តូក្យូ ៖ ជប៉ុន ត្រូវបានចាត់ទុកថា ជាប្រទេសអភិវឌ្ឍខ្លាំង និងមានសេដ្ឋកិច្ចធំបំផុតមួយរបស់ពិភពលោក និងជាប្រទេសប្រមូលផ្តុំទៅដោយក្រុមហ៊ុនល្បីៗរបស់ពិភពលោកដែលមានរួមទាំង Sony និង Toyota ផង។ ទោះបីជាយ៉ាងណាក្តី ចំណុចចាប់ផ្តើមរបស់ជប៉ុនមិនមានរូបរាងធម្មតាដូចទៅនឹងបណ្តាប្រទេសផ្សេងនោះទេ ហើយការរីកលូតលាស់ដ៏ឆាប់រហ័សរបស់ជប៉ុនត្រូវបានអ្នកសេដ្ឋកិច្ច និងអ្នកជំនាញជាច្រើនលើលោកបានហៅថា ជាអព្ភូតហេតុដ៏អស្ចារ្យនៃសេដ្ឋកិច្ចរបស់ជប៉ុន ឬ Japanese economic miracle ។

សូរំលឹកឡើងវិញពីព្រឹត្តិកាលថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ គ្រាប់បែកនុយក្លេអ៊ែរដល់ទៅ២គ្រាប់បានធ្លាក់នៅក្នុងប្រទេសជប៉ុន ដោយមួយទំលាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា បាត់បង់ជីវិតមនុស្សប្រមាណ ១២៩ ០០០នាក់ និងមួយគ្រាប់ទៀតនៅណាហ្គាសាគី បានសម្លាប់ពលរដ្ឋជប៉ុនប្រមាណ ២២៦ ០០០នាក់ ។ នេះបើយោងតាមតួលេខដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានបរទេសនាពេលកន្លងមក។

គ្រានោះ ប្រទេសបានធ្លាក់ចូលទៅក្នុងភាពចលាចលសេដ្ឋកិច្ចត្រូវបានដួលរលំទាំងស្រុង មនុស្សរាប់លាននាក់ត្រូវបង្ខំចិត្តរស់នៅដោយគ្មានផ្ទះសំបែង ទីក្រុងនានាត្រូវបានទំលាក់គ្រាប់បែកស្ទើរខ្ទេចខ្ទីទាំងស្រុង កង្វះម្ហូបអាហារ បានធ្វើឲ្យភាពអត់ឃ្លានបានកើតឡើងនៅទូទាំងប្រទេស។
តើជប៉ុនកាលពីអតីតកាលបានរៀបចំសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងណាដើម្បីងើបចេញពីចំណុចសូន្យ ?

ក្រោយហេតុការណ៍ជាប្រវត្តិសាស្ត្រកាលពីឆ្នាំ១៩៤៥ ដែលជប៉ុនមិនអាចបំភ្លេចបាននោះ នៅឆ្នាំ១៩៤៦ រដ្ឋធម្មនុញ្ញដំបូងត្រូវបានបង្កើតឡើង វិស័យឧស្សាហកម្មដោយឯកជនចាប់ផ្តើមមានសកម្មភាព ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងតានតឹងពីសំណាក់រដ្ឋាភិបាលជប៉ុន។
ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៤៦ នាយករដ្ឋមន្ត្រីដំបូងរបស់ជប៉ុនត្រូវបានជ្រើសតាំងដោយការបោះឆ្នោត ខណៈដែលដំណើរការប្រទេសឆ្ពោះទៅរកប្រជាធិបតេយ្យកាន់តែល្អប្រសើររហូតដល់អាមេរិកបានសម្រេចចិត្តដកទ័ពចេញពីប្រទេសនៅដើមទសវត្សរ៍ឆ្នាំ១៩៥០។
ដំណាក់កាលទី២ ដែលត្រូវបាន The Real World Economics ជាប៉ុស្តិ៍យូធូបជំនាញការស្រាវជ្រាវអំពីសេដ្ឋកិច្ចពិភពលោកបានហៅថា The Economic Miracle ហើយនៅលើ Wikipedia ហៅថា ជាដំណាក់កាល High Increasing Stage (១៩៥៤-១៩៧២) សេដ្ឋកិច្ចដែលគ្រានោះចាប់ផ្តើមស្ទុះឡើងយ៉ាងខ្លាំង ជាពិសេសទៅលើវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាថ្មីៗ។
ដើមទសវត្សរ៍ឆ្នាំ១៩៦០ ជប៉ុនចាប់ផ្តើមប្រែមុខមាត់សេដ្ឋកិច្ចរបស់ខ្លួនទៅជាសេដ្ឋកិច្ចទីផ្សារដោយរដ្ឋាភិបាលបានចំណាយលុយវិនិយោគយ៉ាងច្រើនផ្តោតសំខាន់ទៅលើវិស័យអប់រំ និងកិច្ចការងារសង្គមរំពឹងធ្វើឲ្យកម្លាំងធនធានមនុស្សក្នុងស្រុកក្លាយជាមនុស្សដែលពោរពេញទៅដោយផលិតភាព និងការអប់រំខ្ពស់ដែលគ្រានោះហើយជប៉ុនបានក្លាយទៅជាប្រទេសប្រមូលផ្តុំទៅដោយការអភិវឌ្ឍបច្ចេកវិទ្យាទំនើប ជាពិសេសឧបករណ៍បច្ចេកវិទ្យា ផលិតកម្មដែក ផលិតកម្មរថយន្ត និងផលិតកម្មឧបករណ៍អេឡិចត្រូនិក។
ផលិតផលរបស់ជប៉ុនបានទទួលនូវតម្រូវដ៏ខ្ពស់បំផុតនៅក្នុងពេលនោះ ហើយជាលទ្ធផលការនាំចេញរបស់ជប៉ុនមានទំហំច្រើនខ្លាំងជាងទំហំនៃការនាំចូលផលិតផលពីក្រៅប្រទេសដែលនេះមានន័យថាមិនដល់២០ឆ្នាំផង សេដ្ឋកិច្ចជប៉ុនបានងើបឡើងមកវិញ១០០ភាគរយធៀបទៅនឹងស្ថានភាពកាលពីអំឡុងឆ្នាំ១៩៤៥។ អត្រាកើនឡើងសេដ្ឋកិច្ចឥតឈប់ឈរបែបនេះបានធ្វើឲ្យបណ្តាប្រទេសនៅលោកខាងលិចមួយចំនួនព្រួយបារម្ភថាជប៉ុនអាចនឹងវ៉ាដាច់អាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១ទៀតផង។
ដំណាក់កាលទី៣ ជាបញ្ហាដ៏ធំរបស់ពិភពលោក និងបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗរបស់ជប៉ុន ជាពិសេសគឺឧស្សាហកម្ម និងផលិតកម្ម ពីព្រោះថាវិបត្តិប្រេងឆ្នាំ១៩៧៣ ដោយអង្គការ OPEC បានធ្វើឲ្យតម្លៃប្រេងនៅគ្រានោះបានកើនឡើងស្ទើរគុណនឹង៥ដង ពី៣ដុល្លារក្នុងមួយបារ៉ែលទៅ ១៣ដុល្លារក្នុងមួយបារ៉ែល។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បញ្ហានេះបែរជាបានបង្ហាញពិភពលោក និងជប៉ុនខ្លួនឯងថា សេដ្ឋកិច្ចរបស់ខ្លួនគឺពិតជារឹងម៉ាំទោះបីជាស្ថិតនៅក្នុងវិបត្តិធំបែបនេះក្តី។
ឆ្នាំ១៩៧៨ តម្លៃប្រេងស្ទុះឡើងខ្លាំងសាជាថ្មីម្តងទៀត និងនៅឆ្នាំ១៩៧៩ ពីតម្លៃប្រេងបានកើនពី ១៣ដុល្លារ ក្នុងមួយបារ៉ែលទៅដល់ ៣៩,៥ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែសេដ្ឋកិច្ចជប៉ុនដដែលនៅតែឈរយ៉ាងរឹងម៉ាំ ពីព្រោះថា ជប៉ុនបានធ្វើការគ្រប់គ្រង និងបត់ខ្លួនបានយ៉ាងលឿនរហ័ស ជាពិសេសទៅលើផលិតផលបច្ចេកវិទ្យាតាមរយៈការកាត់បន្ថយថ្លៃដើមក្នុងការទប់ទល់ទៅនឹងការចំណាយនៃការដឹកជញ្ជូនទំនិញចេញទៅទីផ្សារ ហើយកំណើនសេដ្ឋកិច្ចជប៉ុនបានបន្តជំនះឧបសគ្គទាំងឡាយ និងទទួលបានកំំណើនយ៉ាងរឹងម៉ាំជាបន្តបន្ទាប់រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០មុនពេលពិភពលោកជួបវិបត្តិសាជាថ្មីដោយសារបញ្ហាសង្គ្រាមនៅឈូងសមុទ្រហ្គោហ្វ(១៩៩០-១៩៩១) និងការរំលាយសហភាពសូវៀតក្នុងឆ្នាំ១៩៩១។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសេដ្ឋកិច្ចជប៉ុនឈរនៅលំដាប់លេខរៀងទី៣របស់ពិភពលោកដោយការគណនាទៅលើទំហំផលិតផលក្នុងស្រុក ឬ GDP សរុបប្រមាណជា ៥,៣៩ ទ្រីលានដុល្លារកាលពី២០២១កន្លងទៅ និងជាប្រទេសដែលមានអំណាចនៃការទិញទំនិញ ឬ Purchasing Power Parity (PPP) ទី៤របស់ទីផ្សារពិភពលោកផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content