ការចំណាយប្រចាំថ្ងៃរបស់ប្រជាជនខេត្តកំពង់ឆ្នាំង ជាមធ្យមប្រមាណ ៨៨% ជាប្រាក់រៀល

(កំពង់ឆ្នាំង)៖ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ​រួមគ្នារវាងធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារ​សហ​ប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់រៀល ទទួលបានទំនុកចិត្ត និង​ប្រើប្រាស់កាន់តែច្រើនក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខណៈការចំណាយប្រចាំថ្ងៃរបស់ប្រជាជន​ខេត្តកំពង់ឆ្នាំង ជាមធ្យមប្រមាណ ៨៨% ត្រូវបានធ្វើ​ឡើង​ជាប្រាក់រៀល ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងសេដ្ឋកិច្ច និងសង្គមឡើង​វិញពីបាតដៃទទេ ហើយប្រាក់រៀល ត្រូវបានដាក់ឱ្យ​ចរាចរឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ខណៈប្រាក់ដុល្លារអាម៉េរិក ចាប់ផ្ដើមចាយ​វាយនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងពេលដែលកម្ពុជាបានចាប់ផ្តើមមានការបោះឆ្នោតជាសកលលើកដំបូងឡើងវិញ ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់ ។

ក្នុងគោលដៅធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បាន​ដាក់​ចេញនូវគោលនយោបាយជាច្រើន ដោយក្នុងនោះការ​លើក​កម្ពស់ប្រាក់រៀលក៏ជាការងារអាទិភាពមួយដែរ ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ។

ឯកឧត្តមបន្តថា យោងតាមលទ្ធផលសិក្សាស្រាវជ្រាវ របស់ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការ UNDP ក្នុងឆ្នាំ២០២៣ បានបង្ហាញថា កម្មករ​-និយោជិតរោងចក្រ ដែលរស់នៅតាមបណ្តាខេត្តចាយ​វាយ​ប្រចាំថ្ងៃរហូតដល់ទៅ ៩២% នៃចំណាយសរុបជាប្រាក់រៀល ។ វឌ្ឍនភាពនៃកំណើនការប្រើប្រាស់​ប្រាក់រៀលនេះ និងការរក្សាបាននូវលំនឹងល្អ​នៃតម្លៃ​ប្រាក់​រៀលនៅក្នុងរយៈពេលជាង ២ទសវត្សរ៍​ចុង​ក្រោ​យ បានជួយទប់ស្កាត់កម្រិតដុល្លារូបនីយកម្ម​មិនឱ្យ​កើន​ឡើង ទោះបីជាការប្រើប្រាស់ប្រាក់​ដុល្លារ​អាម៉េរិកនៅមិនទាន់ថមថយនៅឡើយ ជាពិសេស​នៅ​រាជធានីភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត ។

ឯកឧត្តម ក៏បានលើកឡើងអំពីប្រព័ន្ធទូទាត់បាគង ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធបាគង គឺជាប្រព័ន្ធទូទាត់ដែលអាចឱ្យអ្នកប្រើ​ប្រាស់​ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា ៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុង​ស្រុក និងជាមួយបណ្តាប្រទេសក្នុងតំបន់ បានយ៉ាងឆាប់​រហ័ស និងមានភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃ​ប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។

លើសពីនេះ ការដាក់ឱ្យប្រើប្រាស់ស្តង់ដា KHQR កាលពី​ខែកក្កដា ឆ្នាំ២០២២ បានសម្រួលដល់ការស្កេន​ទូទាត់ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំង​បាន​ពង្រឹងការតភ្ជាប់ការទូទាត់ឆ្លងដែន​នៅក្នុងតំបន់​ផងដែរ។ បច្ចុប្បន្ន កម្ពុជាអាចធ្វើការទូទាត់ប្រាក់ឆ្លងដែនតាមរយៈការស្កេន QR Code ជាប្រាក់រៀលតែម្តង ដោយមិន​ចាំបាច់​ប្តូរទៅជារូបិយប័ណ្ណនៅក្រៅប្រទេសនោះទេ។ ក្រៅពីនេះ ក៏មានបាគងទេសចរ (Bakong Tourists App) បានដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិ ប្រើប្រាស់​កាល​ពីខែសីហា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់​ការ​ទូទាត់ថ្លៃទំនិញ សេវា និងការចាយវាយនានា​របស់​ភ្ញៀវទេសចរបរទេស ។

គួរបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយពីប្រាក់រៀល មានការធ្វើបទបង្ហាញរបស់សិស្សានុសិស្សអំពីប្រាក់រៀល,­ ការទស្សនាការប្រកួតផលិតវីដេអូ ១ម៉ឺនរៀល,­ ការតាំងពិព័រណ៍ពីប្រវត្តិប្រាក់រៀល និងការទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយឥតគិតថ្លៃ ៕ អត្ថបទ៖ វណ្ណលុក, រូប៖ វ៉េង លីមហួត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *