តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

បរទេស ៖ នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅបានធ្លាក់ចុះប្រមាណជាង ៥% ខណៈដែលតម្លៃមាស​ និងសន្ទស្សន៍ផ្សារហ៊ុនមានការកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិក ជាមួយអ៊ីរ៉ង់ បង្ហាញពីសញ្ញាវិជ្ជមាន នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន CNA ។

សម្រាប់ព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ តម្លៃ​ប្រេងឆៅ Brent បានធ្លាក់ចុះ ៥,១ ភាគរយ ឬ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ៥,២ ភាគរយមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃធ្លាក់ដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងខែឧសភានេះ។

ជាមួយនឹងការធ្លាក់ចុះនៃតម្លៃប្រេងខាងលើនេះ ងាកមកតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិវិញកំពុងកើនឡើងជាបន្តបន្ទាប់​ ខណៈតម្លៃរូបិយបណ្ណក៏មានការកើនឡើងដូចគ្នា។ សន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក Nasdap បានកើនឡើង ១,២ ភាគរយ ហើយផ្សារហ៊ុន S&P កើនឡើង ០,៧ ភាគរយ ខណៈដែលសន្ទស្សន៍រផ្សារហ៊ុនរបស់ជប៉ុន Nikkei កើនឡើង ៣ ភាគរយ ប៉ុន្តែសន្ទស្សន៍ផ្សារហ៊ុនរបស់ទីក្រុងហុងកុង និងសេអ៊ូលត្រូវបានបិទដោយសារចំថ្ងៃបុណ្យឈប់សម្រាក។ ប្រាក់អឺរ៉ូកើនឡើង ០,៣៣ ភាគរយ ដោយ ១ អឺរ៉ូស្មើនឹង ១,‌១៦ ដុល្លារអាម៉េរិក ខណៈដែលប្រាក់យ៉េនជប៉ុនកើនឡើងដល់ ១៥៨.៨៥ យ៉េនក្នុងមួយដុល្លារអាម៉េរិក។ លើសពីនេះ តម្លៃមាសអន្តរជាតិឡើងថ្លៃ ៤ ៥៥០ ដុល្លារក្នុងមួយអោន (នៅលើសទីផ្សារកម្ពុជា មាសមានតម្លៃប្រមាណ ៥ ៥១០ ដុល្លារក្នុងមួយតម្លឹង និង ៥៥១ ក្នុងមួយជី)។

លោក Nick Twidale ប្រធានអ្នកវិភាគទីផ្សារនៅ ATFX Global បានព្យាករណ៍ថា អ្នកវិនិយោគហ៊ានប្រថុយប្រថានបោះទុនច្រើនជាងមុននៅថ្ងៃច័ន្ទនេះ ដោយសារមានសង្ឃឹមលើកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែទីផ្សារនឹងមិនទាន់មានសន្ទុះឡើងខ្លាំងភ្លាមៗនោះទេ លុះត្រាតែមានការបញ្ជាក់ច្បាស់ថា ច្រកសមុទ្រ Hormuz នឹងត្រូវបើកឱ្យដំណើរការឡើងវិញ។ ​គេ​ត្រូវ​រង់ចាំមើលការឈានដល់​កិច្ច​ព្រម​ព្រៀង​ផ្លូវការណាមួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ខាង​មុខ​នេះ ដោយសារ​នៅ​មាន​ចំណុចសំខាន់ៗ​មួយ​ចំនួន​ទៀតជាប់​គាំង​។

សូមរំលឹកថា​ កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ បានចរចាគ្នាយ៉ាងទូលំទូលាយលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ យ៉ាងណាមិញ ភាគីទាំងពីរនៅតែមានជម្លោះលើបញ្ហាមួយចំនួន ដោយលោក Trump ប្រាប់ទៅអ្នកតំណាងរបស់គាត់កុំឱ្យប្រញាប់ប្រញាល់ចូលទៅក្នុងកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់លឿនពេក។

អ្នកវិភាគ Saul Kavonic របស់ MST Marquee បានលើកឡើងថា បើទោះបីជាកិច្ចព្រមព្រៀងសន្តិភាព និងការបើកច្រកសមុទ្រ Hormuz នៅមានហានិភ័យ និងលក្ខខណ្ឌស្មុគស្មាញច្រើនក៏ដោយ ប៉ុន្តែវាជាសញ្ញាវិជ្ជមានខ្លះៗដែលធ្វើឲ្យទីផ្សារថមថយនូវភាពតានតឹងជាងមុន។ នេះមានន័យថា ក្នុងរយៈពេលខ្លី វានឹងជួយធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ។ ទោះជាយ៉ាងណា គេជឿជាក់ថា វានៅត្រូវចំណាយពេលរាប់ខែទៀតដើម្បីឱ្យការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz វិលទៅរកសភាពធម្មតាវិញ ហើយការជួសជុលហេដ្ឋារចនាសម្ព័ន្ធបង្ហូរប្រេងនានាដែលរងការខូចខាតដោយសារសង្គ្រាមក៏ត្រូវការពេលវេលាយូរដូចគ្នា ទម្រាំការផលិតអាចត្រឡប់ទៅរកកម្រិតដើមមុនពេលមានសង្គ្រាម។

អ្នកយុទ្ធសាស្រ្តរបស់ធនាគារ Commonwealth Bank of Australia បានសរសេរថា អ្វីដែលទីផ្សារហិរញ្ញវត្ថុចង់ដឹងសំខាន់បំផុតគឺ តើពេលណាទើបច្រកសមុទ្រ Hormuz បើកឡើងវិញ ? តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ ទើបបានបើកឡើងវិញ ? តើត្រូវចំណាយពេលយូរប៉ុណ្ណា ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រផលិតប្រេងដែលខូចខាតដោយសារសង្គ្រាម ដើម្បីឱ្យការផលិតវិលទៅរកកម្រិតដើមវិញ ?




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2026

ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម


Leave a Reply

Your email address will not be published.Required fields are marked *