កិច្ចសហការជាប្រវត្តិសាស្ត្រ! ក្រុមហ៊ុនយក្សទាំង២ប្រចាំស្រុកខ្មែរ ជីប ម៉ុង និង រ៉ូយ៉ាល់ គុ្រប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ នៅក្នុងការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ​ ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែល​ជាក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញភាពរីកចម្រើនរួមកំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពជាតិ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន ជីប ម៉ុង និង រ៉ូយ៉ាល់ គ្រុបនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កាលពីល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសយ៉ាងឱឡារិក លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា៖ «ភាពជាដៃគូនេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនឈានមុខគេពីរប្រចាំប្រទេសនោះទេ វាគឺជាគំនិតផ្តួចផ្តើមដ៏អង់អាច ដែលនឹងចូលរួមអភិវឌ្ឍរយៈពេលវែងដ៏គួរឱ្យកត់សម្គាល់នាពេលអនាគតរបស់ប្រទេសកម្ពុជា»។

លោកអ្នកឧកញ៉ា បានថ្លែងបន្ថែមថា៖ «ដូចសុភាសិតខ្មែរមួយលើកឡើងថា ចង្កឹះមួយបាច់ កាច់មិនបាក់។ ប្រទេសកម្ពុជា យើងទាមទារឱ្យក្រុមហ៊ុនខ្មែរចាប់ដៃគ្នា បង្កើនស្មារតីសហការគ្នាប្រកបដោយឆន្ទៈពិតប្រាកដ យកចំណុចខ្លាំងមកផ្គុំគ្នាជាធ្លុងមួយ ដើម្បីក្លាយជាចន្ទល់ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។»

តាមរយៈកិច្ចសហការក្រុមហ៊ុនទាំងពីរនឹង ប្រើប្រាស់ភាពខ្លាំង ជំនាញ និងចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុន ជីប ម៉ុង និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កំពុងដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យអាជីវកម្មសំខាន់ៗ រួមមានធនាគារ ថាមពល សំណង់ និងអចលនទ្រព្យ បដិសណ្ឋារកិច្ច ទំនាក់ទំនង ភេសជ្ជៈ និងការអប់រំជាដើម។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។

គោលបំណងសំខាន់នៃ MOU រួមមាន៖

  • ការលើកកម្ពស់ភាពស៊ីសង្វាក់គ្នានៃធុរកិច្ច៖ រួមបញ្ចូលគ្នានូវជំនាញបន្ថែមនិងការប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារ ដើម្បីជំរុញភាពរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចរួមរបស់ជាតិ។
  • ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ៖ ការចាប់ផ្តើមបណ្តាក់ទុនរួមគ្នា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
  • ការបង្កើតឱកាសការងារ៖ ការចូលរួមកសាងធនធានមនុស្ស បង្កើតឱកាសការងារ និងបណ្តុះជំនាញជូនប្រជាពលរដ្ឋ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបចំពោះការច្នៃប្រឌិត ឧត្តមភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។ ក្រុមហ៊ុនខ្មែរទាំងពីរ មានម្ចាស់ជាសហគ្រិនខ្មែរ មានប្រវត្តិដ៏ល្បីល្បាញនៃការវិនិយោគលើការរីកចម្រើនរបស់ប្រទេសកម្ពុជា។

គំនិតផ្តួចផ្តើមសហការនេះស្របតាមមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង ដោយចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងចាប់ផ្តើមដំណើរផ្លាស់ប្តូរនេះ យើងនៅតែផ្តោតលើបេសកកម្មរបស់យើងដើម្បីជំរុញការរីកចម្រើន បង្កើតឱកាស និងរួមចំណែកដល់ភាពជោគជ័យជាបន្តបន្ទាប់របស់កម្ពុជា»។

អំពីរ៉ូយ៉ាល់គ្រុប៖

ក្រុមហ៊ុន​ រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនចម្រុះឈានមុខគេនៅកម្ពុជាក្នុងការបង្កើតវិស័យអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ។  ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជាហើយត្រូវ​បាន​ទទួលស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស​ ដែលមានបុត្រសម្ព័ន្ធអាជីវកម្មជាច្រើនរួមមាន ការអភិវឌ្ឍអចលនទ្រព្យ ថាមពល ទូរគមនាគមន៍ ការដឹកជញ្ជូន ព័ត៌មាននិងការកម្សាន្ត ធនាគារនិងហិរញ្ញវត្ថុ ការធានារ៉ាប់រង សណ្ឋាគារនិងរមណីយដ្ឋាន ការអប់រំ និងផ្នែកថែទាំសុខភាព។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប​ គឺជាក្រុមហ៊ុនការវិនិយោគជាយុទ្ធសាស្រ្តរបស់កម្ពុជាដោយមានប្រវត្តិជោគជ័យលើភាពជាដៃគូឈានមុខគេក្នុងទីផ្សារសេរីដែលគ្របដណ្តប់លើអាជីវកម្មជាច្រើន និងផ្តល់នូវសក្តានុពលវិនិយោគយ៉ាងល្អប្រសើរក្នុងតំបន់ទន្លេមេគង្គនៃអាស៊ី។ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាតួអង្គយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចរបសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបសូមចូលទៅគេហទំព័រ

www.royalgroup.com.khឬទំនាក់ទំនង media@royalgroup.com.kh

អំពី ជីប ម៉ុង៖

ក្រុមហ៊ុន ជីប ម៉ុង គឺជាក្រុមហ៊ុនធំបង្អស់មួយនៅកម្ពុជា ដែលមានអាយុកាលជាង ៤០ឆ្នាំមកហើយ បង្កើតឡើងដោយសហគ្រិនខ្មែរ ចាប់តាំងពីឆ្នាំ ១៩៨២ រហូតបង្កើតបានពហុពាណិជ្ជកម្មជាង ១៤ ដែលបានវិនិយោគគ្រប់ដណ្តប់វិស័យធំៗនៅកម្ពុជាដូចជា៖ វិស័យសំណង់ អចលនទ្រព្យ ភេសជ្ជៈ ផ្សារទំនើប ធនាគារ សណ្ឋាគារនិងបដិសណ្ឋារកិច្ច ទីលានវាយកូនហ្គោល និងចែកចាយផលិតផលអេឡិចត្រូនិក ជាដើម ដែលវិស័យទាំងអស់នេះ បានចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងបរិស្ថានកម្ពុជា។

ក្រុមហ៊ុន ជីប ម៉ុង ក៏បន្តស្វែងរកឱកាស ដើម្បីពង្រីកអាជីវកម្មនៅក្នុងវិស័យជាច្រើនទៀតដូចជា៖បដិសណ្ឋារកិច្ច សណ្ឋាគារ វិស័យលក់រាយ និងច្រើនទៀត។ ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយជាក្រុមហ៊ុនខ្នាតធំ ដែល ទទួលបានការគោរព និងសរសើរបំផុតនៅក្នុងតំបន់។ នៅក្នុងបេសកកម្ម និងគោលតម្លៃរបស់យើង ជីប ម៉ុង  នឹងបន្តនៅលើផ្លូវឆ្ពោះទៅរកការរីកចម្រើន ដោយជោគជ័យក្នុងការផលិតផលិតផលគុណភាពខ្ពស់បំផុត និងបម្រើអតិថិជនដ៏មានតម្លៃរបស់យើងឱ្យមានការពេញចិត្តពេញលេញរបស់ពួកគេ៕  ដោយៈញ៉ែម សុផល



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦


Leave a Reply

Your email address will not be published.Required fields are marked *