ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

បរទេស ៖ ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល នេះបើយោងតាមសេចក្ដីរាយការណ៍ពី The Guardian កាលពីថ្ងៃដើមសប្ដាហ៍នេះ។

យោងតាមទិន្នន័យពាណិជ្ជកម្មផ្លូវការពី EU Eurostat បានឱ្យដឹងថា គម្លាតពាណិជ្ជកម្មដែលសហភាពអឺរ៉ុបទិញទំនិញពីចិនច្រើនជាងលក់ទៅឱ្យចិនវិញ មានទំហំរហូតដល់ ៣១,៩ ពាន់លានអឺរ៉ូ (៣៦,៩ ពាន់លានដុល្លារអាម៉េរិក) ក្នុងខែមេសា​ កន្លងទៅនេះ។ បើគិតជាមធ្យម ឱនភាពពាណិជ្ជកម្មបានឈានដល់ ១ ពាន់លានអឺរ៉ូ (១,១៥ ពាន់លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ។ ទិន្នន័យនេះត្រូវបានចេញផ្សាយនៅពេលដែលមេដឹកនាំអឺរ៉ុបត្រៀមជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីពិភាក្សាអំពីវិធានការដោះស្រាយអតុល្យភាពពាណិជ្ជកម្មដែលកំពុងកើនឡើង រួមមាន ការកើនឡើងនៃចំនួនរថយន្តអគ្គិសនីរបស់ចិននៅទូទាំងប្លុកអឺរ៉ុប និងការពឹងផ្អែកលើគ្រឿងបង្គុំរបស់ចិន។

លោក Rafael Jimenez Buendía អ្នកជំនាញពាណិជ្ជកម្មបានលើកឡើងថា បើតាមការកត់សម្គាល់កាលពីពេលកន្លងទៅនវ ទំហំនៃឱនភាពពាណិជ្ជកម្មសម្រាប់ខែឧសភា និងខែមិថុនា ទំនងជាកើនឡើងបន្ថែមទៀត។ ការនាំចេញត្រូវបានកត់ត្រាដោយគយចិនរួចហើយ ប៉ុន្តែដោយសារការដឹកជញ្ជូនតាមកប៉ាល់សមុទ្រត្រូវចំណាយពេលរាប់សប្តាហ៍ទើបមកដល់អឺរ៉ុប ដូច្នេះ ទំនិញទាំងនោះមិនទាន់ត្រូវបានកត់ត្រាក្នុងប្រព័ន្ធគយរបស់អឺរ៉ុបនៅឡើយទេ។ មានន័យថា ឱនភាពពាណិជ្ជកម្ម ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ ទំនងជានឹងកើនឡើងបន្ថែមនៅខែឧសភា និងមិថុនា ។

លោក Alexander Julius ប្រធានសមាគម Eurometal តំណាងឱ្យអ្នកទិញផលិតផលដែក បានព្រមានថា ចិនកំពុងតែបំផ្លាញវិស័យឧស្សាហកម្មរបស់អឺរ៉ុប និងបានអំពាវនាវឱ្យមេដឹកនាំសហភាពអឺរ៉ុបយកចិត្តទុកដាក់ខ្ពស់ចំពោះហានិភ័យដែលងាយនឹងកើតឡើងដល់រោងចក្រនៅទូទាំងអឺរ៉ុប។

លោក Alexander Julius និយាយថា ៖

«យើងពិតជារងទុក្ខវេទនាខ្លាំងណាស់ ហើយអ្នកនយោបាយកំពុងដើរក្នុងទិសដៅខុសទាំងស្រុង ដោយពួកគេមិនដឹងថា ចិនកំពុងបំផ្លាញឆ្អឹងខ្នងឧស្សាហកម្មរបស់អឺរ៉ុបប៉ុណ្ណានោះទេ។ ប្រសិនបើយើងកាន់តែពឹងផ្អែកលើចិនទាំងស្រុង នោះចិននឹងកំណត់ថាត្រូវផ្តល់ផ្នែកណាខ្លះឱ្យយើង ដែលយើងមិនផលិតទៀត ប៉ុន្តែពួកគេនឹងកំណត់បរិមាណ និងតម្លៃ»។

ស្របពេលដែលអតិរេកពាណិជ្ជកម្មកំពុងកើនឡើង មានការព្រមានថា សហភាពអឺរ៉ុបអាចធ្លាក់ចូលវិបត្តិ “China Shock 2.0” ដែលជាបទពិសោធន៍របស់អាម៉េរិកធ្លាប់ជួបប្រទះកាលពី ២០ ឆ្នាំមុន នៅពេលដែលចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលកាលនោះបានធ្វើឱ្យរោងចក្រអាម៉េរិកជាច្រើនត្រូវបិទទ្វារ។ កាលពីដើមខែមិថុនានេះ ស្នងការពាណិជ្ជកម្មអឺរ៉ុប លោក Maroš Šefčovič បញ្ជាក់ដែរថា ឱនភាពនេះត្រូវតែដោះស្រាយ។ អ្នកវិភាគបានព្យាករណ៍ថា គណៈកម្មការអឺរ៉ុបកំពុងពិភាក្សាលើជម្រើសដំណោះស្រាយជាច្រើន ប៉ុន្តែការដំឡើងពន្ធគយគឺជាជម្រើសដែលមានលទ្ធភាពតិចតួចបំផុត និង ស្មុគស្មាញខ្លាំង ដោយសារត្រូវទាមទារឱ្យមានកិច្ចព្រមព្រៀងផ្នែកនយោបាយពីសមាជិករបស់សហភាពអឺរ៉ុបទាំងអស់។ ជម្រើសមួយទៀតអាចសម្រេចបានជាងនេះ គឺការកំណត់កូតាដាក់លើការនាំចូលសារធាតុគីមី និងរថយន្តកូនកាត់ពីប្រទេសចិនតែម្ដង។

ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលទីក្រុងប៉េកាំងបានច្រានចោលជាច្រើនដងមកហើយ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោកខាងលិចថា ក្រុមហ៊ុនចិនទទួលផលប្រយោជន៍ដោយអយុត្តិធម៌ពីការឧបត្ថម្ភធនរបស់រដ្ឋ។ កាលពីសប្តាហ៍មុន ចិនបញ្ជាក់ថា ខ្លួនមិនដែលបង្កើតយុទ្ធសាស្ត្រដេញជើងយកប្រៀបខាងពាណិជ្ជកម្មដោយចេតនានោះឡើយ ពោលគឺវាហូរទៅតាមយន្តការទីផ្សារសេរីតែប៉ុណ្ណោះ។ ចិនប្រកែកវិញដែរថា ទំហំពាណិជ្ជកម្មដែលអឺរ៉ុបខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះ គឺកើតចេញពីក្រុមហ៊ុនរបស់អឺរ៉ុបខ្លួនឯងដែលបានទៅបោះទុនបង្កើតរោងចក្រផលិតនៅប្រទេសចិន ដើម្បីកាត់បន្ថយថ្លៃដើម និងនាំចេញបន្តទៅកាន់តំបន់អឺរ៉ុប។ គួរកត់សម្គាល់ថា​ នៅក្នុងខែមិថុនានេះ ចិនបានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២ លើកជាមួយសហភាពអឺរ៉ុប ដោយគ្មានការបកស្រាយពន្យល់ពីមូលហេតុនោះទេ។ នៅក្នុងន័យការទូត ការលុបចោលភ្លាមៗដោយគ្មានការពន្យល់ គឺជាការគំរាមបែបទន់ភ្លន់តែពោរពេញដោយអំណាច។ ចិនកំពុងបង្ហាញសញ្ញាថា ខ្លួនមិនពេញចិត្តនឹងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ប៉ុន្តែគេមិនចេញសេចក្ដីព្រមានជាផ្លូវការនោះទេ និងចង់ឲ្យសហភាពអឺរ៉ុបសម្រួលគោលនយោបាយរបស់ខ្លួនឡើងវិញ។ នេះគឺជាការដាក់សម្ពាធ​តាម​រយៈ​ការ​អវត្តមានជា​ជាង​ការ​ប្រឈម​មុខ​ដាក់​គ្នា។

ដោយឡែក នៅក្នុងកិច្ចប្រជុំក្រុមប្រទេស G7 ប្រធានាធិបតីបារាំង លោក Emmanuel Macron អាចនឹងយកឱកាសមួយនេះស្វែងរកវិធីសាស្ត្របែបសហប្រតិបត្តិការ ពោលគឺការចរចាគ្នាដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមករវាងសហភាពអឺរ៉ុប និងចិន មុនពេលដែលតំបន់អឺរ៉ុបសម្រេចថា តើត្រូវពង្រឹងគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនចំពោះប្រទេសចិន ឬយ៉ាងណា? សុមជម្រាបដែរថា បើទោះជាចិនមិនមែនជាសមាជិក G7 និងគ្មានវត្តមាននៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយនេះ ប៉ុន្តែមហាអំណាចយក្សចិនមួយនេះនៅតែជាប្រធានបទដ៏រសើបដែលកិច្ចប្រជុំ G7 នឹងលើកយកមកជជែកដេញដោលដែលមិនអាចរំលងបានឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *