សហគ្រិនខ្មែរ និងក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េខាងត្បូង បានបើកដំណើរការកម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ ដើម្បីលើកកម្ពស់ដល់ធុរកិច្ចបង្កើតថ្មី

សហគ្រិនខ្មែរ និងក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េខាងត្បូង បានបើកដំណើរការកម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ ដើម្បីលើកកម្ពស់ដល់ធុរកិច្ចបង្កើតថ្មីស្ថិតក្នុងដំណាក់កាលចាប់ផ្តើមនៅប្រទេសកម្ពុជា។

ភ្នំពេញ ៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សហគ្រិនខ្មែរ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េ បានចាប់ផ្តើមកម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ ជាកម្មវិធីបណ្តុះបណ្តាល ដែលមានប្រសិទ្ធភាពខ្ពស់ ត្រូវបានបង្កើតឡើងដើម្បីជួយធុរកិច្ចថ្មីដែលមានសក្តានុពលឱ្យទទួលបានជោគជ័យនៅក្នុងការបង្កើតផលិតផលស្របនឹងតម្រូវការទីផ្សារ និងការធ្វើពាណិជ្ជកម្ម។ ក្រោយពីការបញ្ចប់រដូវកាលទី១ កម្មវិធីនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនឱ្យរស់រវើក ដែលនឹងជួយដល់និស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ប្រែក្លាយគំនិតច្នៃប្រឌិតរបស់ពួកគេទៅជាការពិត។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរមានលក្ខណៈពិសេសខុសពីកម្មវិធីសិក្សាទូទៅ វាគឺជាវេទិកាសម្រាប់ សហគ្រិនជំនាន់ក្រោយក្នុងការចាប់ផ្តើមគំនិតធុរកិច្ចថ្មីរបស់ពួកគេ។ និស្សិតចំនួន ៣ ០០០ នាក់ ដែលទើបតែបញ្ចប់កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UNIPRENEUR) គឺអាចចុះឈ្មោះបានភ្លាមៗ ហើយកម្មវិធីនេះនឹងជួយបង្ហាញផ្លូវដល់ស្ថាបនិកថ្មីឱ្យបោះជំហានទៅចាប់ក្តីស្រមៃរបស់ពួកគេ”។

កម្មវិធីនេះតម្រូវសម្រាប់ស្ថាបនិកដែលមានសក្កានុពល

កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ គឺជាកម្មវិធីអភិវឌ្ឍន៍ធុរកិច្ចដែលមានរយៈពេល ១២សប្តាហ៍ ត្រូវបានរៀបចំឡើងដើម្បីជួយ ដល់ធុរកិច្ចថ្មីដែលស្ថិតក្នុងដំណាក់កាលដំបូង ទាក់ទាញអតិថិជន ធ្វើឱ្យប្រសើរឡើងនូវផលិតផលដែលត្រូវទៅនឹងតម្រូវការទីផ្សារ និង ធ្វើបទបង្ហាញដោយភាពជឿជាក់នៅទីសាធារណៈ។ នៅក្នុងជុំនីមួយៗ មានធុរកិច្ចថ្មីចំនួន ១០ នឹងទទួលបានការគាំទ្រក្នុងមួយជុំ និងមានធុរកិច្ចថ្មីសរុបរហូតដល់ ៣០ ឬស្ថាបនិកចំនួន ៦០នាក់ នៅក្នុងកម្មវិធីទាំង ៣ជុំ។

កម្មវិធីសិក្សាគោលសង្កត់ធ្ងន់លើ៖

·      ភាពរីកចម្រើនផ្នត់គំនិត ​និង​ការ​ធ្វើប្រតិបត្តិការ​ឡើងវិញ​យ៉ាងឆាប់រហ័ស (iteration)

·      ការទាក់ទាញ និងការរក្សាអតិថិជន

·      ការអភិវឌ្ឍបទបង្ហាញអាជីវកម្ម និងការត្រៀមខ្លួនរួចជាស្រេចដើម្បីស្វែងរកការបណ្តាក់ទុន

·      ការប្រើប្រាស់ឧបករណ៍គ្មានកូដ និងបញ្ញាសិប្បនិមិ្មត សម្រាប់ផលិតភាពនៅក្នុងការគ្រប់គ្រង

ក្រោយពីបញ្ចប់កម្មវិធី ស្ថាបនិកនឹងទទួលបានយុទ្ធសាស្រ្ត វិធីសាស្រ្ត ដែលពួកគេត្រូវការដើម្បីប្រកួតប្រជែងក្នុងទីផ្សារ រួមជាមួយ​ការធ្វើបទបង្ហាញអំពីគំរូអាជីវកម្ម ដល់អ្នកចូលរួមទាំងក្នុងស្រុក និងក្រៅស្រុកមុនពេលបញ្ចប់នៃជុំនីមួយៗ។

ក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េខាងត្បូង នឹងនាំយកជំនាញបច្ចេកទេសលំដាប់ថ្នាក់អន្តរជាតិ មកក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ៖

មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង, ក្រុមហ៊ុន 2080 Ventures មានជំនាញ និងបទពិសោធន៍ដ៏ធំទូលាយក្នុងការពន្លឿនធុរកិច្ចថ្មី និងការបណ្តាក់ទុន។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា អាចធានាបានថា អ្នកចូលរួមកម្មវិធីនេះនឹងទទួលបានការណែនាំប្រកបដោយស្តង់ដារ តម្រូវតាមបញ្ហាប្រឈមក្នុងស្រុក និងកាលានុវត្តភាពក្នុងតំបន់។

លោក Timur Daudpota ដៃគូស្ថាបនិកនៃ ក្រុមហ៊ុន 2080 Ventures ប្រចាំប្រទេសកូរ៉េខាងត្បូង បានមានប្រសាសន៍ថា “បេសកកម្មរបស់យើងគឺប្រែក្លាយ ធុរកិច្ចបង្កើតថ្មីនៅកម្ពុជាឱ្យរីកចម្រើន និងអាចពង្រីកខ្លួនបាន ដើម្បីត្រៀមខ្លួនសម្រាប់អាស៊ាន ឬ ទៅកាន់ថ្នាក់តំបន់ផ្សេងទៀត។ យើង​មាន​មោទនភាព​ក្នុង​ការ​រួម​ដៃគ្នា​ជាមួយ​សហគ្រិនខ្មែរ​ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយនវានុវត្តន៍ក្នុង​ប្រទេស​កម្ពុជា។”

ការបើកដំណើរប្រកបដោយការជំរុញទឹកចិត្ត

កម្មវិធីនេះបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីស្ថាបនិកធុរកិច្ចថ្មី ស្ថាប័នគាំទ្រសហគ្រិនភាព និងគ្រូណែនាំ។ ព្រឹត្តិការណ៍នេះបានបង្ហាញពីគោលបំណងរបស់កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ  និងផ្តល់ឱកាសភ្ជាប់បណ្តាញសម្រាប់អ្នកដឹកនាំបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនក្នុងកម្ពុជា។

អ្នកចូលរួមបានកោតសរសើរពីការសម្ពោធនៃកម្មវិធីនេះ ដោយការផ្តោតលើយុទ្ធសាស្ត្ររីកចម្រើនដែលអាចអនុវត្តន៍បាន ដោយបានសម្គាល់ការបើកដំណើរប្រកបដោយអំណោយផល នាសម័យកាលនវានុវត្តន៍ និងបរិវត្តកម្មបច្ចេកវិទ្យា។

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីគាំទ្រនានា និងធ្វើការដោយផ្ទាល់ជាមួយដៃគូ និងអ្នកទួលផល។ សហគ្រិនខ្មែរមានគោលបំណងកៀរគរវិនិយោគ និងគ្រប់គ្រងធនធានពីប្រភពស្របច្បាប់ទាំងឡាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឱ្យមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់អ្នកកសាងពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងអស់នោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មី ដែលមានលក្ខណៈនវានុវត្តន៍ សហគ្រាសធុនតូច និងមធ្យម ដែលពោរពេញដោយសក្តានុពល និងស្ថាប័ន ដៃគូនានា ដែលចូលរួមលើកកម្ពស់សកម្មភាពសហគ្រិនភាពផ្សេងៗ ដើម្បីសំដៅជំរុញនវានុវត្តន៍ និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://khmerenterprise.info/sector


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *