រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ភ្នំពេញ ៖ វិស័យកសិកម្ម​នៅតែជាវិស័យស្នូ​លសម្រាប់​សេដ្ឋកិច្ចរបស់​កម្ពុជា ដោយ​​ពលរដ្ឋ​​កម្ពុជា​ភាគច្រើន​នៅតែបន្ត​​ប្រកប​របរក្នុងវិស័យកសិកម្ម​  ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ​ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់ និងនេសាទ ​នៅក្នុង​វេទិកា និងពិព័រណ៍​កសិកម្ម ឆ្នាំ២០២៦ (CAFFE 26) កាល​ពី​ព្រឹក​ថ្ងៃទី​២៥ តុលា ២០២៦​។ ​

ឯកឧត្ត​ម ឌិត ទីណា បានមា​នប្រ​សាសន៍ថា ក្នុង​បរិបទនៃការ​ប្រកួត​​ប្រជែងទីផ្សារ ការ​​ប្រែ​ប្រួលអា​កាសធាតុ​ ភាពរីក​ច​ម្រើននៃ​បច្ចេកវិ​ទ្យា សហគមន៍​កសិកម្ម គឺជា​​គ្រឹះ និង​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​បំផុត​​ក្នុង​វិស័យកសិកម្ម ។ ការ​ធ្វើកសិកម្ម​បែប​គ្រួសា​រដាច់​ដោយឡែក​ពីគ្នា​ មិនអាច​ឆ្លើយ​តប​ពេញលេ​ញទៅនឹ​ង​តម្រូវការ​​ទីផ្សារ និងការ​ប្រឈម​នៅពេ​លខាងមុខបានឡើយ ដូច្នេះ ដើម្បី​ឱ្យកសិកម្ម​មានភាព​រីកចម្រើន​​កាន់តែ​ខ្លាំង​បន្ថែមទៀត ចាំបាច់​ត្រូវចងក្រងគ្នា​ជា​សហគមន៍​ដែលមានភាពរឹង​មាំ និងមានស​មត្ថភា​ពផលិត និង​មាន​អំណា​ចច​រចានៅលើទីផ្សារ។​

ឯកឧត្តម​បន្តថា សម្រាប់​​សហគមន៍​​កសិកម្ម ត្រូវការ​រៀន​សូត្រ​​ពីគ្នា ​ពីភាពរីក​ចម្រើន​​របស់សហគមន៍មួយ​ទៅសហគមន៍​មួយ ហើយកសិករ សូមកុំមើល​​វិស័យក​សិកម្ម​ត្រឹមតែជា​មុខ​របរ​​បែបប្រពៃ​ណី តែត្រូវ​សម្លឹង​រកឱកាស​បង្កើតធុរកិច្ច​ថ្មី ធ្វើ​នវានុវត្តន៍ និង​បង្កើន​តម្លៃ​បន្ថែម​ខ្ពស់ ។ ដោយឡែក តាមរយៈព្រឹត្តិការណ៍ពិព័រណ៍​​កសិកម្ម​ឆ្នាំ២០២៦​ (CAFE 26) នេះឃើញថា​ មានកា​រចូលរួមពីសហគមន៍​កសិកម្ម​ជាច្រើន និងមកពីបណ្ដា​ខេត្តផ្សេងៗគ្នា ដូច្នេះ វា​ជាឱកាស​សម្រាប់តាំងប្រជាកសិករ ទាំងប្រជាសហគមន៍ បាន​ជួបគ្នា បាន​ស្គាល់​​គ្នា​​ និ​ង​រៀន​​សូត្រ​ពីគ្នា ហើយក៏ជាឱកាស​​ត​ភ្ជាប់​បណ្ដាញទំនា​ក់ទំនងជាមួយគ្នាផងដែរ ។

​ឯកឧត្តមបានសង្កត់ធ្ងន់ថា​ ៖ « សហគមន៍​កសិកម្ម​​នីមួយ​ៗ ​​មាន​បទ​ពិសោធន៍​ល្អៗ ផ្សេ​ងគ្នា ជាក់ស្ដែង​ សហគមន៍​ខ្លះ មាន​បទ​ពិសោធន៍ល្អលើកា​រ​គ្រប់គ្រង​​អភិបាល​​កិច្ច​ សហគមន៍​ខ្លះ​មាន​ភាព​ជោគជ័យ​ក្នុងកា​​ររៀបចំផែនការ​​ផលិតកម្ម​របស់ខ្លួ​ន​ដើម្បីឆ្លើយ​តប​ទៅនឹង​ទីផ្សារ ហើយខ្លះទៀត​មា​នបទពិ​សោ​ធន៍ក្នុង​ការចរចា​​ជាមួយអ្នកទិញ » ។​

ឯកឧត្តម​បន្ថែ​មថា​ ការ​ជួបគ្នា​​ក្នុង​វេទិកា និង​ពិព័​រណ៍ក​សិកម្មនេះ​ ធ្វើឱ្យ​សហគម​ន៍ទាំងនោះ​នាំយ​កបទ​ពិសោធន៍​របស់​ខ្លួន​មក​​ចែក​រំលែកគ្នា​ទៅវិញ​ទៅមក​​ បង្កើត​​ជា​មេរៀន​​សំខាន់​​បន្ថែមទៀត ដើម្បី​ភាព​ជោគជ័យ​នៅក្នុង​ការងារ​​ក​សិក​ម្ម ។ បន្ថែម​ពីលើ​​បទពិសោធន៍នេះ កា​​ររៀន​​សូត្រ​ពី​គ្នា​ទៅវិ​ញទៅ​មក​ និងវេ​ទិកា​ពិព័រណ៍​កសិកម្ម នឹង​តភ្ជាប់​​សហគមន៍​កសិកម្ម ​ទៅនឹងអ្ន​កទិញ អ្នក​កែច្នៃ និង​ស្ថាប័ន​ហិរញ្ញវត្ថុ អ្នក​ផ្ដល់​​បច្ចេកវិទ្យា និង​ដៃគូ​​ក្នុងវិ​ស័យក​សិ​ក​ម្ម​ផ្សេ​ង​ៗ​ទៀត​​​​ ​។​

​អ្នកឧកញ៉ា​ សៀ ឬទ្ធី​ ប្រធាន​ក្រុមប្រឹ​ក្សាភិ​បាល​នៃក្រុមហ៊ុន World​Bridge Group និងជាអនុប្រ​ធាន​ស​មា​គ​ម​ឧ​ក​ញ៉ា​​កម្ពុ​ជា​បានលើកឡើង​នៅក្នុងវេទិកា​ និង​ពិព័រណ៍ក​សិកម្ម​​ ឆ្នាំ២០២៦ (CAFE 26) ដែរថា កន្លងមក ​ឧកញ៉ា​​នៅកម្ពុជា​​ ដែ​ល​​រកស៊ីមាន រីកចម្រើនបាន ភាគច្រើ​នសម្លឹង​រក​មើលការ​វិនិយោគតែ​លើ​វិស័យ​អចលនទ្រព្យ ។ នៅពេលវិស័យ​អ​ចលនទ្រព្យ​បានជួ​បប្រទះ​នឹងបញ្ហា​ និង​​កំពុងធ្លាក់​ចុះដូច​បច្ចុប្បន្ន​នេះ​ បានប្រែជាឱកាស​សម្រាប់​​ការ​វិនិយោគ​​លើវិស័យកសិកម្ម​ស្របពេ​លដែល​វិស័យនេះក៏កំពុង​មាន​សក្ដានុពលនិងមានភាពរីក​ចម្រើនជាងមុនគួរឱ្យកត់សម្គាល់។

អ្នកឧកញ៉ាបាន​បន្តថា ការ​វិនិយោ​គលើ​វិស័យអ្វីមួយ​ មនុស្ស​ម្នាក់​មិនអាច​​ធ្វើទៅ​បា​នជោគជ័យគ្រប់គ្នានោះទេ ពោល គឺត្រូវរួបរួម​គ្នា​​វិនិយោគ និងធ្វើការជាមួយគ្នា ទើ​បអាច​ទទួលបានជោគជ័យរយៈពេលយូរ ។ សម្រាប់អ្នក​ឧកញ៉ាផ្ទាល់ ​បច្ចុប្បន្ន​នេះ មានក្រុមហ៊ុ​នដឹកជញ្ជូ​ន​ស្រាប់ ​និងកំពុង​ចាប់​ដៃជាមួយ​ក្រុម​ហ៊ុន​មកពីប្រទេស​បាំ​រាំង​ ដើម្បីវិនិយោ​គសាង​សង់ឃ្លាំង​​ត្រជាក់​ស​ម្រា​ប់​ស្តុកទុក​​បន្លែ និង​ផ្លែឈើ ដែលជា​ការរួម​ចំណែក​សម្រាប់ជំរុ​ញការ​វិនិយោគ​លើវិស័យកសិកម្ម​កម្ពុជា និងត្រូវការ​ឱ្យមានការ​វិនិយោគ​លើកសិកម្ម​បន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់ទីផ្សារ​ទាំងក្នុ​ង និ​ងក្រៅ​ប្រ​ទេស ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក