ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

​កំពង់ធំ​៖ ​ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា​។

​នៅ​ថ្ងៃ​ទី​២៦​ ​ខែ​សីហា​ ​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​ ​(​សសក​) ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ជប៉ុន​សម្រាប់​ប្រេង ​និង​ថាមពល​ប្រកបដោយ​ចីរភាព​ ​(​JC​CP)​ ​និង​ក្រុមហ៊ុន​ Top Planning ​Japan ​Co​.​,​ Ltd​. ​(​TPJ​)​ ​នៅ​ការិយាល័យ​កណ្តាល​របស់​ សសក ​ក្នុង​ខេត្ត​កំពង់ធំ​ ​ដោយ​ផ្តោត​លើ​ការ​បង្កើត​ឱកាស​ថាមពល​ក​កើត​ឡើង​វិញ​ពី​អនុផល​នៃ​ការ​កែច្នៃ​ស្វាយចន្ទី​។

J​C​CP ​តំណាង​ដោយ​លោក​បណ្ឌិត​ Okamura ​និង​ក្រុមហ៊ុន​ TPJ ​បាន​ចែក​រំលែក​ផែនការ​នាំយក​រោងចក្រ​សាកល្បង​មកកាន់​ខេត្ត​កំពង់ធំ​។​ ​គម្រោង​នេះ​នឹង​សាកល្បង​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​ ​CNSL ​ពី​សំបក​ស្វាយចន្ទី ​និង​វាយតម្លៃ​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត​ជាមួយ​ ​សសក ​និង​ឧស្សាហកម្ម​កែច្នៃ​ស្វាយចន្ទី​របស់​កម្ពុជា​។

​យោង​តាម J​C​CP ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ជប៉ុន​អាច​ចម្រាញ់​យក​ប្រេង​ ​CNSL ​ត្រឹមតែ​ពីរ​ដំណាក់កាល​ ​ខណៈ​ប្រព័ន្ធ​ធម្មតា​អាច​ត្រូវការ​រហូតដល់​ប្រាំ​ដំណាក់កាល​។ ​បច្ចេកវិទ្យា​នេះ​ក៏​ត្រូវ​បាន​រចនា​ឡើង​ឱ្យ​ប្រើប្រាស់​អគ្គិសនី​តិច ​ត្រូវការ​ទីធ្លា​តូច ​និង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន រួម​ទាំង​ការ​ភាយ​ក្លិន​ផងដែរ​។

​គម្រោង​សាកល្បង​បង្ហាញ​ប្រេង​ ​CNSL ​នៅ​រោងចក្រ​ ​Mirarth ​ក្នុង​ខេត្ត​កំពង់ធំ​ ​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែ​ធ្នូ ​ឆ្នាំ​២០២៦​។ ​រោងចក្រ​នេះ​នឹង​ក្លាយជា​រោងចក្រ​ចម្រាញ់​ប្រេង​ ​CNSL ​ទី​ពីរ​នៅ​កម្ពុជា ​បន្ទាប់ពី​រោងចក្រ​ខ្នាត​មធ្យម​មួយ​ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ចិន​នៅក្នុង​ខេត្ត​កំពង់ធំ​។​

​ក្រៅ​ពី​ការ​ចម្រាញ់​ប្រេង​ ​CNSL ​ភាគី​ពាក់ព័ន្ធ​ក៏​បាន​ពិភាក្សា​ពី​សក្តានុពល​នៃ​ការ​កែច្នៃ​កាកសំណល់​សំបក​ដែល​នៅសល់​ទៅ​ជា​ធ្យូង​ជីវសាស្ត្រ ​(​biochar​)​ ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ​ឬ​ឧស្សាហកម្ម​។

តាម​គំរូ​កែ​ច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ ​១០០ ​គីឡូ​ក្រាម​ ​អាច​ផលិត​បាន​សាច់​គ្រាប់​ប្រមាណ​ ​២៥​ ​គីឡូក្រាម ​និង​សំបក ៧៥ ​គីឡូក្រាម​។ ពី​សំបក​ទាំងនោះ​ ​អាច​ទទួល​បាន​ប្រេង​ ​CNSL ​ប្រមាណ​ ​១៥​ ​គីឡូក្រាម ​និង​កាកសំណល់​សំបក​ចំនួន​ ​៦០ គីឡូ​ក្រាម​។

​លោក​បណ្ឌិត​ Okamura ​បាន​លើកឡើង​ថា​ ធ្យូង​ជីវសាស្ត្រ​ពី​សំបក​ស្វាយចន្ទី​អាច​មាន​ផ្ទុក​កាបូន​រហូតដល់​ ៩០ ​ភាគរយ​ ​បើ​ប្រៀបធៀប​នឹង​ធ្យូង​អង្កាម​ដែល​មាន​ប្រហែល ៥០​ ​ភាគរយ​។ ធ្យូង​ជីវសាស្ត្រ​កសិកម្ម​អាច​ប្រើប្រាស់​ដើម្បី​កែលម្អ​សុខភាព ​និង​ជីជាតិ​ដី ​ព្រមទាំង​បង្កើន​ការ​ស្រូបយក​សារធាតុ​ចិញ្ចឹម​របស់​ដំណាំ​។​

​ការ​កែច្នៃ​អនុផល​ទាំងនេះ​អាច​បង្កើត​ខ្សែ​ច្រវាក់​តម្លៃ​បន្ថែម​មួយ​ទៀត​សម្រាប់​វិស័យ​ស្វាយចន្ទី ​ដោយ​អនុញ្ញាតឱ្យ​អ្នក​កែច្នៃ​បង្កើត​ប្រាក់​ចំណូល​ពី​សំបក ​និង​កាកសំណល់​ដែល​កន្លង​មក​ត្រូវ​បាន​ចាត់ទុកជា​សំណល់​។​

​គម្រោង​នេះ​ក៏​ត្រូវ​បាន​ចាត់ទុក​ថា​មាន​សក្តានុពល​សម្រាប់​សន្តិសុខ​ថាមពល​របស់​កម្ពុជា​។ ​លោក​បណ្ឌិត​ Okamura ​បាន​មានប្រសាសន៍​ថា​ ​ប្រេង​ ​CNSL ​អាចនឹង​ត្រូវ​បាន​យក​ទៅ​លាយ​ជាមួយ​ប្រេង​ម៉ាស៊ូត ​ដោយ​ល្បាយ​ប្រេង​ ​CNSL ​៨០​ ​ភាគរយ​ ​និង​ប្រេង​ម៉ាស៊ូត ​២០​ ​ភាគរយ ​កំពុង​ត្រូវ​បាន​សិក្សា​ជា​ប្រេងឥន្ធនៈ​ជំនួស​ដែល​អាច​ធ្វើ​ទៅ​បាន​។

​ប្រសិនបើ​បច្ចេកវិទ្យា​នេះ​បង្ហាញ​ពី​លទ្ធភាព​ជោគជ័យ​ផ្នែក​ពាណិជ្ជកម្ម ​និង​បច្ចេកទេស​ វា​អាច​ជួយ​កាត់បន្ថយ​ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ផលិតផល​ប្រេងកាត​។

​ក្រុមហ៊ុន​ TPJ ​មាន​ផែនការ​ស្វែងរក​ការ​គាំទ្រ ​និង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ពី​ភាគី​ពាក់ព័ន្ធ​ ​រួមទាំង​ក្រសួង​ទទួល​បន្ទុក​វិស័យ​ឧស្សាហកម្ម ​និង​ថាមពល​របស់​កម្ពុជា​ ​ខណៈ​កំពុង​ជំរុញ​គម្រោង​សាកល្បង​នេះ​។

​សម្រាប់​វិស័យ​ស្វាយចន្ទី​កម្ពុជា​ ​គំនិត​ផ្តួចផ្តើម​នេះ​អាច​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កែច្នៃ​ដែល​មាន​សមាហរណកម្ម​កាន់តែ​ខ្ពស់​ ​ដោយ​សាច់​គ្រាប់​ ប្រេង​ ​CNSL ធ្យូង​ជីវសាស្ត្រ ​និង​អនុផល​ផ្សេងទៀត​ ​អាច​ចូលរួមចំណែក​ដល់​ការ​បង្កើន​តម្លៃ​សេដ្ឋកិច្ច​ពី​គ្រាប់​ស្វាយចន្ទី​ដែល​ត្រូវ​បាន​កែច្នៃ​នៅក្នុង​ស្រុក​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី សង្វៀនសហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ រៀបចំដោយសហគ្រិនខ្មែរ ដើម្បីជួយអភិវឌ្ឍផ្នត់គំនិតបែបសហគ្រិនភាព និងនវានុវត្តភាពក្នុងវិស័យបច្ចេកវិទ្យា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំកម្មវិធី សង្វៀន​សហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ វគ្គការប្រកួត សង្វៀនរ៉ូបូត ដ្រូន និង រ៉ុក្កែត កាលពីថ្ងៃទី១៣, ១៧, ១៩, និង ២០ ខែវិច្ឆិកា ឆ្នាំ២០២៦​​

ក្តីស្រលាញ់ពី GS25 ខេមបូឌា បរិច្ចាគថវិកា ២៥ លានរៀល ជូនមូលនិធិគន្ធបុប្ផា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/11/2026

ចែកក្ដីស្រលាញ់ GS25 បានបរិច្ចាគថវិកា​ចំនួន​២៥លានរៀល​ជូនមន្ទីរពេទ្យគន្ធបប្ផា​

សហគមន៍​សសី ​អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​ជិត​​ ១ តោន​ក្នុង​ ១ ​ថ្ងៃ ​ដល់​ផ្សារ​នៅ​សៀមរាប​ ​ក្រោយ​ដាំដុះ​ក្នុង​ផ្ទះ​សំណាញ់​

បទយកការណ៍, សេដ្ឋកិច្ច

• 22/11/2026

​សហគមន៍​កសិកម្ម​ទំនើបសសី ​ក្នុង​ខេត្ត​សៀមរាប​ ​អាច​ប្រមូល​ផល​ ​និង​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​បាន​ចន្លោះ​ពី​ ​៨០០ ​គីឡូក្រាម​ ​ទៅ​ ១ តោន​ក្នុង​ ១ ​ថ្ងៃ​ ​ទៅកាន់​ផ្សារ​ទំនើប​ ​និង​ទីផ្សារ​បោះ​ដុំ​ក្នុង​ខេត្ត​ ​ក្រោយពី​អនុវត្ត​ការ​ដាំដុះ​តាម​បច្ចេកទេស​ក្នុង​ផ្ទះសំណាញ់​ ​

កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

សៀមរាប ៖ ប្រជាកសិករចំនួន ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន៨៤ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប នឹងទទួលបានការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម រួមមាន ផ្ទះសំណាញ់  គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម

វេទិកា​ ​Made ​in ​Cambodia ​បើក​ទំព័រ​ថ្មី​សម្រាប់​ផលិតករ​ខ្មែរ ​​ពង្រឹង​គុណភាព​ ​និង​បង្កើន​ឱកាស​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

​ភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​បើក​ដំណើរការ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​ ​(​Khmer ​Product ​Support ​Forum ​–​ ​Made ​in ​Cambodia​)​ ស៊េរី​ឆ្នាំ​២០២៦​-​២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផលិតករ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​ពង្រីក​ឱកាស​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/11/2026

ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/11/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍​ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។ កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ


Leave a Reply

Your email address will not be published.Required fields are marked *