ឯកអគ្គរដ្ឋទូតចិន កោតសរសើរសម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អ និងគ្រប់គ្រងលើជំងឺកូវីដបានលឿន

កំពង់ចាម ៖ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អប្រសើរ ដោយគ្រប់គ្រងលើជំងឺឆ្លងកូវីដ-១៩ បានលឿន ជាពិសេសបានលើកកិត្តិយសរបស់កម្ពុជាឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ។ ការថ្លែងរបស់ឯក​អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានពង្រីកកំណាត់ផ្លូវជាតិពីស្គន់ទៅក្រុងកំពង់ចាមនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាង វិនធៀន បានអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាមក៏ដូចជាអបអរសាទរចំពោះកម្ពុជាដែលទទួលបានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាបន្តបន្ទាប់ ខណៈដែលរដ្ឋាភិបាលចិននៅតែបន្តជួយដល់កម្ពុជាជាបន្តបន្ទាប់ទៀតទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងវិស័យផ្សេងៗជាច្រើន​ទៀតទៅតាមលទ្ធភាពដែលអាចជួយទៅបាន តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ 

ឯកឧត្តម វ៉ាង វិនធៀន បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយសេដ្ឋកិច្ចកម្ពុជា រក្សាបាននូវអត្រាកំណើនខ្ពស់ ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ទោះបីជារងផលប៉ះពាល់ពីជំងឺកូវីដ-១៩ក៏ដោយ អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងថានឹងឈានដល់ ៥.៥ភាគរយ ក្នុងឆ្នាំ២០២២ ដែលជាប់ចំណាត់ថ្នាក់មុខគេលើពិភពលោក។

ឯកឧត្តមបានលើកឡើងដែរថា ភាពជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ-១៩ អាស្រ័យដោយការដាក់ចេញនូវគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះគឺការចាក់វ៉ាក់សាំងមុនគេ អត្រាចាក់វ៉ាក់សាំង​ខ្ពស់បំផុត នៅលើពិភពលោក ការគ្រប់គ្រងការរីករាលដាល់ជំងឺរាតត្បាតបានលឿនបំផុត ដែលសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចមុនគេ។ ប្រទេសកម្ពុជា ជាប្រទេសដែលទទួលស្គាល់ថាល្អជាងគេ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយលទ្ធផលនេះ ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានាលើពិភពលោក។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលេចឱ្យដឹងទៀតថា ការងារការបរទេស កម្ពុជាទទួលបានផលពីគោលនយោបាយឯករាជ្យ ប្រកបដោយសន្តិភាព របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កិត្យានុភាពរបស់កម្ពុជា បានកើនឡើងជាបន្តបន្ទាប់។ នៅឆ្នាំ២០២២ ចំពោះមុខនឹងស្ថានភាពដ៏ស្មុគស្មាញតំបន់ និងអន្តរជាតិ ប្រទេសកម្ពុជា បានបំពេញតួនាទីរបស់ខ្លួនជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សហគមន៍អន្តរជាតិ បានកោតសរសេរជាទូទៅថា នេះជាកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាដែលទទួលបានជោគ​ជ័យបំផុតក្នុងរយៈពេល១០ឆ្នាកន្លងមកនេះ។

រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលនយោបាយមិត្តភាពជាមួយប្រទេសចិន គឺស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេស និងប្រជាជនទាំង២។ ប្រទេសចិន បានជួយកម្ពុជាជាច្រើនឆ្នាំកន្លងមក បានរួមចំណែក ក្នុងការសាងសង់ស្ថានីយវារីអគ្គិសនី រោងចក្រអគ្គិសនី ផ្លូវថ្នល់ ស្ពាន និងមន្ទីរពេទ្យ ដែលបានធ្វើឱ្យប្រជាជនកម្ពុជា ទទួលបានផលប្រយោជន៍យ៉ាងពិតប្រាកដ នៃចំណងមិត្ត​ភាពចិន-កម្ពុជា។ បន្ថែមពីនេះ ជនជាតិចិនតែងតែនិយាយថា ស្ថិរភាពគឺសំខាន់ជាងអ្វីទាំងអស់ ហើយការអភិវឌ្ឍគឺជាហេតុផល ដ៏រឹងមាំមួយ បើគ្មានសន្តិភាពក៏គ្មានស្ថិរភាព បើគ្មានស្ថិរភាព ក៏គ្មានការអភិវឌ្ឍ ហើយបើគ្មានការអភិវឌ្ឍ ក៏គ្មានជីវភាពរស់នៅល្អផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជូនពរដោយស្មោះដល់កម្ពុជា ឱ្យមានស្ថិរភាពក្នុងសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាព ប្រកបដោយនិរន្តភាព និងការរីកចម្រើន និងបានថ្លែងអំពាវនាវដល់ប្រជាជនកម្ពុជា ត្រូវតែអរគុណសន្តិភាព និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន