សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេសពី Sevea Consulting បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។![]() សិក្ខាសាលានេះមានគោលបំណង ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនឹងការផ្តល់ឥណទាន អំពីហិរញ្ញប្បទានបៃតង ស្ថានភាព និងទិសដៅហិរញ្ញប្បទានបៃតងនៅកម្ពុជា ព្រមទាំងការអនុវត្តជាក់ស្តែងក្នុងការវាយតម្លៃ និងរៀបចំឥណទានបៃតងឱ្យសមស្របតាមតម្រូវការរបស់អតិថិជន និងផលប័ត្ររបស់គ្រឹះស្ថាន។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមនឹងទទួលបាននូវចំណេះដឹងជាច្រើនពាក់ព័ន្ធនឹង ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា រួមទាំងទិដ្ឋភាពទូទៅ គោលនយោបាយ និងទិសដៅនៃហិរញ្ញប្បទានបៃតងនៅកម្ពុជា ជាពិសេសវិធីសាស្ត្រអនុវត្តក្នុងការវាយតម្លៃតម្រូវការរបស់អតិថិជន ការវាយតម្លៃឥណទាន និងការតាមដានឥណទានបៃតង។ ![]() ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលនោះនោះ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពគ្រឹះស្ថានហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធ ក្នុងការដាក់បញ្ចូលហិរញ្ញប្បទានបៃតងទៅក្នុងដំណើរការវាយតម្លៃ និងការសម្រេចចិត្តផ្នែកឥណទាន ព្រមទាំងចូលរួមជំរុញអតិថិជនឱ្យអនុវត្តសកម្មភាពដែលគាំទ្រដល់បរិស្ថាន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ បន្ថែមលើនេះ លោកក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគម តាមរយៈគម្រោង Climate Resilience for All (CREFA) ក្នុងការគាំទ្រដល់គ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសសមាជិករបស់សមាគម តាមរយៈកម្មវិធីកសាងសមត្ថភាពនានា ការរៀបចំឧបករណ៍ និងឯកសារណែនាំសម្រាប់ការអភិវឌ្ឍផលិតផលហិរញ្ញប្បទានបៃតង។ គួរបញ្ជាក់ដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោក សុខ ឃីម តំណាងអង្គការអុកស្វាម នៅកម្ពុជា លោក Wilson Soo តំណាងក្រុមហ៊ុន Sevea Consulting ព្រមទាំងក្រុមការងារបច្ចេកទេស និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកសមាគមជាច្រើននាក់ផងដែរ៕ |








វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content