ស្វែងយល់ពីហេតុផលដែលធនាគារចង់ដឹងព័ត៌មានអំពីប្រាក់ចំណូលរបស់អតិថិជនមុនផ្តល់កម្ចីឥណទាន

បរទេស ៖ នាពេលថ្មីៗនេះ លោក J.R. Whalen ពិធីករមកពី The Wall Street Journal និង Amani Moise អ្នករាយការណ៍ព័ត៌មានហិរញ្ញវត្ថុ បានបកស្រាយអំពីចម្ងល់ហេតុអ្វីបានជាធនាគារដែលផ្តល់ប្រាក់កម្ចីឥណទានតែងចង់ដឹងពីព័ត៌មានលម្អិតអំពីប្រាក់ចំណូលរបស់អតិថិជនមុនការសម្រេចចិត្តផ្តល់កម្ចី។

អ្នករាយការណ៍ Amani Moise លើកឡើងថា មនុស្សជាច្រើនគិតថា ធនាគារដឹងអ្វីៗទាំងអស់អំពីជីវិតហិរញ្ញវត្ថុរបស់ពួកគេ ប៉ុន្តែរបាយការណ៍ឥណទានប្រចាំខែដែលពួកគេទទួលបានពីភ្នាក់ងារ ពួកគេប្រាប់ធនាគារអំពីចំនួនទឹកប្រាក់សម្រាប់បង់វិក្កយបត្រថ្លៃរស់នៅប្រចាំថ្ងៃ មិនមែនអំពីចំនួនប្រាក់ដែលពួកគេរកបាននោះទេ។ ក្រៅពីគណនីធនាគារចម្បងរបស់ពួកគេ ពួកគេប្រហែលជាមានប្រាក់បញ្ញើផ្ទាល់ខ្លួនផ្សេង ដែលធនាគារផ្តល់កម្ចីឥណទានភាគច្រើនមិនដឹងថាអតិថិជនពួកគេរកចំណូលបានប៉ុន្មាននោះទេ។ ដូច្នេះហើយ ធនាគារទាំងនោះចង់ដឹងអំពីប្រាក់ចំណូលរបស់អតិថិជន ប្រសិនបើពួកគេមានចំណូលពីការវិនិយោគ ការឧបត្ថម្ភប្រាក់ដល់ក្មេង ឬប្រភេទប្រចាំឆ្នាំផ្សេងទៀត ពួកគេគួររួមបញ្ចូលពួកវាទៅក្នុងព័ត៌មានហិរញ្ញវត្ថុដែលធនាគារចង់ដឹង។ លើសពីនេះ ធនាគារក៏ចង់ដឹងពី​ចំណូល​របស់​ប្តី​ប្រពន្ធ​ផង​ដែរ​ ហើយនេះគឺជាទម្រង់នៃការវាយតម្លៃលើហានិភ័យ។ នេះជាមូលហេតុដែលប្រាក់កម្ចីឥណទានមិនត្រូវបានធានាដូចកម្ចីទិញផ្ទះ ឬប្រាក់កម្ចីរថយន្តទេ ដោយសារពួកគេចង់ធ្វើឱ្យប្រាកដថាអតិថិជនរបស់ពួកគេមានលទ្ធភាពបន្តទូទាត់។

Amani ក៏បានបន្ថែមទៀតថា នៅក្នុងករណីខ្លះ ធនាគារកំពុងធ្វើការស្នើសុំម្តងហើយម្តងទៀតសម្រាប់ព័ត៌មានអំពីប្រាក់បៀវត្សរ៍ ផ្ទុយពីការស្នើសុំម្តងក្នុងមួយឆ្នាំ ហើយពេលខ្លះមានភាពបន្ទាន់ទៀតផង។ ចំពោះករណីនេះ គឺគេសិក្សា​មើលស្ថានភាពការរស់នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយជាពិសេស​ បញ្ហាអ្វីមួយដែល​កើត​ឡើង​ក្នុង​ទីផ្សារ​ការងារ មូលហេតុអ្វីធ្វើឲ្យមនុស្សលាឈប់ពីការងារ ការធ្លាក់ចុះសេដ្ឋកិច្ចធំ និងការបញ្ឈប់ការងារពីក្រុមហ៊ុន។ ការផ្លាស់ប្តូរការងាររបស់អតិថិជនបានធ្វើឲ្យស្ថានភាពប្រាក់ចំណូលរបស់ពួកគេបានផ្លាស់ប្តូរទៅតាមនោះដែរ ហើយធនាគារបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីព្យាយាមទទួលបានព័ត៌មាននេះ។

ជាក់ស្តែង ការចង់ដឹងព័ត៌មានពីប្រាក់ចំណូលរបស់អតិថិជន គឺអាស្រ័យលើធនាគារនោះទេ។ ធនាគារមួយចំនួនបញ្ចុះបញ្ចូលអតិថិជនដោយនិយាយថា ពួកគេនឹងផ្តល់រង្វាន់ជាពិន្ទុនៅក្នុងកាតឥណទាន ប្រសិនបើអតិថិជននោះប្រាប់ព័ត៌មានអំពីចំណូលនៅក្នុងរយៈពេលថ្មីៗបំផុត។ នេះជាការបញ្ចុះបញ្ចូលមានប្រសិទ្ធភាពមួយ ជាពិសេសចំពោះអ្នកដែលចូលចិត្តប្រើកាតសម្រាប់ចំណាយលើការធ្វើដំណើរ ឬចាយវាយផ្សេងៗ។ លើសពីនេះ អតិថិជនទាំងនោះគ៏អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗ ប្រសិនបើពួកគេធ្វើបច្ចុប្បន្នភាពព័ត៌មានប្រាក់ចំណូលរបស់ពួកគេ។

ជាការពិត វាជាការស្នើសុំដោយស្ម័គ្រចិត្តទាំងស្រុងពីអតិថិជន។ សម្រាប់អតិថិជនដែលមិនធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីប្រាក់ចំណូល​ក៏មិនជាបញ្ហានោះដែរ ប៉ុន្តែប្រសិនបើសេដ្ឋកិច្ចមានភាពរង្គោះរង្គើខ្លាំង ធនាគារមានសិទ្ធិដកប្រាក់កម្ចីមកវិញ ហើយអតិថិជនទាំងនោះនឹងត្រូវបានអាចកាត់បន្ថយពីបណ្តាញឥណទាន ឬបិទគណនីទាំងស្រុង ប្រសិនបើពួកគេមិនផ្តល់ព័ត៌មានថ្មីៗដល់ធនាគារ។ ដូច្នេះហើយ វាជាការប្រសើរក្នុងការផ្តល់ឱ្យធនាគារនូវព័ត៌មានកាន់តែច្បាស់អំពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ប្រសិនបើធនាគារដឹងអំពីព័ត៌មានហិរញ្ញវត្ថុអតិថិជនកាន់តែច្រើន ពួកគេអាចកំណត់ផ្តល់ជូននូវជំនួយទៅកាន់អតិថិជនទាំងនោះ។ Amani បាននិយាយថា អ្នកវិភាគភាគច្រើនបានណែនាំឱ្យធ្វើបច្ចុប្បន្នភាពព័ត៌មានចំណូលនោះ ប្រសិនបើប្រាក់ចំណូលរបស់ពួកគេកើនឡើង ឬ នៅដដែល ពីព្រោះពិន្ទុឥណទានរបស់ពួកគេនឹងកើនឡើងផងដែរ។ ប្រសិនបើអតិថិជនធ្វើបច្ចុប្បន្នភាពអំពីប្រាក់ចំណូលធ្លាក់ចុះខ្លាំងជាងអ្វីដែលធនាគារមាននៅក្នុងឯកសារ នោះធនាគារអាចនឹងកាត់ផ្តាច់ខ្សែឥណទានរបស់ពួកគេ។ ប្រសិនបើប្រាក់ចំណូលរបស់អតិថិជនបានកើនឡើងយ៉ាងខ្លាំង នោះពួកគេនឹងក្លាយជាអតិថិជនដែលធនាគារយកចិត្តទុកដាក់ជាងគេ ពីព្រោះធនាគារចង់ដឹងអំពីអាជីវកម្មរបស់អតិថិជននោះបន្ថែមទៀត។ ប្រសិនបើមាននរណា​ម្នាក់​បំភ្លៃ​តួលេខ​ចំណូល​របស់​ខ្លួន ធនាគារមិនសូវបានផ្ទៀងផ្ទាត់ទិន្នន័យនោះទេ ដោយសារភាគច្រើននៃសំណើទាំងនោះគឺជាការស្ម័គ្រចិត្តពេញលេញ ដែលមិនតម្រូវឱ្យមានភស្តុតាងប្រភេទណាមួយមកបញ្ជាក់ឡើយ។ យ៉ាងណាមិញ ពេលវេលាតែមួយគត់ដែលអតិថិជនតម្រូវឱ្យផ្តល់ភស្តុតាងបញ្ជាក់នោះ គឺនៅក្នុងលក្ខខណ្ឌផ្លូវច្បាប់ណាមួយដែលពួកគេបានកុហកអំពីប្រាក់ចំណូល ឬ និយាយនៅក្នុងសវនាការអំពីបញ្ហាក្ស័យធន នោះគឺបញ្ជាក់ថាវាជាការក្លែងបន្លំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង