JCI Phnom Penh នឹងរៀបចំវេទិកាជជែកពិភាក្សា និងផ្គូផ្គងពាណិជ្ជកម្មប្រចាំឆ្នាំ២០២៥ ផ្តោតលើការពង្រឹងសមត្ថភាពម្ចាស់អាជីវកម្ម ដើម្បីចាប់ឱកាសនាពេលអនាគត

ភ្នំពេញ ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ ( JCI Phnom Penh ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ២០១២។ សភាយុវពាណិជ្ជករអន្តរជាតិ សាខាភ្នំពេញ មានសមាជិកចំនួន ៥០នាក់ (F/៥០%) ដែលក្នុងនោះ ៤០% នៃសមាជិកទាំងអស់​គឺជាសហគ្រិន។ យើងមានបេសកកម្ម ផ្តោតសំខាន់លើផ្នែកចំនួន ៤​ រួមមាន៖ សហគមន៍ ធុរកិច្ច កិច្ចការអន្តរជាតិ និងការអភិវឌ្ឍន៍បុគ្គល។​ នៅក្នុងឆ្នាំ២០២៥នេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ  នឹងរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយនៅ​រាជធានីភ្នំពេញ ដែលមានឈ្មោះថា វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម ការផ្គូរផ្គងពាណិជ្ជកម្ម និងការតាំងពិព័រណ៍អាជីវកម្មប្រចាំឆ្នាំ២០២៥ – (2025 Business Dialogue, Matching and Business Expo) ដែលមានឈ្មោះហៅកាត់ថា 2025 BDME។​

វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្ម (Business Dialogue and Matching) គឺជាកម្មវិធីមួយដែលរៀបចំនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ៥:៣០ល្ងាច ដែលមានទីតាំងនៅក្នុងសាលពហុបំណងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។ កម្មវិធីនេះ នឹងមានអ្នកចូលរួមសរុបប្រមាណជាង ៥០០នាក់មកពីជាង១០០ក្រុមហ៊ុន ដែលជាក្រុមហ៊ុនក្នុងស្រុកស្ថិតក្នុងវិស័យផ្សេងៗគ្នា រួមមានដូចជា៖ វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យអចលនទ្រព្យ និងវិស័យវិនិយោគជាដើម។ ក្នុងកម្មវិធីនេះ អ្នកចូលរួមតម្រូវឱ្យជាវសំបុត្រដែលមានតម្លៃ ១៥ដុល្លារ (ជាវមុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥) សម្រាប់សំបុត្រធម្មតាមានតម្លៃ ២០ដុល្លារ ។ បន្ថែមពីនេះទៅទៀត អ្នកចូលរួមក៏អាចធ្វើការជាវនូវសំបុត្រអាហារថ្ងៃត្រង់ (Networking Lunch) ដែលមានតម្លៃ ១០ដុល្លារ។ បន្ទាប់ពីកម្មវិធីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម យើងនឹងមានកម្មវីធីការផ្គូផ្គងពាណិជ្ជកម្ម (Business Matching) ដែលធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសសម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រិនក្នុងវិស័យដូចគ្នា បានផ្គូផ្គង ជួបសន្ទនាគ្នា ដើម្បីបន្តការពិភាក្សា បង្កើតទំនាក់ទំនង និងពង្រីកអាជីវកម្មរបស់ខ្លួន។

ចំណែកឯការតាំងពិព័រណ៍អាជីវកម្ម (Business Expo) នឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:00ព្រឹក ដល់ម៉ោង ៥:៣០ល្ងាច នៅមុខមជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជាកូរ៉េ និងមជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលធុរកិច្ចថ្មីនៃកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សរុបស្តង់តាំងពិព័រណ៍អាជីវកម្មទាំងអស់ចំនួន ៤៥ស្តង់ នឹងបើកឱ្យអ្នកចូលរួមទស្សនាដោយសេរី ហើយរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង ៤០០០នាក់។ ម្ចាស់អាជីវកម្ម ឬម្ចាស់សហគ្រាសដែលមានបំណងក្នុងការជាវស្តង់ ដើម្បីបង្ហាញអំពីផលិតផល និងសេវាកម្មរបស់ខ្លួន ពួកយើងបានរៀបចំនូវតម្លៃស្តង់ទៅតាមទីតំាងផ្សេងៗគ្នា ដែលក្នុងនោះរួមមាន៖ តម្លៃ ៣៥០ដុល្លារ/ស្តង់ (សម្រាប់ទីតាំងនៅ NICC: N09-N014 indoor និងនៅ CKKC: K01-K14 indoor) តម្លៃ ៣០០ដុល្លារ/ស្តង់ (សម្រាប់ទីតាំងនៅ NICC: N01-N08 indoor និងនៅ CKCC: N15-N19 outdoor) និងតម្លៃ ២០០ដុល្លារ/ស្តង់ (សម្រាប់ទីតាំងនៅ CKC: PC01-PC12 indoor)។ តម្លៃស្តង់នេះ នឹងមានការបញ្ចុះតម្លៃចំនួន ៥០ដុល្លារ រាល់ការជាវមុនថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ទន្ទឹមនឹងនេះផងដែរ រាល់ការជាវស្តង់ពិព័រណ៍អាជីវកម្ម លោកអ្នកនឹងទទួលបានសំបុត្រចូលរួមវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្មចំនួន ០២សំបុត្រដោយឥតគិតថ្លៃ។

វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម ការផ្គូផ្គងពាណិជ្ជកម្ម និងការតាំងពិព័រណ៍អាជីវកម្មឆ្នាំ២០២៥ រៀបចំឡើងក្នុងគោលបំណង៖

  • ជួយផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា តាមរយ:ការជជែកពិភាក្សាលើប្រធានបទសំខាន់ៗ ពីសំណាក់វាគ្មិន ដែលជាបញ្ញាជនប្រកបដោយថាមវន្ត ចំណេះដឹង និងបទពិសោធ ព្រមទាំងសាងស្នាដៃល្អៗក្នុងការប្រកបអាជីវកម្ម ក៏ដូចជាឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលផងដែរ
  • បង្កើនការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការធ្វើអាជីវកម្មដល់គ្នាទៅវិញទៅមក
  • បង្កើតឱកាសរឹតចំណងទំនាក់ទំនងរវាងសហគមន៍អាជីវកម្មទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល
  • បង្កើតឱកាសជួបពិភាក្សា ស្វែងយល់អំពីតម្រូវការ និងផលលំបាកនានាដែលវិស័យឯកជនកំពុងប្រឈម ហើយត្រូវការកិច្ចជួយគាំទ្រពីរាជរដ្ឋាភិបាល ព្រមទាំងជា​ឱកាសទទួលបាននូវអ្វីដែលជាការឆ្លើយតបទៅនឹងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលទាក់ទងនឹង
    ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងឱកាសវិនិយោគនាពេលអនាគតផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពី “កម្មវិធីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម​ ការផ្គូផ្គងពាណិជ្ជកម្ម និងការតាំងពិព័រណ៍អាជីវកម្មប្រចាំឆ្នាំ២០២៥” លោកអ្នកអាចធ្វើការទាក់ទងមកកាន់ក្រុមការងាររៀបចំកម្មវីធីដែលរួមមាន៖

១. លោក យូ ជិនខេង (អនុប្រធានផ្នែក វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម)

លេខទំនាក់ទំនង៖ ០៨៥ ៦៨៨ ៤៩៧

២. លោក ម៉ន គីមឆៃ​ (អនុប្រធានផ្នែក ការពិព័រណ៍អាជីវកម្ម)

លេខទំនាក់ទំនង៖ ០៧៨ ៨១៥ ០៥៥


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *