ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ

ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EVFLASHCharge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។ រថយន្ត SUV អគ្គិសនីសុទ្ធខ្នាតមធ្យមនេះ ដែលបំពាក់ដោយ ថ្ម Bladebatteryជំនាន់ទី 2 និងបច្ចេកវិទ្យា FLASHCharge បានចូលទីផ្សារកម្ពុជាជាផ្លូវការ ជាមួយតម្លៃលក់ផ្លូវការ 32,800 ដុល្លារ និងបទពិសោធន៍សាកថ្ម “សាក 5 នាទីរួចរាល់, សាក 9 នាទីពេញ” ដោយចូលរួមក្នុងទីផ្សាររថយន្តថាមពលថ្មីរបស់កម្ពុជា ដែលកំពុងឈានចូលដំណាក់កាលរីកចម្រើនយ៉ាងឆាប់រហ័ស។

ក្នុងពិធីនេះ លោកDanny Chanអ្នកគ្រប់គ្រងប្រតិបត្តិការ BYD Cambodia បានថ្លែងសុន្ទរកថា ដោយអរគុណដល់ Harmony iCar ដែលជាអ្នកចែកចាយផ្តាច់មុខរបស់ BYD នៅកម្ពុជា ព្រមទាំងដៃគូសហការដូចជា KHIEV Auto, Golden Star Auto, Modern Auto និងដៃគូផ្សេងទៀត សម្រាប់ការរួមដំណើរជាមួយ BYD ជាបន្តបន្ទាប់។ លោកក៏បានរំលឹកអំពីដំណើររីកចម្រើនរបស់ម៉ាក BYD ចាប់តាំងពីចូលទីផ្សារកម្ពុជា។បន្ទាប់មក អ្នកបង្ហាញ ផលិតផលបានធ្វើបទបង្ហាញស៊ីជម្រៅអំពី បច្ចេកវិទ្យាFLASHCharge ចម្ងាយបើកបរ ប្រសិទ្ធភាពសុវត្ថិភាព និងមុខងារឆ្លាតវៃ។ នៅលើអេក្រង់ធំក្នុងកម្មវិធី ក៏បានបង្ហាញវីដេអូ ការធ្វើតេស្ត សាកភ្លើងជាក់ស្តែង របស់ រថយន្តផងដែរ។ ក្រោមការចូលរួមជាសក្ខីភាពពីភ្ញៀវកិត្តិយសទាំងអស់ Sealion 6 EVFLASHCharge Edition ត្រូវបានបង្ហាញជាផ្លូវការ ហើយតម្លៃលក់នៅទីផ្សារកម្ពុជាត្រូវបានប្រកាសថា 32,800 ដុល្លារ។ បន្ទាប់ពីពិធីសម្ពោធ ភ្ញៀវកិត្តិយសក៏បានទៅកាន់ស្ថានីយ៍ FLASH Charge នៅមុខ Showroom ដើម្បីសាកល្បង និងទទួលបទ ពិសោធន៍ ផ្ទាល់ពីល្បឿនសាករបស់បច្ចេកវិទ្យា FLASH Charge។

បច្ចេកវិទ្យាFLASHCharge៖ មិនមែនត្រឹមតែលឿន ប៉ុន្តែជាការអភិវឌ្ឍពេញប្រព័ន្ធ

ចំណុចលេចធ្លោបំផុតរបស់ Sealion 6 EVFLASHCharge Edition គឺបច្ចេកវិទ្យា FLASHCharge។ ដោយពឹងផ្អែកលើ កំលាំងអគ្គិសនីខ្ពស់ 800V និង ថ្ម Bladebatteryជំនាន់ទី 2 រថយន្តអាចសាកថ្មពី 10% ដល់ 70% ក្នុងរយៈពេលត្រឹម 5 នាទី និងសាកដល់ 97% ក្នុងរយៈពេលត្រឹម 9 នាទី។ ដោយប្រើប្រាស់បច្ចេកវិទ្យា FLASH Charge រថយន្ត Sealion 6 EV អាចផ្តល់បទពិសោធន៍សាកថ្មដ៏លឿន ដោយអាចបន្ថែមចម្ងាយបើកបរបានដល់ 700 គីឡូម៉ែត្រ ក្នុងរយៈពេល 9 នាទី

ចម្ងាយបើកបរ 710 គីឡូម៉ែត្រ៖ ធ្វើដំណើរឆ្លងក្រុងដោយមិនបារម្ភពីថ្ម

Sealion 6 EVFLASHCharge Edition បំពាក់ដោយ ថ្ម Bladebatteryជំនាន់ទី 2 ទំហំ 82.73kWh និងមានចម្ងាយបើកបររហូតដល់ 710 គីឡូម៉ែត្រ តាមស្តង់ដារ CLTC។ ម៉ូទ័រអគ្គិសនីមានកម្លាំង 270kW និងអាចបង្កើនល្បឿនពី 0-100km/h ក្នុងរយៈពេល 7.2 វិនាទី។ ប្រសិនបើយោងតាមចម្ងាយប្រហែល 220 គីឡូម៉ែត្រ ពីភ្នំពេញទៅក្រុងព្រះសីហនុ ការសាកថ្មពេញមួយលើកអាចធ្វើឱ្យការធ្វើដំណើរទៅ-មកមានភាពងាយស្រួល។ សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃក្នុងទីក្រុង ការសាកថ្មមួយដងក្នុងមួយសប្តាហ៍ក៏អាចបំពេញតម្រូវការប្រើប្រាស់បាន។ សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាដែលតែងតែធ្វើដំណើរឆ្លងខេត្ត ឬធ្វើដំណើរផ្លូវឆ្ងាយ សមត្ថភាពចម្ងាយបើកបរ នេះអាចជួយកាត់បន្ថយការព្រួយបារម្ភអំពីចម្ងាយបើកបរ។

សុវត្ថិភាព និងភាពឆ្លាតវៃ៖ បំពាក់មកជាស្រេចតាំងពីចូលមកភ្លាម

សុវត្ថិភាព គឺជាចំណុចសំខាន់មួយរបស់ BYD។ ថ្ម Bladebatteryជំនាន់ទី 2 (Lithium Iron Phosphate) បានឆ្លងកាត់ការធ្វើតេស្តយ៉ាងតឹងរ៉ឹង រួមមានការធ្វើតេស្ត ចាក់ម្ជុល ខណៈពេលកំពុងFLASHCharge ការប៉ះទង្គិចពីផ្នែកខាងក្រោម និងការធ្វើតេស្តកម្ដៅក្នុងឡសីតុណ្ហភាព 700°C ដោយមិនឆេះ និងមិនផ្ទុះ។ ក្នុងផ្នែកបច្ចេកវិទ្យាឆ្លាតវៃ Sealion 6 EV បំពាក់ដោយប្រព័ន្ធរ៉ាដា និងកាមេរ៉ាជាច្រើន ព្រមទាំងគាំទ្រមុខងារ Adaptive Cruise Control, Lane Keeping Assist និង Intelligent Parking ជាដើម។ តួរថយន្តត្រូវបានបង្កើតឡើងលើ e-Platform 3.0 Evo ដោយប្រើប្រព័ន្ធបូមឯករាជ្យ MacPherson ខាងមុខជាមួយ Dual Ball Joint និង Five-Link ខាងក្រោយ។ រថយន្តក៏បំពាក់ស្តង់ដារនូវប្រព័ន្ធ DiSus-C Intelligent Damping Body Control ដែលអាចកែសម្រួលភាពទន់-រឹងនៃប្រព័ន្ធបូមតាមស្ថានភាពផ្លូវជាក់ស្តែង ដើម្បីផ្តល់ភាពទន់រលូននៅពេលឆ្លងផ្លូវទួលបន្ថយល្បឿន និងរក្សាលំនឹង បានល្អនៅលើផ្លូវមិនស្មើ ដោយរួមបញ្ចូលទាំងផាសុកភាព និងការគ្រប់គ្រងរថយន្ត។ លើសពីនេះ រថយន្តថ្មីនេះក៏គាំទ្រ 6kW V2L (Vehicle-to-Load) សម្រាប់បញ្ចេញថាមពលទៅឧបករណ៍ខាងក្រៅ ដូច្នេះនៅពេលបោះតង់ក្រៅផ្ទះ អ្នកអាចប្រើថាមពលពីរថយន្តសម្រាប់ចង្ក្រានអគ្គិសនី ម៉ាស៊ីនបញ្ចាំងកុន និងឧបករណ៍ផ្សេងៗបាន។

មកដល់ក្នុងពេលសមស្រប៖ ទីផ្សារ EV កម្ពុជាឈានចូលដំណាក់កាលពង្រីកការប្រើប្រាស់

ការដាក់លក់ Sealion 6 EVFLASHCharge Edition កើតឡើងក្នុងអំឡុងពេលដែលទីផ្សាររថយន្តថាមពលថ្មី របស់កម្ពុជាកំពុងឈានចូលដំណាក់កាលពង្រីកការប្រើប្រាស់យ៉ាងឆាប់រហ័ស។ ដោយសារតម្លៃប្រេងឥន្ធនៈ អន្តរជាតិមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ការចាប់អារម្មណ៍ និងការទទួលយករថយន្តអគ្គិសនី របស់អ្នកប្រើប្រាស់ ក្នុងស្រុកក៏កំពុងកើនឡើងផងដែរ។ នៅឆ្នាំ 2024 រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គោលនយោបាយអភិវឌ្ឍ វិស័យយានយន្តអគ្គិសនី ឆ្នាំ 20242030 ដោយកំណត់គោលដៅឱ្យចំនួនរថយន្តថាមពលថ្មីកើនដល់ 30,000 គ្រឿង និងម៉ូតូអគ្គិសនីកើនដល់ 720,000 គ្រឿង នៅឆ្នាំ 2030 ព្រមទាំងមានវិធានការគាំទ្រដូចជា ការលើកលែងពន្ធគយលើរថយន្តអគ្គិសនី ជាដើម ដែលបង្កើតបរិយាកាសគោលនយោបាយ អំណោយផល សម្រាប់ការរីកចម្រើននៃរថយន្តថាមពលថ្មី។

ក្នុងបរិបទនេះ ភាពងាយស្រួលក្នុងការសាកថ្ម កំពុងក្លាយជាកត្តាសំខាន់មួយក្នុងការសម្រេចចិត្ត របស់អ្នកប្រើប្រាស់ ពីការរង់ចាំមើល ទៅរកការសម្រេចចិត្តទិញរថយន្ត។ ការនាំចូល Sealion 6 EVFLASHCharge Edition គឺជាដំណោះស្រាយរបស់ BYD ចំពោះបញ្ហានេះ — នៅពេលល្បឿនសាកភ្លើងអាចខិតជិត ឬសូម្បីតែ ប្រកួតប្រជែងជាមួយរយៈពេលចាក់សាំង ឧបសគ្គផ្នែកចិត្តសាស្ត្រចុងក្រោយមួយ របស់អ្នកប្រើប្រាស់ ចំពោះ រថយន្តអគ្គិសនី ក៏អាចត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។

លក់រថយន្តមួយគ្រឿង រាប់អានមិត្តម្នាក់៖ BYD បន្តពង្រឹងវត្តមាននៅកម្ពុជា

BYD តែងតែប្រកាន់ខ្ជាប់នូវទស្សនៈអាជីវកម្ម លក់រថយន្តមួយគ្រឿង រាប់អានមិត្តម្នាក់ ហើយផ្តោតសំខាន់ លើការផ្តល់ការថែទាំ និងទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជន។ កាលពីខែឧសភាឆ្នាំនេះ BYD Cambodia បានរៀបចំ ពិធីជួបជុំអបអរសាទរម្ចាស់រថយន្តទី 10,000 គ្រឿង។ នៅខែសីហា ក្រុមហ៊ុនបានរៀបចំដំណើរកំសាន្តសប្បុរសធម៌នៃម្ចាស់រវយន្ត Ti7។ នៅពេលអនាគត BYD នឹងបន្តរៀបចំសកម្មភាព ដូចជា ទិវាជួបជុំគ្រួសារមើលកុនសម្រាប់ម្ចាស់រថយន្ត សកម្មភាពសប្បុរសធម៌ក្នុងសហគមន៍ និងសកម្មភាពផ្សេងៗ ដើម្បីឱ្យអ្នកប្រើប្រាស់គ្រប់រូបទទួលបានបទពិសោធន៍ដ៏កក់ក្តៅ និងស្មោះត្រង់ពីម៉ាក BYD។

ផ្នែកផលិតកម្ម BYD បានវិនិយោគ 32 លានដុល្លារ ដើម្បីសាងសង់ រោងចក្រផលិតរថយន្តដឹកអ្នកដំណើរ ថាមពលថ្មីដំបូងរបស់កម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រោងចក្រនេះមានផ្ទៃដី 12 ហិកតា និងមានសមត្ថភាពផលិតប្រចាំឆ្នាំ 10,000 គ្រឿង។ រថយន្តដែលបានដំឡើងក្នុងស្រុកជាលើកដំបូង ត្រូវបាន ប្រគល់ ជូនអតិថិជនរួចហើយ។

ផ្នែកសេវាកម្ម BYD បានរៀបចំបណ្តាញ លក់ និងសេវាកម្មចំនួន 10 ទីតាំង និង មជ្ឈមណ្ឌលសេវាកម្ម ក្រោយការលក់ចំនួន 5 នៅកម្ពុជា ដោយគ្របដណ្តប់តំបន់សំខាន់ៗដូចជា ភ្នំពេញ ព្រះសីហនុ និងសៀមរាបលើសពីនេះ BYD បានប្រកាសវិនិយោគបន្ថែម 6 លានដុល្លារ ដើម្បីសាងសង់ មជ្ឈមណ្ឌលឃ្លាំងគ្រឿងបន្លាស់ ដែលមានផ្ទៃដីលើស 5,000 ម៉ែត្រការ៉េ ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅ ចុងឆ្នាំ 2026

ផ្នែកផលិតផល ប្រព័ន្ធព័ត៌មានកម្សាន្តក្នុងរថយន្ត គាំទ្រការប្រើប្រាស់ ភាសាខ្មែរ និងភាសាអង់គ្លេស និងការបញ្ជាដោយសំឡេង។ ជាមួយកម្មវិធី BYD Mobile App អ្នកប្រើប្រាស់អាចបញ្ជារថយន្តពីចម្ងាយ កក់ពេលថែទាំ និងទាក់ទងសេវាអតិថិជនតាមអនឡាញបាន។​ ជាមួយគ្នានេះ BYD ក៏បន្តជំរុញការបណ្តុះបណ្តាលធនធាន មនុស្ស ផ្នែកបច្ចេកទេសក្នុងស្រុក ដើម្បីបណ្តុះបណ្តាលជាងជំនាញកម្ពុជាសម្រាប់ប្រព័ន្ធសេវាកម្មក្រោយការលក់ និងប្រព័ន្ធផលិតកម្ម។

ដូច្នេះ Sealion 6 EV FLASH Charge Edition មិនមែនគ្រាន់តែជាការនាំយកផលិតផលថ្មីមួយ ចូលទីផ្សារ កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រធ្វើមូលដ្ឋានីយកម្មរបស់ BYD នៅកម្ពុជា។

ការរៀបចំបណ្តាញFLASHCharge៖ រថយន្ត និងស្ថានីយ៍សាក ដំណើរការរួមគ្នា, សាកថ្មដោយគ្មានការបារម្មណ៍

រថយន្តល្អ ត្រូវការបណ្តាញសាកភ្លើងល្អ។ បទពិសោធន៍បន្ថែមថាមពលក្នុងល្បឿនលឿនរបស់ Sealion 6 EVFLASHCharge Edition មិនអាចខ្វះបណ្តាញ FLASH Charge ដែលមានការគាំទ្រគ្រប់គ្រាន់នោះទេ។ កម្ពុជានឹងក្លាយជា ប្រទេសដំបូងក្រៅប្រទេសចិនដែលដាក់ពង្រាយបច្ចេកវិទ្យា FLASH Charge របស់ BYD ជាប្រព័ន្ធទូលំទូលាយ។ ស្ថានីយ៍ FLASH Charge ចំនួន 18 កន្លែងដំបូង គ្រោងនឹងដាក់ឱ្យដំណើរការមុន ចុងឆ្នាំ 2026 ដោយនឹងបន្តគ្របដណ្តប់ ភ្នំពេញ សៀមរាប ព្រះសីហនុ និងទីក្រុងសំខាន់ៗផ្សេងទៀត។ កាលពីថ្ងៃទី 12 ខែកញ្ញា នេះ ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ ទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាល BYD ក្នុងទីក្រុង Shenzhen។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ស៊ីជម្រៅ លើប្រធានបទជាច្រើន រួមទាំងការកសាង បណ្តាញសាកថ្មលឿនទូទាំងប្រទេស។ ស្ថានីយ៍ FLASH Charge ចំនួន 18 កន្លែង គ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ BYD មានផែនការបន្តពង្រីកបណ្តាញនៅចន្លោះឆ្នាំ 20272028 ដើម្បីឱ្យស្ថានីយ៍ FLASH Charge កាន់តែមានច្រើន និងគ្របដណ្តប់ទូទាំងប្រទេស ដូចជាស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីឱ្យអ្នកប្រើប្រាស់អាច សាកភ្លាម ហើយបន្តដំណើរភ្លាមៗ និងកាត់បន្ថយការព្រួយបារម្ភអំពីការសាកថ្ម ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ

អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ​៩​,​៧ ភាគរយ ​ដល់​ ២​៤៣​,​៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ពី​ ​២​២៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ដោយ​មាន​ការ​ជំរុញ​សំខាន់​ពី​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ​និង​ផលិតកម្ម ​

ជើងហោះហើរត្រង់រវាងក្រុងកុលកាតា-សៀមរាប នឹងចាប់ផ្តើមឡើងវិញនៅខែតុលា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា គ្រោងបើកដំណើរការជើងហោះហើរត្រង់ឡើងវិញរវាងទីក្រុងកុលកាតា (Kolkata) និងខេត្តសៀមរាប ចាប់ពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ

បុរី​ ​៥៦​៥​ ​គម្រោង​រំពឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំ​​២០​២៦ ​ខណៈ​លំនៅឋាន​តម្លៃ​សមរម្យ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/09/2026

​គម្រោង​អចលន​ទ្រព្យ​ប្រភេទ​បុរី​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់​ ៥​៦៥​ ​គម្រោង​ដែល​បាន​សាងសង់​រួច ​ស្មើនឹង​ ១៨៤​,​២៤៣ ​ខ្នង​ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​ ​២០២៦ ​ខណៈ​លំនៅឋាន​ដែល​មាន​តម្លៃ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ ​នៅតែ​មាន​តម្រូវការ​ខ្លាំង​ពី​អ្នក​ទិញ​

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ