ទណ្ឌកម្មលើធនាគារចិន៖ អាម៉េរិកអាចពិចារណាដាក់ទណ្ឌកម្មលើធនាគារធំៗរបស់ចិន ប្រសិនបើមានការផ្ទេរប្រាក់ពាក់ព័ន្ធនឹងប្រេងអ៊ីរ៉ង់ បើទោះជាអាចប្រឈមនឹងការសងសឹកពីក្រុងប៉េកាំងក៏ដោយ។

៣. វិធានការដេញតាមចាប់ចន្លោះប្រហោង៖ អាម៉េរិកអាចបន្តដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនដែលជួយអ៊ីរ៉ង់គេចពីទណ្ឌកម្ម ព្រមទាំងការរឹតបន្តឹងលើផ្នែកអាកាសចរណ៍ និងបន្ថែមលើការបិទផ្លូវទឹកនៅច្រកសមុទ្រ Hormuz។

៤. ការបិទផ្លូវគោក៖ អាម៉េរិកអាចពិភាក្សាអំពីលទ្ធភាពសហការជាមួយប្រទេសជិតខាងរបស់អ៊ីរ៉ង់ដូចជា អ៊ីរ៉ាក់ តួកគី ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន តួកមេនីស្ថាន អាស៊ែបៃសង់ និង អាមេនី ដើម្បីរារាំងការនាំចូលទំនិញតាមផ្លូវគោក។

៥. ការដំឡើងពន្ធបន្ថែម៖ អាម៉េរិកអាចប្រកាសគំរាមដំឡើងពន្ធលើទំនិញមកពីប្រទេសណាដែលបន្តធ្វើពាណិជ្ជកម្ម ឬជួយជ្រោមជ្រែងផ្នែកអាវុធដល់អ៊ីរ៉ង់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន

ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​រុស្ស៊ី​ ​GAZ​ ​Group​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គ្រោង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ ​និង​គ្រឿង​បន្លាស់​យានយន្ត ​ខណៈ​ក្រុមហ៊ុន​មើលឃើញ​កំណើន​តម្រូវការ​រថយន្ត​នៅ​កម្ពុជា​ ​និង​សក្តានុពល​សម្រាប់​ការ​ផលិត​នៅ​ទីនេះ​

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

Leave a Reply

Your email address will not be published.Required fields are marked *