កម្ពុជា មានរោចក្រធុនធំកំពុងដំណើរការជាង២០០០ និងកម្លាំងពលកម្មស្ត្រីជាង៨៥ម៉ឺននាក់

ភ្នំពេញ៖ ស្ត្រី បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ កម្ពុជាមានរោចក្រធុនធំកំពុងដំណើរការចំនួន ២ ៤២៥ ក្នុងនោះរោងចក្រធុនធំកើតថ្មីចំនួន ៣២៦ ដែលមានកម្លាំងពលកម្មស្ត្រីចំនួន ៨៥៤ ៨១៩ នាក់ ក្នុងចំណោមកម្មករចំនួន ១ ១៦០ ​១​៨១នាក់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិធីអបអរខួបលើកទី១១៤ទិវាអន្តរជាតិនារី៨មីនាកាលពីថ្ងៃទី៥ ខែមីនា នៅទីស្តីការក្រសួង បានថ្លែងថា សហគ្រិនស្ត្រី បានដើរតួយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច ដោយបច្ចុប្បន្នកំពុងដឹកនាំ ឬជាម្ចាស់សហគ្រាសធុនតូច និងមធ្យមចំនួន ៨ ៣៤៧ មូលដ្ឋាន ដែលផ្តល់ការងារដល់ស្ត្រីជាង ១៤៥ ០០០ នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖

«ទំហំផលិតផលរបស់កម្ពុជាដែលបាននាំចេញទៅក្រៅប្រទេស គឺមួយចំណែកធំកើតចេញពីថ្វីដៃរបស់ស្ត្រី ដែលជាកម្មការនីកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស មូលដ្ឋានផលិតកម្មនៅគ្រប់តំបន់ទូទាំងប្រទេស ហើយនេះ ជាគុណបំណាច់ធំធេងរបស់ស្ត្រី ក្នុងការរួមវិភាគទានដល់ការអភិ​វឌ្ឍសង្គម-សេដ្ឋកិច្ច»។

ឯកឧត្តម ហែម វណ្ឌី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការគាំទ្រដល់ស្ត្រីតាមរយៈគោលនយោបាយនានា ដែលលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ ឱកាសសេដ្ឋកិច្ច និងតួនាទីជាអ្នកដឹកនាំ ដោយធានាថាស្ត្រីបន្តជាភ្នាក់ងារជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តស្ត្រីឱ្យពង្រឹងជំនាញ និងសមត្ថភាពរបស់ខ្លួន ព្រមទាំងអំពាវនាវដល់អ្នកដឹកនាំទាំងអស់ ឱ្យបង្កបរិយាកាសអំណោយផល ដើម្បីឱ្យស្ត្រីមានតួនាទីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងតួនាទីដឹកនាំកាន់តែច្រើន។ក្រសួងឧស្សាហកម្មលើកម្ពស់ភាពអង់អាចសម្រាប់ស្ត្រី ជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរមុខមាត់ថ្មីក្នុងសង្គម។

ថ្លែងក្នុងពិធីអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាលបានលើកឡើងថា របៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅ កសាងសង្គមមួយប្រកបដោយយុត្តិធម៌ មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រីគឺជាស្នូល”។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ថែមថា៖

«រាជរដ្ឋាភិបាលកម្ពុជាបានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព រួមមានវិស័យសេដ្ឋកិច្ច អប់រំ និងសុខភាពជាដើម»។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

​កម្ពុជា​ ​និង​ចិន​ បាន​ឈាន​ដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​បន្ទាប់ពី​ធនាគារ​ ​China ​Exim ​Bank ​និង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​តម្លៃ​ជិត​ ​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះហ្វូណនតេជោ​។ ពិធី​ចុះ​ហត្ថលេខា​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​៩ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ក្នុង​ព្រឹត្តិការណ៍​សហប្រតិបត្តិ​ការ​វិនិយោគ​អន្តរជាតិ​

ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ក្នុងត្រីមាស​ទី២ ឆ្នាំ២០២៦​នេះ អាជីវកម្ម​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ នៅតែមានភាពប្រសើរ​ទោះបីជាមានផលរំខានពីកត្តា​ខាងក្រៅមួយចំនួនក្តី ជាក់ស្ដែង ​ប្រាក់ចំណូល​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី២ឆ្នាំនេះ សម្រេច​បានចំនួន​ជាង​ ២០០ពាន់​លានរៀល​ ឬប្រមាណជាង ​៥០លាន​ដុល្លារអាម៉េរិក​​ ។ នេះបើតាមរបាយការណ៍របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ចេញផ្សាយប្រចាំត្រីមាស​ ។ យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នៅក្នុង​ត្រីមាសទី២ ឆ្នាំ ២០២៦​

អបអរសាទរ ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី-អាគ្នេយ៍ ជា «ដែនដីមាសនៃអេកូទេសចរណ៍» និងជាជំហានថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ចបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-tourism) ពីស្ថាប័នអន្តរជាតិ U.S. News & World Report ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ឆ្លុះបញ្ចាំងពីសក្តានុពល និងការផ្លាស់ប្តូរទម្រង់នៃឧស្សាហកម្មទេសចរណ៍កម្ពុជា

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត

មន្ត្រីជាន់ខ្ពស់​កម្ពុជា​​បង្ហាញគោល​ការណ៍គ្រឹះចំនួន​ ៣ ដល់​វិនិយោ​គិន​ចិន សម្រាប់​បង្កើត​បរិយាកាស​វិនិយោគនៅកម្ពុជា ​ប្រកប​ដោយ​ចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ឯក​ឧត្តម ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា ​បានបង្ហាញ​គោលការណ៍គ្រឹះចំនួន​៣ ដល់​វិនិយោគិន​ចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀត​ សម្រាប់​បង្កើតបរិយាកាស​វិនិយោគ​ប្រកបដោយចីរភាពនៅកម្ពុជា។​ ការ​បង្ហាញ​នូវគោលការណ៍គ្រឹះរបស់មន្ត្រី​ជាន់ខ្ពស់ និងមានប្រជាប្រិយភាពរូបនេះ ​បានធ្វើឡើង​នៅក្នុងអំឡុងពេល​លោកអញ្ជើញចូលរួមវេទិកា​កូលាំងយូ ២០២៦ នាទីក្រុង​សៀមិន ប្រទេស​ចិន នៅដើមសប្ដាហ៍នេះ​។ បើតាមឯកឧត្តម​

សមាជិក CREFA បញ្ចេញឥណទានបៃតងប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃគម្រោង Climate Resilience For All (CREFA) បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្តល់ផលជះដល់អតិថិជន និងគ្រួសាររបស់ពួកគេប្រមាណ ៣ ម៉ឺននាក់នៅទូទាំងប្រទេស

ចិន​ប្រមូល​ទិញ​មាស​ជាង​​ ២០ តោន​ក្នុង​ខែ​សីហា ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ធនាគារ​កណ្តាល​ចិន​បានប្រមូល​ទិញ​មាស​បន្ថែម​ចំនួន​ ​២០​,​២ តោន ​ចូល​ក្នុង​ទុន​បម្រុង​របស់​ខ្លួន​កាលពី​ខែ​សីហា ​ដែល​ជា​កម្រិត​ទិញ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ

ប្លុក​ ​BRI​CS ​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន ​គោល​ដៅ​កាត់ផ្តាច់​ពី​ដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

ប្លុក​ ​BRI​CS ​កំពុង​បន្ត​ស្វែងរក​ការ​អភិវឌ្ឍ​បណ្ដាញ​ហិរញ្ញវត្ថុ​ទាំង​សាច់​ប្រាក់​ ​និង​ឌីជីថល​ដែល​អាច​តភ្ជាប់​គ្នា​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​និង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក​

កម្ពុជា​រក​ចំណូល​បាន​ជាង ​​១០០ លាន​ដុល្លារ ពី​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ១៧៧​,​៧០០​ តោន​ទៅកាន់​ប្រទេស​ចិន ​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កើនឡើង​ ៥២​.​៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ ​និង​រក​ចំណូល​បាន​ប្រមាណ​ ​១០៥​ ​លាន​ដុល្លារ​

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប


Leave a Reply

Your email address will not be published.Required fields are marked *