ម៉ាឡេស៊ី អាចរកចំណូលបានចន្លោះពី ២៦៩ ទៅ ៣១៨ លានដុល្លារ ពីការរៀបចំប្រណាំងឡាន F1

បរទេស៖ ការវិលត្រឡប់មកវិញនូវព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 (F1) នៅទីលាន Sepang ក្រោយការលុបចោលជិត ១០ ឆ្នាំនោះ ម៉ាឡេស៊ី រំពឹងថានឹងអាចរកចំណូលចូលសេដ្ឋកិច្ចបានចន្លោះពី ១,១ ពាន់លាន ទៅ ១,៣ ពាន់លានរីងហ្គីត  (ប្រហែល ២៦៩ លាន ទៅ ៣១៨ លានដុល្លារ) នេះបើយោងតាមសេចក្ដីរាយការណ៍ពី New Strait Times។

អ្នកតាមដានក្នុងវិស័យប្រណាំងរថយន្តលំដាប់ពិភពលោកបានលើកឡើងថា ព្រឹត្តិការណ៍នេះអាចជួយស្តារឡើងវិញនូវវិស័យទេសចរណ៍ និងអាជីវកម្មដែលផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចម៉ាឡេស៊ី។ ការប្រណាំងឡាន F1 នៅម៉ាឡេស៊ីនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២-៤ ខែតុលាខាងមុខនេះ ក្រោមឈ្មោះ Bahrain Grand Prix ដោយសារការប្រណាំងនៅប្រទេសបារ៉ែនត្រូវបានលុបចោលក្រោយភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

ធនាគារវិនិយោគហុងលីអុង (HLIB) បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចម៉ាឡេស៊ីអាចរកចំណូលពីព្រឹត្តិការណ៍នេះបានចន្លោះពី ១,១ ពាន់លាន ទៅ ១,៣ ពាន់លានរីងហ្គីត ឬប្រហែល ២៦៩ លាន ទៅ ៣១៨ លានដុល្លារ ដែលជំរុញឡើងតាមរយៈការចំណាយរបស់អ្នកទស្សនា និងទេសចរអន្តរជាតិ។​ ភ្ញៀវទេសចរដែលមកទស្សនាការប្រណាំង F1 នឹងចំណាយប្រាក់ជាមធ្យម ៨.៨៧៩ រីងហ្គីត (ជិត ២ ២០០ ដុល្លារ) ក្នុងម្នាក់ ដែលនេះឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុដ៏ធូរធាររបស់ក្រុមអ្នកគាំទ្រកីឡានេះមកពីជុំវិញពិភពលោក ខណៈដែលម៉ាឡេស៊ី មិនទទួលចំណាយថវិកាខ្លួនឯងទាំងស្រុងសម្រាប់រៀបចំការប្រណាំង F1 ដូចអតីតកាលនោះទេ។

លោកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Anwar Ibrahim បានលើកឡើងថា ប្រទេសបារ៉ែន ជាអ្នកទទួលរ៉ាប់រងលើថ្លៃចុះឈ្មោះ និងថ្លៃរៀបចំកម្មវិធីចន្លោះពី ៧០ លានទៅ ៨០ លានដុល្លារ ខណៈដែលម៉ាឡេស៊ីចំណាយប្រហែលជិត ១០ លានដុល្លារប៉ុណ្ណោះសម្រាប់ជួសជុលផ្លូវឱ្យស្របតាមស្តង់ដាររបស់ F1 ។ ក្រោមការរៀបចំនេះ បារ៉ែន នឹងទទួលបានប្រាក់ចំណូលទាំងអស់ពីការលក់សំបុត្រ ខណៈដែលម៉ាឡេស៊ីនឹងទទួលបានផលប្រយោជន៍ពីការចំណាយរបស់ភ្ញៀវទេសចរ ដូចជា ការចំណាយលើសណ្ឋាគារ, អាហារ និងភេសជ្ជៈ, សេវាកម្មដឹកជញ្ជូន, ការទិញទំនិញ, និងដំណើរកម្សាន្តជាដើម។ ម៉ាឡេស៊ី មានទំនាក់ទំនងពាណិជ្ជកម្ម និងបច្ចេកវិទ្យាយ៉ាងស៊ីជម្រៅជាមួយ F1 រួចជាស្រេចតាមរយៈក្រុមហ៊ុនប្រេងរដ្ឋ Petronas ដែលជាដៃគូជាមួយក្រុមប្រណាំង Mercedes-AMG Formula 1។ ទំនាក់ទំនងនេះផ្តោតសំខាន់កាន់តែខ្លាំងឡើងលើបច្ចេកវិទ្យា ការស្រាវជ្រាវ និងការអភិវឌ្ឍប្រេងឥន្ធនៈដែលមាននិរន្តរភាពជាងមុន។ លើសពីនេះ ម៉ាឡេស៊ី ទទួលបាននូវកេរ្តិ៍ឈ្មោះសម្រាប់សមត្ថភាពផ្នែកវិស្វកម្ម ឧស្សាហកម្មកែច្នៃយានយន្ត និងបច្ចេកវិទ្យា។

គួរឲ្យបញ្ជាក់ដែរថា ម៉ាឡេស៊ីចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះ F1 ដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ ២០១៧ ដោយរៀបចំឡើងនៅលើទីលាន Sepang។ ក្នុងរយៈពេលមួយទសវត្សរ៍ដំបូង ព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកតាមដានវិស័យ F1 និងភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ ព្រមទាំងជួយផ្សព្វផ្សាយឈ្មោះម៉ាឡេស៊ី នៅលើឆាកអន្តរជាតិយ៉ាងខ្លាំងក្លា ដោយមានក្រុមហ៊ុនប្រេងរដ្ឋ Petronas ជាអ្នកឧបត្ថម្ភធំ។ យ៉ាងណាក៏ដោយ បើទោះបីជាធ្លាប់ទទួលបានជោគជ័យក្នុងវិស័យនេះក៏ដោយ ប៉ុន្តែម៉ាឡេស៊ីបានសម្រេចចិត្តឈប់រៀបចំការប្រណាំង F1 បន្ទាប់ពីឆ្នាំ២០១៧ ដោយសារកត្តាចម្បងៗមួយចំនួនដូចជា៖ ថ្លៃសិទ្ធិរៀបចំឡើងថ្លៃពី ៥ ភាគរយទៅ ១០ ភាគរយជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យការចំណាយផ្នែកហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ, ការធ្លាក់ចុះនៃចំនួនអ្នកទស្សនា និងចំណូលពីការលក់សំបុត្រ, និងការប្រកួតប្រជែងខ្លាំងពីសិង្ហបុរី។ ចាប់តាំងសិង្ហបុរីក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ F1 នៅឆ្នាំ២០០៨ មក ប្រជាប្រិយភាពរបស់ទីលានម៉ាឡេស៊ី Sepang បានថយចុះ។ លើសពីនេះ ការប្រែប្រួលនៃចំណូលចិត្តរបស់ពលរដ្ឋក្នុងស្រុក ភាគច្រើនងាកទៅរកការប្រណាំងម៉ូតូ MotoGP ច្រើនជាងការប្រណាំងឡាន F1។  ហេតុផលទាំងនេះហើយ ទើបធ្វើឱ្យរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចចិត្តថា មិនបន្តកិច្ចសន្យាទៀតនោះទេ ព្រោះការចំណាយថ្លៃពេក និងទទួលបានចំណូលទាប៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម៉ាឡេស៊ី អាចរកចំណូលបានចន្លោះពី ២៦៩ ទៅ ៣១៨ លានដុល្លារ ពីការរៀបចំប្រណាំងឡាន F1

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/09/2026

បរទេស៖ ការវិលត្រឡប់មកវិញនូវព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 (F1) នៅទីលាន Sepang ក្រោយការលុបចោលជិត ១០ ឆ្នាំនោះ ម៉ាឡេស៊ី រំពឹងថានឹងអាចរកចំណូលចូលសេដ្ឋកិច្ចបានចន្លោះពី ១,១ ពាន់លាន ទៅ ១,៣ ពាន់លានរីងហ្គីត  (ប្រហែល ២៦៩ លាន

ក្រសួងរៀបចំដែនដី បន្តដោះស្រាយបញ្ហា និងឈានដល់ការចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរីចំនួន ៨គម្រោង ស្មើ ១ ៣១២ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តយកចិត្តដាក់ប្រឹងប្រែងក្នុងការដោះស្រាយវិវាទ និងបញ្ហា ជូនដល់បងប្អូនដែលជាអតិថិជនទិញគម្រោងលំនៅឋាននៅក្នុងបុរីមួយចំនួន ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។ ជាក់ស្ដែង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីជួបជុំ សំណេះសំណាល

ចិន បង្ហាញបច្ចេកវិទ្យា និងប្រព័ន្ធធ្វើការដោយ AI ដ៏ទំនើបសម្រាប់វិស័យរុករករ៉ែ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/09/2026

បរទេស ៖ កាលពីដើមខែកញ្ញាកន្លងទៅនេះ នៅក្នុងសន្និសីទរ៉ែអន្តរជាតិ-ចិន ឆ្នាំ២០២៦ ដែលធ្វើឡើងនៅទីក្រុងTianjin ក្រសួងធនធានរ៉ែ និងធម្មជាតិរបស់ប្រទេសចិនបានដាក់បង្ហាញប្រព័ន្ធដំណើរការរុករករ៉ែ ឆ្លាតវៃ (AI-OreSeeking) សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពរុករកធនធានរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល។ កាសែត Novinata ដែលបានដកស្រង់ចេញពីប្រភពច្បាស់ការណ៍មួយនៅប្រទេសចិនបានសរសេរថាប្រព័ន្ធនេះត្រូវបង្កើតឡើងដោយអាជ្ញាធរជាតិអង្កេតភូគព្ភសាស្ត្រចិន (China Geological Survey) ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ចិនប្រកាសលទ្ធផលវិជ្ជមាន ១០ ចំណុចពីកិច្ចចរចាពាណិជ្ជកម្មជាមួយអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានប្រកាសអំពីលទ្ធផលវិជ្ជមានចំនួន ១០ ពីកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាម៉េរិកចុងក្រោយបង្អស់

វេទិកា​វេចខ្ចប់ និង​ពិព័រណ៍បច្ចេកវិទ្យាអាហារ​កម្ពុជា ២០២៦ នឹងជួយផលិតផល​របស់សហគ្រិនខ្មែរ​អាច​ប្រកួត​ប្រជែង​លើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ភ្នំពេញ ៖ កម្ពុជា​បានរៀបចំ​វេទិការ​វេចខ្ចប់ និងពិព័រណ៍​បច្ចេកវិទ្យា​អាហារ​ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល​សន្និបាត​ និងពិព័រណ៍​កោះពេជ្រ​ ចាប់ពីថ្ងៃទី ២៨ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២៦ ។ វេទិកា និងពិព័រណ៍​មួយនេះ នឹងជួយ​ឱ្យផលិតផល​របស់សហគ្រិន​កម្ពុជា កាន់តែមានភាពទាក់ទាញ សោភណ្ឌភាព និង​ស្តង់ដារ សម្រាប់ការ​ប្រកួត​ប្រជែង​ជាមួយផលិតផលបរទេស។​

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ជំរុញសិស្សជ័យលាភីនៅខេត្តកំពតឱ្យចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត AI និងភាសាអង់គ្លេស

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 28/09/2026

កំពត ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចឹត្តឱ្យសិស្សានុសិស្សចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ ប៉ុន្តែត្រូវប្រកបដោយការគិតពិចារណាឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់រៀនសូត្រភាសាអន្តរជាតិ ពិសេស ភាសាអង់គ្លេស ដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់ស្វែងយល់ពីចំណេះដឹងទូទាំងពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត

មហាសេដ្ឋីពិភពលោក Bill Gates ព្រមានពីលទ្ធភាពដែល AI អាចសម្លាប់មនុស្សរហូតដល់ខ្ទង់ពាន់លាននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/09/2026

បរទេស ៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលមនុស្សជាច្រើនស្គាល់ថាជាអ្នកធ្វើការងារសង្គមដ៏ល្បីល្បាញនោះ បានចេញមុខព្រមានគួរឲ្យព្រួយបារម្ភពាក់ព័ន្ធទៅនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័សហួសការស្មាននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬបច្ចេកវិទ្យា AI ។ នៅក្នុងអត្ថបទមួយដែលត្រូវបានយកមកចេញផ្សាយដោយកាសែត RT នៅថ្ងៃដើមសប្ដាហ៍នេះ លោក Gate បានលើកឡើងថា បច្ចេកវិទ្យា

តម្លៃប្រេងឆៅសាកលឡើងថ្លៃបន្តិចវិញ បន្ទាប់ពី លោក Donald Trump បដិសេធសំណើកិច្ចព្រមព្រៀងសន្តិភាពពីអុីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,២៧ ភាគរយកើនដល់ ១០៥,៦៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៦ ភាគរយកើនដល់ ៩៣,១១ ដុល្លារក្នុងមួយបារ៉ែល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើវិក្កយបត្រឌីជីថលសម្រាប់គ្រប់សេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដាក់ឱ្យអនុវត្តជាផ្លូវការ នូវវិក្កយបត្រឌីជីថលសម្រាប់ការទូទាត់សេវាសាធារណៈរបស់ខ្លួន ដោយពង្រីកការប្រើប្រាស់ប្រព័ន្ធនេះដល់គ្រប់សេវាសាធារណៈ ទាំងសេវាផ្តល់ជូននៅទីតាំងផ្ទាល់ និងសេវាតាមប្រព័ន្ធឌីជីថល

ដូងខ្មែរមានទីផ្សារល្អ និងប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែការផ្គត់ផ្គង់នៅមិនទាន់ឆ្លើយតបតម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ផ្លែដូងមានសារៈប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយអាចជួយផ្គត់ផ្គង់ជាតិទឹកដល់រាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ និងគាំទ្រដល់សុខភាពបេះដូង