បាងកក ៖ រូបិយប័ណ្ណប្រាក់បាតរបស់ប្រទេសថៃបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយមានក្តីសង្ឃឹមអំពីកំណើនទេសចរឡើងវិញក្នុងពេលដ៏ខ្លី។

រូបិយប័ណ្ណប្រាក់បាតបានលោតឡើងប្រហែល ៤.៦% ក្នុងអត្រា ៣៥.៣ បាត ស្មើនឹង ១ដុល្លារ ដែលជាការកើនឡើងនាំមុខគេនៅតំបន់អាស៊ីយ៉ាងធំទូលាយ បន្ទាប់ពីមលកឃើញពីការកើនឡើងនៃចំនួនភ្ញៀវទេសចរ។ ប្រាក់បាតថៃបានឡើងដល់កម្រិតខ្ពស់បំផុតរបស់ខ្លួនធៀបនឹងប្រាក់ដុល្លារអាមេរិកចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ ដោយសារអ្នកវិនិយោគចាប់ផ្តើមថ្លឹងថ្លែងថា តើពេលណាជាពេលវេលាដ៏ល្អដើម្បីត្រលប់ទៅកាន់ទីផ្សារដែលកំពុងរីកចម្រើន។ ការកើនឡើងយ៉ាងឆាប់រហ័សនេះបានជំរុញឱ្យមានការជជែកវែកញែកថា តើប្រាក់ដុល្លារបានឡើងដល់កំពូលដែរឬទេ ?

ការស្ទុះងើបឡើងវិញនៃរូបិយប័ណ្ណរបស់ប្រទេសថៃនាពេលនេះត្រូវបានជំរុញដោយមួយផ្នែកនៃការធ្លាក់ចុះតម្លៃប្រាក់ដុល្លារជាសកល រួមជាមួយនឹងការផ្លាស់ប្តូរគោលនយោបាយរបស់ធនាគារកណ្តាលនៃប្រទេសថៃ និងសញ្ញានៃការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ខ្លួន ខណៈដែលអ្នកវិភាគបានព្យាករណ៍ថា សេដ្ឋកិច្ចថៃអាចកើនឡើងប្រមាណ ៣.១% ធៀបនឹងឆ្នាំមុន។ ដោយឡែក រដ្ឋាភិបាលប្រទេសថៃបានរំពឹងថា តាមរយៈវិធានការ និងវិធីសាស្ត្រសម្របសម្រួលឡើងវិញនឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ១០ លាននាក់នៅឆ្នាំនេះ ធៀបនឹងការព្យាករណ៍ចំនួន ៦.១ លាននាក់នៅក្នុងខែមេសា ហើយភ្ញៀវទេសចរត្រូវបានគេទាយថាអាចនឹងកើនឡើងដល់ ៣០ លាននាក់នៅឆ្នាំក្រោយ ប៉ុន្តែនៅតែតិចជាងអត្រាភ្ញៀវទេសចរនៅមុនពេលមានកូវីដ-១៩៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និងយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

AMRO ព្យាករថា តំបន់អាស៊ានបូកបីនឹងមានកំណើនសេដ្ឋកិច្ច ៤,១% នៅក្នុងឆ្នាំ ២០២៦ នេះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) សប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ខែកក្កដា ឆ្នាំ២០២៦ នៃរបាយការណ៍ស្តីអំពីវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AREO) ដោយបានព្យាករថា តំបន់អាស៊ានបូកបី (ASEAN+3)នឹងមានកំណើនសេដ្ឋកិច្ច ៤,១ ភាគរយ នៅក្នុងឆ្នាំ ២០២៦ នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content